បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​លទ្ធផល ​ស្តី​ពី​ការ​ចុះ​វាស់​វែង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ ដែល​បាន​វាស់វែង​រួច​នៅ​ក្នុង​ភូមិសាស្ត្រ​
BREAKING NEWS
Search

បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​លទ្ធផល ​ស្តី​ពី​ការ​ចុះ​វាស់​វែង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ ដែល​បាន​វាស់វែង​រួច​នៅ​ក្នុង​ភូមិសាស្ត្រ​

បាត់ដំបង ៖ ក្រោយពី​គណៈ​ប្រតិភូ​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ បាន​ចុះ​ពិនិត្យ​លើ​បញ្ហា​វិវាទ​ដីធ្លី​ក្នុងស្រុក​គាស់ក្រឡ​រវាង​លោក​ឧកញ៉ា​សង ថន​ជាមួយ​ពលរដ្ឋ​រហូត​ឈាន​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU​បាន​នាំ​ខ្លួន​ឈ្មួញ​ម្នាក់​ ឈ្មោះ​សង ថន​ ទៅ​សួរនាំ​ផង​នោះ​កាលពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​ថ្មីៗ​នេះ​។​

រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​នៃ​ការវាស់វែង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ដែល​បាន​វាស់វែង ​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាលមាន់ ​និង​ឃុំ​ព្រះ​ផុស​ ដែល​ជា​ចំណុច​វិវាទ​ខ្លាំងក្លា​រវាង​ពលរដ្ឋ​និង​លោក​ឧកញ៉ា​សង ថន​។ កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ទេព ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​លោក​ងួន​ រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ហើយ​ក្នុង​នោះ​ក៏​មាន​លោក​សឿ​ម ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​រួម​ជា​មួយ​គណៈប្រតិភូ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ជា​ច្រើន​រូប​ បាន​ចូលរួម​ផង​ដែរ ដែល​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល​បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​ពិភាក្សា​និង​ត្រួតពិនិត្យ​នេះ ​ក្នុង​គោលបំណង​ជំរុញ​កិច្ច​ការងារ​បន្ថែម​និង​ត្រួតពិនិត្យ​ចំពោះ​លទ្ធផល ​នៃ​ការ​ចុះ​វាស់វែង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ ដែល​បាន​វាស់វែង​រួច​នៅ​ចំណុច​ភូមិ​តា​នួ​ត ភូមិ​ភ្នំ​ស្នរ​ឋិត ​ក្នុង​ឃុំ​ឆ្នាល់មាន់ ចំណុច​ភូមិ​សំរោង ​និង​ភូមិ​ដំណក់​ដ​ង្គ្រ​ង​ឋិត​ ក្នុង​ឃុំ​ព្រះ​ផុស​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ផង​។

​លោក​បន្ត​ថា ​ក្រោយពី​បាន​ពិនិត្យ​លើ​លទ្ធផល​នៃ​ការវាស់វែង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​រួចរាល់​ជំហាន​បន្ទាប់​និង​មាន​ការ​បិទ​ផ្សាយ​ជា​សាធារណៈ ​ក្នុង​រយៈពេល​១៥​ថ្ងៃ​។​ ក្រៅ​ពី​នេះ​លោក​អភិបាលខេត្ត​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទទួលបន្ទុក​ក្នុងស្រុក​មួយ​នេះ​ពិសេស​លោក​អភិបាលស្រុក​ស្តីទី ​ដែល​ទើប​ទទួល​មុខតំណែង​ថ្មី​ខិតខំ​បន្ត​កិច្ច​ការងារ​ណា​ ដែល​នៅ​សេសសល់​ពាក់ព័ន្ធ​និង​បញ្ហា​ដី​ធ្លី ​ត្រូវ​ពន្លឿន​ឲ្យ​បាន​ឆាប់​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​បាន​ប្រឈម​និង​ក្តី​កង្វល់​នា​ពេល​កន្លងមក​រហូត​ដល់​បច្ចុប្បន្ន​នេះ​៕​

អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ​គម្រោង​ទី​៣​ផ្សារ​ច្បារអំពៅ​ ចាប់​ផ្តើម​សាងសង់​ក្រោម​ក្រសែភ្នែក​អាជីវករ​ ដែល​ទទូច​ចង់​បានជា​រៀងរាល់ថ្ងៃ