ការពិគ្រោះ​យោបល់​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ប្រទេស​លី​បង់​ត្រូវ​ពន្យារពេល

កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​ក្នុងប្រទេស​លី​បង់​ដែល​រងគ្រោះ​ដោយ​ការតវ៉ា​បាន​ពន្យា​ពេល​ការពិគ្រោះ​យោបល់​សភា​ដើម្បី​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​បន្ទាប់ពី​បណ្តា​មេដឹកនាំ​មូស្លីម​ស៊ុន​នី​បានបង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​លោក Saad Hariri វិលត្រឡប់​មកកាន់​តំណែង​នេះ​វិញ​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី Michel Aoun បានសម្រេច​ចិត្ត​ពន្យារពេល​ការពិគ្រោះ​យោបល់​សភា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក​ទៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែធ្នូ​វិញ​។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា ការពិគ្រោះ​យោបល់​សភា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវបាន​ពន្យារពេល​តាម​សំណើ​របស់​ប្លុក​សភា​ភាគច្រើន​និង​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ពិភាក្សា​បន្ថែមទៀត​។​

ការពន្យារ​ពេលនេះ​បាន​កើតឡើង​បន្ទាប់ពី​បណ្តា​មេដឹកនាំ​មូស្លីម​ស៊ុន​នី​បាន​ឈានដល់​ការមូល​មតិ​គ្នា​មួយ​ដើម្បី​គាំទ្រ​លោក Hariri ឲ្យ​វិល​ត្រឡប់មក​កាន់តំណែង​វិញ​។​

អ្នកជំនួញ Samir Khatib ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នក​ប្រជែង​ម្នាក់​ដើម្បី​ស្នង​តំណែង​លោក Hariri ប៉ុន្តែ​គាត់​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាជ្ញាធរ​មូស្លីម​ស៊ុន​នី​ខ្ពស់បំផុត​របស់​ប្រទេស​នេះ​ត្រូវបាន​គេ​បញ្ជាក់​ច្បាស់​រួចទៅហើយ​។​

អ្នកជំនាញ​ខាងច្បាប់​ឈ្មោះ Sheikh Abdellatif Deryan បាន​ជូនដំណឹង​ដល់​លោក Khatib ថា “​មានការ​ឯកភាពគ្នា​មួយ​ក្នុងការ​ដាក់ឈ្មោះ​លោក Saad Hariri ធ្វើជា​នាយករដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​”​។​

គួរ​បញ្ជាក់ថា ប្រទេស​លី​បង់​ត្រូវបាន​ញាំញី​ដោយ​ការតវ៉ា​អន្តរ​សាសនា​ដែល​មិន​ធ្លាប់មាន​ពីមុន​ចាប់តាំងពី​ថ្ងៃទី​១៧​ខែតុលា​មក​ដែល​បាន​ថ្កោលទោស​ចំពោះ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​និង​អំពើពុករលួយ​។​

ជាង​ពីរ​សប្តាហ៍​ក្រោយមក លោក Hariri បាន​ចុះ​ចេញពី​តំណែង​ប៉ុន្តែ​វណ្ណៈ​នយោបាយ​ដែល​បែកបាក់​គ្នា​យ៉ាងខ្លាំង​គឺ​បាន​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114