អាមេរិកប៉ះរលកធំទីពីរ តំបន់ខ្លះការឆ្លងឡើងដល់ទៅ៥០% សេតវិមាន​រងការបន្ទោស
BREAKING NEWS
Search

អាមេរិកប៉ះរលកធំទីពីរ តំបន់ខ្លះការឆ្លងឡើងដល់ទៅ៥០% សេតវិមាន​រងការបន្ទោស

តំបន់ភាគច្រើននៃសហរដ្ឋអាមេរិក នៅតែបន្តរកឃើញកំនើនករណីឆ្លងថ្មីនៃវីរុសកូវីដ ខណៈនៅពេលដែលសេតវិមានទទួលស្គាល់ថាពិតជាមាន​សភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងជាថ្មី(រលកទីពីរ)ហើយ​បន្ទោសទៅអាជ្ញាធរមូលដ្ឋាន។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានស្តីបន្ទោសចំពោះអត្រានៃការឆ្លងមេរោគថាប្រព័ន្ធផ្សព្វផ្សាយបន្តផ្តោតលើការកើនឡើងនូវចំនួនករណីឆ្លងជាជាងជួយអ្វី។

លោក Pence បានមានប្រសាសន៍ថា«ប្រព័ន្ធផ្សព្វផ្សាយមិនផ្តោតលើអ្វីទាំងអស់ក្រៅតែ​ពីការរីករាលដាលដោយមិនខ្វល់ថាយើងបានខិតខំរបៀបណាឡើយ»។

លោកបានកត់សម្គាល់ថា មានករណីឆ្លងថ្មីជាច្រើន នៅក្នុងបណ្តាតំបន់ជាចំណុចក្តៅ ដូចជា​នៅរដ្ឋផ្លរីដា និងរដ្ឋតិចសាស់។ អ្នកឆ្លង​ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុក្រោម ៣៥ ឆ្នាំហើយបានអះអាងថា ហានិភ័យនៃការស្លាប់ទាបនៅឡើយ។

ទន្ទឹមនឹងនេះក្រុមអ្នកប្រជាធិបតេយ្យបានចោទប្រកាន់រដ្ឋបាលសាធារណរដ្ឋថា មិនបានអើពើនឹងវិបត្តិដែលកំពុងកើតមាននោះទេ ព្រោះអ្នកជំនាញខាងសុខភាពបានព្រមានហើយថាស្ថានភាពនេះនឹងមិនអាចគ្រប់គ្រងបាននៅឡើយ ពួកគេប្រញាប់បើកទ្វារ។

វាគ្មិននៃសភាប្រជាធិបតេយ្យលោក Nancy Pelosi បានប្រាប់វិទ្យុ ABC ថា “វាដល់ពេលដែលរដ្ឋបាលនេះត្រូវយកចិត្តទុកដាក់។ លោកស្រីបានបន្ថែមថា“ យើងមានកំណត់ត្រាអាក្រក់បំផុតតែបែរប្រធានាធិបតីនិយាយថា យើងកំពុងរីកចម្រើន?” ។

មានរដ្ឋជាង១០ហើយ ដែលមានការផ្ទុះជាថ្មីនៃជំងឺឆ្លង ជាការរកឃើញតួលេខកើនឡើងយ៉ាងធ្ងន់ធ្ងរដោយតំបន់ខ្លះដល់ទៅ ៥០% ។ ់

ចម្រើនតារា
ចុចអាន ជនស៊ីវិលភាគច្រើនស្ថិតក្នុងចំណោមអ្នករងគ្រោះនៅលីប៊ី