រោងចក្រកាត់​ដេរមួយ​ចំនួន​ នឹងផ្អាក​បណ្តោះអាសន្ន​​រយៈពេល​១ ខែទៅ​២ ខែ ដោយសារ​វីរុស​កូរ៉ូណា​ មិន​មែន​ដោយសារដាច់់ EBA ទេ​

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានចេញសេចក្តីប្រកាសឱ្យដឹងថា ដោយសារឧបទ្ទវហេតុនៃការឆ្លងរីករាយដាលនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម  និងក្រុមហ៊ុនសេវាជាច្រើនបានបិទដំណើរ​ការ​បណ្តោះអាសន្ន  ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចដំណើរការវិញបាន  ដែល បញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់សង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។ កម្ពុជាត្រូវ​ការវត្ថុធាតុដើម​ប្រហែលជា ៦០ % សម្រាប់​បម្រើឱ្យផលិតកម្ម​ក្នុងវិស័យ​កាត់ដេរសម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើងត្រូវនាំ​ចូល​ពីប្រទេសចិន​។ ដូច្នេះ​វត្ថុធាតុដើម​អាច​អស់​សម្រាប់ផលិត​នៅ​ត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្រមួយចំនួន​​អាច​ខ្វះវត្ថុធាតុ​ដើមនៅ​ចុង​ខែ​នេះ និង​ក្នុងខែ​មីនា​ ខាង​មុខ​។ ប្រឈម​នឹង​បញ្ហា​នេះ​ រោងចក្រ​គ្មាន​ជម្រើសអ្វី​ក្រៅពីការផ្អាកប្រតិបត្តិការផលិត​កម្ម​ជាបណ្តោះអាសន្ន ដែលអាច​មាន​រយៈពេល​១ ខែពេញ ឬដល់​២ ខែ​ និងមិន​​ជាប់ពាក់ព័ន្ធ​ដល់​ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់​សហភាពអ៊ឺរ៉ុប​មក​លើ​កម្ពុជាទេ។

អានលំអិត៖