ក្រុមវេជ្ជបណ្ឌិតធំៗជុំវិញពិភពលោក បារម្ភថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅ ៗ

AP/ Chinatopix:

ខណៈដែល ខេត្តហ៊ូប៉ីត្រូវបានគេរាយការណ៍មកថា មាន​ការកើនឡើងមិនឈប់ឈរនៃតួរលេខមរណភាព អ្នកជំនាញផ្នែកសុខភាពពិភពលោកបានព្រមាននៅព្រឹកនេះថា ការរីករាលដាល អាចនឹងកាន់តែអាក្រក់ទៅ ៗ មុនពេលដែលវិរុសវូហាន រំពឹងថា​អាចត្រូវគ្រប់គ្រងបាន​។

ចំណុច​សំខាន់នៃព័ត៌មាន​ព្រឹកនេះរួមមាន៖
ចំនួនអ្នកស្លាប់ថ្មី២៤៣​នាក់ទៀតកាលថ្ងៃពុធ​ម្សិលមិញកាន់តែអង្រួនពិភពលោកទំាងមូល

WHOនិយាយថា វ៉ាក់សាំងនៅតែត្រូវការ​រយៈពេលរាប់ខែទៀត
ការឆ្លងជំងឺរាប់រយថ្មីៗ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនិងប្រទេសជាង​ ១២ជុំវិញពិភពលោក
មន្ត្រីសុខាភិបាលនៅខេត្តហ៊ូប៉ីបាននិយាយថាមនុស្សចំនួន ២៤២ នាក់បានស្លាប់ដោយសារវីរុសផ្តាសាយដូចថ្ងៃពុធ

ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់ក្រុងប៉េកាំងព្រមានអំពី​ការគម្រាមកំហែង​ដែលអូសបន្លាយ​នៅទីនោះរហូតដល់ចុងខែមេសានិងអះអាងថាពួកគេកំពុងប្រើវិធីសាស្រ្តថ្មីសម្រាប់ការរាប់ចំនួន​មនុស្ស​ឆ្លង។

ប្រទេសរុស្សុីបានរាយការណ៍ ពីករណីឆ្លងវីរុសកូរ៉ូណា​ជាលើកដំបូងរបស់ខ្លួន ជាមួយ​អ្នករងគ្រោះ​២នាក់ ហើយសង្កត់ធ្ងន់ថា ឆ្លងជំងឺនេះគឺជាពលរដ្ឋចិនដែលត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេតំាងពីជិត២សប្តាហ៍មុន។

នេះជារឿងពិតដែលទាក់ទងនឹងជំងឺកូរ៉ូណា ដើម្បី​ធ្វើឱ្យប្រាកដថាយើងមិនបានភ្លេចខ្លួន​បោះបង់ចោលកិច្ច​ការពារខ្លួនឯង៖

១ លទ្ធផលនៃការសាកល្បងរបស់ប្រទេសចិន ដែលបានធ្វើតេស្តរកមើលការរួមបញ្ចូលគ្នា នៃថ្នាំប្រឆាំងវីរុសដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺអេដស៍ប្រឆាំងនឹងវីរុសថ្មីនេះ គឺត្រូវកើតឡើងក្នុងប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែអ្នកជំនាញបាននិយាយថា វ៉ាក់សាំងមួយប្រភេទនេះ​នឹង​នៅត្រូវការ​សាកច្រើន​ជាន់ទៀត មុនពេលដែល​អាចអនុញ្ញាត្តិឱ្យប្រើ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ស្ថានភាព​នៃ​រោគរាតត្បាតនេះ គួរតែត្រូវបានរដ្ឋាភិបាលទំាងអស់ពិនិត្យ​មើលដោយប្រុងប្រយ័ត្ន។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “ការផ្ទុះឡើងនៃជំងឺនេះ នៅតែអាចឈានដល់ទិសដៅណាមួយដែលធំជាងនេះឆ្ងាយ​” ។ ខណៈដែលមេរោគឆ្លងអាចឈានដល់ការរាត្បាត​កំពូលមិនធ្លាប់មាន​នៅប្រទេសចិន នេះមិនមែនជាករណីល្អដែល​អាខសុទិដ្ឋិតទៅទៀតឡើយ។

លោក Dale Fisher ប្រធានបណ្តាញសង្គ្រោះបន្ទាន់ជាសកលដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅប្រទេសសិង្ហបុរីម្សិលមិញនេះ​ថា “វាបានរាលដាលដល់កន្លែងផ្សេងទៀតដែលវាជាសញ្ញាព្រមាន​ចំៗសម្រាប់ការផ្ទុះឡើង!នេះគ្រាន់តែជាការចាប់ផ្តើម! ស្ថានភាព​ដ៏​លំបាក​នៅប្រទេសសាំងហ្គាពួរ​នេះ អាចនិយាយ​ថា យើងនៅក្នុង​ដំណាក់កាលដំបូងតែប៉ុណ្ណោះ​” ។

រុស្សីចាត់វិធានការណ៍តឹងតាំងពីខែមករា

ប្រទេសសិង្ហបុរីមានករណីសរុបចំនួន ៥០ ករណីហើយ។

ករណីមួយត្រូវបានរកឃើញនៅធនាគារធំបំផុតរបស់ខ្លួនគឺ DBS កាលពីថ្ងៃពុធម្សិលមិញ ដែលបណ្តាលឱ្យមានការជម្លៀសប្រជាជននៅការិយាល័យកណ្តាលចេញជាបន្ទាន់។

ការឆ្លងជំងឺរាប់រយត្រូវបានគេរាយការណ៍នៅក្នុងប្រទេស១២ ប៉ុន្តែមានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលបានស្លាប់ខាងក្រៅប្រទេសចិន គឺ​មួយនៅហុងកុងនិងម្នាក់ទៀតនៅប្រទេសហ្វីលីពីន។

លោក Tedros បាននិយាយថា ក្រុមឈានមុខដែលដឹកនាំដោយអង្គការសុខភាពពិភពលោកកំពុងធ្វើដំណើរទៅប្រទេសចិនដើម្បីវិធានការណ៍​ចំពោះមុខ។

លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ដែរថា វាឆាប់ពេកក្នុងការទស្សទាយ ឱ្យឃើញ​អំពី​ថា នេះ​ជាការចាប់ផ្តើម ជាដំណាក់កាលកណ្តាល ឬចុងបញ្ចប់នៃនៃការរាតត្បាត។

តើពេលណាទៅលោកដុកទ័រទើបអាច​វាយតម្លៃចេញ? ស្លាប់ប៉ុន្មាន​ហើយទាន?

ឡាហ្សូលី