ក្រសួងអប់រំយុវជន និង កីឡា ចេញ​សេចក្តីណែនាំ​៩ចំណុច ស្តី​ពី​ការ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណាថ្មី (2019nCov)

ភ្នំពេញ ៖ បើតាម​សេចក្តី​ណែនាំ ស្តីពី​វិធានការ​ទប់​ស្កាត់​ជំងឺនេះ និង​ស្រប​តាម​សេចក្តី​អំពាវនាវ​របស់ សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ណែនាំ​ដល់​គណៈ​គ្រប់​គ្រង​គ្រឹះស្ថាន​សិក្សា សាធារណៈនិងឯកជន​ទាំងអស់​ ត្រូវ​ណែនាំ​ដល់​បុគ្គលិក​អប់រំ​និងអ្នកសិក្សាឲ្យ​អនុវត្តវិធានការដូចខាងក្រោម៖

សូម​បញ្ជាក់​ផង​ដែរ​ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា​រក​ឃើញ​វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន។ ជនជាតិ​ចិនខាងលើ​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិនជាទីដែល​​មាន​ការ​ផ្ទុះឡើង​ជំងឺប្រភេទថ្មី កូរ៉ូណា។

លោក​បានបន្ថែម​ថា ក្រសួង​សុខាភិបាល​បានយក​អ្នក​ជំងឺ​ទៅ​ដាក់​ក្នុង​បន្ទប់​ដាច់​ដោយឡែករួចហើយ និង​មាន​ក្រុម​គ្រូពេទ្យតាមដាន​សុខភាព​ជាប្រចាំ​ ហើយស្ថានភាពអ្នក​ជំងឺ​នឹងន​ធម្មតាទេ​។ អ្នក​ជំងឺ​បាន​មក​ពីប្រទេស​ចិន​គ្នា​បីនាក់ផ្សេងទៀត។ ក្រុម​ការងារ​បាន​បាញ់សម្លាប់​មេរោគ​នៅ​កន្លែង​គាត់​ស្នាក់​រួចហើយ​។ ក្រសួង​សុខាភិបាល​ និង​ធ្វើ​របាយការណ៍​ទៅ​ស្ថាន​ទូតចិន​ទាក់ទងនឹង​បញ្ហា​នេះ។

អ្នកជំងឺ​​ដែល​ផ្ទុក​វីរុសកូរ៉ូណា ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មកពី​ ក្រុង​ វូហាន​ ជាមួយ​គ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែ​គាត់​ម្នាក់​។ គាត់​ចេញ​ដំណើរ​ពីក្រុង​ វូហាន​ មក​ក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញ​រោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យក​វត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យាស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាពជំងឺ​សញ្ញាផ្តាសាយធម្មតា៕
​សំ អឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114