អ្នកនៅWuhanត្រូវ​រដ្ឋឱ្យនៅសម្ងំក្នុងផ្ទះ​ ហើយ​បណ្តាក្រុមហ៊ុនត្រូវបានជូនដំណឹងឱ្យបិទទ្វារ

យោងតាម South China Morning Post អាជ្ញាធរសុខាភិបាលចិនដីគោក ព្រហាម​ថ្ងៃចន្ទ ទី១៧នេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ២.០៤៨ នាក់ទៀត និងអ្នកស្លាប់ចំនួន ១០៥ នាក់បន្ថែម។

សរុបទៅមានមនុស្ស​រស់នៅជាមួយ​Covid 19ចំនួន ៧០.៥៤៨ នាក់ និងបានស្លាប់ ១.៧៧០ នាក់គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញ។ខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនេះ រាយការណ៍មរណភាព​ថ្មី ១០០ នាក់និងការឆ្លងបន្ថែម​ ១.៩៣៣ នាក់ក្នុងនោះ ១.៦៩០ នាក់ស្ថិតនៅក្នុងក្រុង​តអ៊ូហាន។

អានចំណុចសំខាន់ៗ៖

១ ជំនាញការអន្តរជាតិមួយក្រុមធំ បានទៅដល់Wuhanហើយ​ដើម្បីជួបជាមួយសមភាគីចិនដើម្បី​ធ្វើការ​រូមគ្នា​។
 
២ ចំនួនអ្នកស្លាប់ដោយសារវិរុស​ថ្មី កើនឡើងដល់ ១.៧៧៥ នាក់ហើយ ខណៈប្រទេសចិនរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ១០៥ នាក់។
 
៣ ខេត្តហ៊ូប៉ីដែលជាចំណុចដំបូង​នៃការផ្ទុះឡើង ឥឡូវអ្នកស្លាប់ថ្មី១០០នាក់ និង ១.៩៣៣ នាក់ឆ្លង​បន្ថែម ក្នុងនោះ ១.៦៩០ នាក់ស្ថិតនៅក្នុងទីរួមខេត្តគឺក្រុងអ៊ូហានWuhan ។
 
៤ ល្ងាចមិញ អជ្ញាធរខេត្តហ៊ូប៉ីចេញបញ្ជាបម្រាមគោច​រ ដាក់គ្រប់គ្នាសម្ងំក្នុងផ្ទះ ហើយ​ឱ្យសហគ្រាសទំាងឡាយប្រកាសបិទទ្វារ
 
៥ ចំនួនអ្នកស្លាប់ជាសកលមាន១.៧៧៥ នាក់ ហើយ​ការឆ្លងរាលដាលបាន ចូលដល់ប្រទេសយ៉ាងតិច ២៥ ផ្សេងទៀតដោយបានសម្លាប់មនុស្ស ៥ នាក់នៅខាងក្រៅប្រទេសចិនដីគោក។
 
៦ នៅពេលដែលអង្គការសុខភាពពិភពលោកនិយាយថា អនាគតនៃការរាតត្បាតរបស់វិរុស Covid-19 មិនអាចទាយទុកជាមុនបានទេ។

បើបូក​សរុប គឺ​អ្នកស្លាប់ទូទាំងពិភពលោកមានចំនួន ១.៧៧៥ នាក់ហើយ។
ការឆ្លងថ្មីសម្រាប់ខេត្តនិងប្រទេសបានកើនឡើងនៅថ្ងៃមុននៅពេលដែលប្រទេសចិនបានរាយការណ៍ពីករណីថ្មីចំនួន ២.០០៩ ករណីនិងអ្នកស្លាប់ចំនួន ១៤២ នាក់។
ការព្រួយបារម្ភជាសកលនៅតែខ្ពស់ ចំពោះការរីករាលដាលនៃជំងឺនេះ ខណៈដែលអ្នកជំនាញអន្តរជាតិបានចាប់ផ្តើមជួបជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសចិនដើម្បី​ធ្វើការ​រូមគ្នា​វិញម្តង។

ភ្លាមៗ​នោះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាស​កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញដដែលថា មិនអាចទៅរួចទេ ក្នុងការទស្សទាយអំពី​អនាគតនៃជម្ងឺនេះ ។


វិធានការទប់ស្កាត់ការផ្ទុះឡើង បានបន្ថែម​ឱ្យមាន​នយោបាយរឹតត្បិតនានាបន្ថែមទៀតនៅឯហ៊ូប៉ីដោយយានយន្តសម្រាប់សេវាកម្មចាំបាច់ទំាងអស់ ឥឡូវ​ក៏ត្រូវបានហាមឃាត់ដែរ​ពីដងផ្លូវនានាក្នុងខេត្ត ហើយក្រុមហ៊ុនទំាងអស់ត្រូវបានគេប្រាប់ឱ្យបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែម។

អ៊ូហានដែលជាក្រុងធំនៃខេត្តនេះ​​ បានចេញបម្រាម​ហាមឃាត់ពលរដ្ឋទាំងអស់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេចាប់ពីថ្ងៃអាទិត្យម្សិលមិញ។

TOPSHOT – Medical staff members wearing protective clothing to help stop the spread of a deadly virus which began in the city, arrive with a patient at the Wuhan Red Cross Hospital in Wuhan on January 25, 2020. – The Chinese army deployed medical specialists on January 25 to the epicentre of a spiralling viral outbreak that has killed 41 people and spread around the world, as millions spent their normally festive Lunar New Year holiday under lockdown. (Photo by Hector RETAMAL / AFP) (Photo by HECTOR RETAMAL/AFP via Getty Images)


អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិលោក Mi Feng បាននិយាយកាលពីថ្ងៃអាទិត្យថាសមាមាត្រនៃប្រជាជនដែលត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺដែលមានជំងឺធ្ងន់ធ្ងរបានធ្លាក់ចុះដល់ ២២ ភាគរយកាលពីថ្ងៃសៅរ៍ទី១៥ ពី ៣២ ភាគរយកាលពីថ្ងៃទី ២៧ ខែមករាដែលលោកបានបង្ហាញថាការគ្រប់គ្រងមេរោគកំពុងមាន​ប្រសិទ្ធិភាពតែត្រូវបានWHOប្រកែកវិញថា គ្មាន​អ្នកណាទាយរឿងនេះត្រូវនៅឡើយទេ។
ការចម្លងរោគនេះបានរាលដាលដល់យ៉ាងហោចណាស់ ២៥ ប្រទេសផ្សេងទៀតបណ្តាលឱ្យមនុស្សជិត ៧០០ នាក់ស្លាប់ និងសម្លាប់មនុស្ស ៥ នាក់នៅខាងក្រៅប្រទេសចិនដីគោក។

គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃសុក្រទី១៤កុម្ភៈថា បុគ្គលិកពេទ្យ ១.៧១៦ នាក់ក្នុងនោះមាន ១.៥០២ នាក់មកពីហ៊ូប៉ីបានឆ្លងវិរុសកាចសាហាវថ្មីដោយសារបេសកកម្មរបស់ពួកគេ។

សាយ ពេជ្រ