ពិភពលោកមិនដែលបង្កើតបានវ៉ាក់សាំងកូរ៉ូណាប្រភេទណាទេ កូរ៉ូណាថ្មីនេះទៀតរឹតតែពិបាក
BREAKING NEWS
Search

ពិភពលោកមិនដែលបង្កើតបានវ៉ាក់សាំងកូរ៉ូណាប្រភេទណាទេ កូរ៉ូណាថ្មីនេះទៀតរឹតតែពិបាក

ព័ត៌មាន​មិនល្អពេលនេះគឺ វ៉ាក់សាំងការពារកូវីដ១៩ ពិបាកនឹងកើតឡើងបានក្នុងពេលឆាប់ៗនេះណាស់ ដោយហេតុផលថា កូរ៉ូណាថ្មីនេះ ជាប្រភេទដែលវាយលុក​ផ្លូវដង្ហើមផ្នែកខាងលើរបស់មនុស្ស ក៏ជាតំបន់ពិបាកកំណត់ទិសដៅសម្រាប់បង្កើត​វ៉ាក់សាំងការពារ​ខ្លាំង។

អ្នកវិទ្យាសាស្ត្រជំនាញខាងភាពស៊ាំមកពីសាកលវិទ្យាល័យឃ្វីនលេន(អូស្ត្រាលី)ទើបនឹងបញ្ចេញទស្សនៈមកថា ការពិតដែលគ្រប់គ្នា​គួរដឹងនឹងត្រៀមខ្លួន​គឺ វីរុស (អម្បូរកូរ៉ូណា)អ្នកវិទ្យាសាស្ត្រមិនដែលបានជោគជ័យក្នុងការ​ស្វែងរកវ៉ាក់សំាង​ពីមុនមកនៅឡើយទេ ។ប្រភពABCnet

លោក Ian Frazer មកពីសាកលវិទ្យាល័យ Queensland  ដែលបានចូលរួមក្នុងការបង្កើតវ៉ាក់សាំងជោគជ័យសម្រាប់វីរុស papilloma (មហារីកមាត់ស្បូន) ជាវ៉ាក់សាំងចំណាយពេលរាប់ឆ្នាំទម្រាំ​អភិវឌ្ឍបាននោះ លោកបាននិយាយបន្ថែម​ថា បញ្ហាប្រឈមលើកូវីដ១៩(កូរ៉ូណាថ្មី)គឺ​វាបានបង្កការលំបាកក្នុងការបង្កើតវ៉ាក់សាំងដែលមានសុវត្ថិភាពដោយសារវីរុសឆ្លងដល់ផ្លូវដង្ហើមផ្នែកខាងលើ ដែលប្រព័ន្ធភាពស៊ាំរបស់យើងមិនអាចការពារបាន។

រូបខាងស្តាំលោកសាស្ត្រាចារ Ian Frazer/ ចំណងជើង coronavirus vaccine is unlikely anytime soon/ABCnet

ខណៈពេលដែលយើងមានវ៉ាក់សាំងសម្រាប់ជំងឺផ្តាសាយតាមរដូវ, វីរុស HPV និងជំងឺដទៃទៀតការបង្កើតវ៉ាក់សាំងកូរ៉ូណាថ្មី គឺមិនងាយស្រួលដូចបណ្តាវ៉ាក់សាំងខាងលើទេ។

«ចំពោះវីរុសនីមួយៗ ឬបាក់តេរីប្រភេទផ្សេងៗគ្នាដែលបង្កឱ្យមានជំងឺណាមួយក្តី យើងក៏ត្រូវការវ៉ាក់សាំងផ្សេងៗពីគ្នា ពីព្រោះការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំមនុស្ស គឺខុសគ្នា» ។

គ្រាន់តែយើងមានវ៉ាក់សាំងល្អប្រឆាំងនឹងជំងឺខួរឆ្អឹងខ្នង មិនមានន័យថាវានឹងធ្វើការបានជាមួយជំងឺកូវីដ១៩​​នោះឡើយ ព្រោះវាខុសគ្នាខ្លាំងណាស់។ លោកសង្កត់ធ្ងន់ថា មានហេតុផលជាច្រើនដែលបង្ហាញថា ផ្លូវដង្ហើមផ្នែកខាងលើរបស់យើងជាតំបន់ពិបាកកំណត់ទិសដៅសម្រាប់បង្កើត​វ៉ាក់សាំង។

សាស្ត្រាចារ្យ Frazer បានប្រាប់ABCថា វាពិបាកក្នុងការផលិតវ៉ាក់សាំងជោគជ័យមួយ ប្រសិនបើវីរុសមិនមានប្រតិកម្មនឹង​ភាពស៊ាំខ្លាំងក្លាទេនោះ។ ហើយប្រសិនបើវ៉ាក់សាំងនោះ ធ្វើឱ្យប្រតិកម្មដល់ភាពស៊ាំ ខកខានដល់ការបង្កើត​កោសិកា ជាលទ្ធផលការប្រើវាអាចនឹងផ្តល់ផលអាក្រក់ជាងមុនទៅទៀត។

សាស្ត្រាចារ្យ Frazer បានពន្យល់ថា« បញ្ហាធំមួយក្នុងចំណោមវ៉ាក់សាំងកូរ៉ូណាដែលគេពិសោធន៍មុនៗ គឺនៅពេលដែលភាពស៊ាំឆ្លើយតបទៅប្រឆាំង​ការពារ​នៅកន្លែងដែលឆ្លងវីរុស វីរុសនេះបែរជា​អាចបង្កើនរោគសាស្ត្រជាជាងបន្ថយឥទ្ធិពលរបស់វា»។
អង់ទីករគឺជាប្រូតេអ៊ីនដែលត្រូវបានបញ្ចេញដោយប្រព័ន្ធភាពស៊ាំ ដើម្បីបន្សាបការគំរាមកំហែងដោយ​វីរុស។ លោកថា រហូតមកដល់ពេលនេះយើងបានរកឃើញវីរុសហ្សែនដែលអ្នកឆ្លងមានប្រតិកម្ម តែ​អង្គបដិប្រាណហាក់ខុសៗគ្នា ខ្លះខ្លាំង​ខ្លះខ្សោយ។

បច្ចុប្បន្នភាពនៃវ៉ាក់សាំងសម្រាប់កូវីដ១៩
នៅពេលនេះក្រុមអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកកំពុងដាក់ពង្រាយបច្ចេកវិទ្យាផ្សេងៗគ្នាក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្លាប់វីរុសកូវីដ ដូចយើងធ្វើជាមួយជំងឺផ្តាសាយក្នុងការជម្រុញកោសិកាឆ្លងដើម្បីផលិតអង្គបដិប្រាណ។

ប៉ុន្តែការពិតនៃការអភិវឌ្ឍន៍វ៉ាក់សាំងគឺថាមនុស្សជាច្រើនបានបរាជ័យមុនពេលជោគជ័យត្រូវបានបង្កើតឡើង។ ម៉ូឌែល 3D នៃប្រូតេអ៊ីនដែលមានរាងពងក្រពើ sars-cov-2 ដែលគេកំពុង​ធ្វើ​សាកល្បងគឺ អនុញ្ញាតឱ្យវីរុសចូលក្នុងកោសិកាប្រូតេអ៊ីន បន្ទាប់មក“ រីកដុះដាល” ចេញពីសែលកូរ៉ូឡា ហើយអាចបញ្ឆោតរាងកាយឱ្យបិទវីរុសដែលជ្រាតចូលមកនោះចោល។ (NIH)
ការព្យាករណ៍របស់សាស្រ្តាចារ្យ Frazer គឺថា វ៉ាក់សំាងដែលទំនងបំផុតអាចជា ការ​ប្រើផ្នែកមួយនៃវីរុសភ្ជាប់ទៅនឹងសារធាតុគីមី ដើម្បីជំរុញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។

លោកបាននិយាយថា“ ប្រភេទវ៉ាក់សាំងសំយោគនេះទទួលបានជោគជ័យក្នុងគំរូសត្វសម្រាប់វីរុសកូរ៉ូណាមុនៗ កាលពីពេលកន្លងមក(animal models for coronaviruses in the past )។

វ៉ាក់សាំងប្រភេទមួយទៀតគឺគ្រាន់តែជាអង្គបដិប្រាណដែល​ត្រូវបានផ្ទេរពីមនុស្សដែលបានឆ្លងរួចហើយនិងបានកម្ចាត់ការឆ្លងនេះចោលវិញដែលអាចជាមធ្យោបាយបង្កើត​ប្រព័ន្ធការពារភាពស៊ាំនិងប្រហែលជាអាចត្រូវបានអភិវឌ្ឍលឿនជាងវ៉ាក់សាំងជាក់ស្តែង។

វ៉ាក់សាំងប្រភេទនេះត្រូវបានសាកល្បងក្នុងឆ្នាំ ២០០៣ ហើយជាលទ្ធផលសត្វស្វានៅតាមមន្ទីរពិសោធន៍មានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ។

តើយើងធ្លាប់មាន​វ៉ាក់សាំងប្រឆាំងនឹង​កូរ៉ូណាមុនៗ​ទេ?

គ្មានទេ! ពេលនេះទៀត មានការសាកល្បងវ៉ាក់សាំងជាច្រើនប្រភេទ​កំពុងធ្វើប្រញឹកនៅជុំវិញពិភពលោករួមទាំងការធ្វើតេស្តិ៍លើមនុស្សផងដែរតែនៅ​មិនទាន់មានអ្នកឈ្នះច្បាស់លាស់នៅឡើយទេ។

លោកថា គ្រប់គ្នា សង្ឃឹមថានឹងទទួលបានការការពារ ប៉ុន្តែគ្មាន​អ្នកណា​ចង់ទទួលយកផលប៉ះពាល់ធ្ងន់ធ្ងរ នោះទេ។

យើងប្រហែលជាត្រូវរឹតបន្តឹងអនាម័យ រក្សាគម្លាត ផ្លាស់ប្តូររបៀបហូបចុក រស់នៅ​ធ្វើការជាអទិភាពសិននៅពេលនេះ។

ប្រភព We’ve never made a successful vaccine for a coronavirus before. This is why it’s so difficult

ឡាហ្សូលី