ដំណឹងថ្មីបន្ទាន់នៃបច្ចុប្បន្នភាពមេរោគដ៏កំណាចសម្លាប់មនុស្សជាង១00នាក់
BREAKING NEWS
Search

ដំណឹងថ្មីបន្ទាន់នៃបច្ចុប្បន្នភាពមេរោគដ៏កំណាចសម្លាប់មនុស្សជាង១00នាក់

បច្ចុប្បន្នភាពចងក្រងដោយ សាយ ពេជ្រ KPTplus ថ្ងៃអង្គារ៍ ទី​២៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង១៣:៤០

ជាង​៩៧៦ករណី​ថ្មី នៃអ្នកឆ្លងរោគដែល​ព្រមបង្ហាញខ្លួន​ឱ្យសង្គ្រោះ

ខណៈដែល​តួរលេខ​មរណភាព​នៅថ្ងៃត្រង់នេះកើនដល់​១០៦ នាក់ គណៈកម្មការសុខភាពជាតិចិន ហៅកាត់ NHC អះអាងថា មនុស្ស ២៤ នាក់ថ្មីបានស្លាប់ដោយបរាជ័យនៃកិច្ចសង្គ្រោះបន្ទាន់នៅក្នុងខេត្តហ៊ូប៉ី ដែលជាមជ្ឈមណ្ឌលចម្បងនៃការផ្ទុះចេញ​ជំងឺកាចសាហាវនេះ។

មិនតែ​ប៉ុណ្ណោះ ក៏មានករណីបង្ហាញ​ខ្លួនថ្មីស្វែងរកការសង្គ្រោះ ចំនួន ១.៧៧១ ករណីទៀត​នៅក្នុងប្រទេសចិនរាប់ពីថ្ងៃចន្ទ ដែល​នាំឱ្យ​តួលេខ​ផ្ទុក​រោគ​សរុប កើនឡើងដល់ ៤.៥១៥ ករណីហើយ​។

ក្នុងកិច្ចប្រឹងប្រែងទប់ទល់កាន់តែខ្លាំងឡើង ចិនបានចាប់ផ្តើមផ្អាក​ចោលនូវបណ្តាញរថភ្លើងនិងរថយន្តក្រុងនានា​ដែលឆ្ពោះទៅកាន់ទីក្រុង Wuhanតំាងពីថ្ងៃសៅរ៍ ចូលឆ្នាំចិនទីមួយមក។

វិធានការណ៍នោះបាន​បណ្តាលឱ្យ ទីក្រុងសរុបចំនួន​១៧​របស់ចិន ដែលមានប្រជាជនជាង ៥០ លាន​នាក់ ស្ថិតក្នុងការផ្តាច់ទំនាក់ទំនងទំាងស្រុង។ វិធានការណ៍ត្រួតពិនិត្យជំងឺ និងទប់ស្កាត់ការ​រីក​សាយភាយចិន បានឡើងដល់កម្រិតប្រកាសអាសន្ន។

 

ប្រធានាធិបតីអាមេរិកប្រកាស​ផ្តល់គ្រប់ជំនួយដែលចាំបាច់ដើម្បីគ្រប់គ្រងវីរុសនេះ

នៅក្រោយ​សង្គ្រាមពាណិជ្ជកម្មមិនតិចជាង១៨ ខែជាមួយចិន ទីបំផុត លោក Trump កាលពីយប់មិញបានបង្ហាញ​ឆន្ទះ​ជួយពេញទំហឹង ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនប្រឆាំង​នឹងវីរុសនេះ។

គិតមកត្រឹមថ្ងៃច័ន្ទ ជនជាតិអាមេរិកចំនួន ៥ នាក់ដែលបានធ្វើរោគវិនិច្ឆ័យ ទទួលលទ្ធផល​វិជ្ជមាន ថាមានផ្ទុកវីរុសកូរ៉ូណា នេះនៅក្នុងរដ្ឋអារីហ្សូណា រដ្ឋវ៉ាស៊ីនតោន ​ក្រុងឈីកាហ្គោព្រមទំាង កាលីហ្វ័រញ៉ាខាងត្បូង បន្ទាប់ពី​បានធ្វើដំណើរទៅភាគកណ្តាលប្រទេសចិន។

ទោះបីជា មិនមានភស្ដុតាងដែលថា វីរុសនេះ កំពុងតែរាលដាលនៅទូទំាងសហរដ្ឋអាមេរិកហើយ​ហានិភ័យចំពោះជនជាតិអាមេរិកនៅតែទាបតែ​ជាង ៤៥ ករណីថ្មី ត្រូវបានបញ្ជាក់ផ្លូវការ នៅកន្លែងផ្សេងៗ​ទៀតក្នុងពិភពលោកនាព្រឹក​ថ្ងៃអង្គារ៍នេះ។ ស្ទើរតែទាំងអស់នៃអ្នករងគ្រោះគឺមាន​ពាក់ព័ន្ធនឹងភ្ញៀវទេសចរចិន ឬប្រជាជនដែលបានទៅទស្សនាក្រុង​វូហាន។

ពិភពលោក​ទទូចឱ្យផ្អាក​រាល់ការធ្វើដំណើរទៅប្រទេសចិនជាបណ្តោះអាសន្ន

ខណៈដែល​ហុងកុងនិងម៉ាឡេស៊ីកំពុងរារាំងភ្ញៀវទេសចរមកពីខេត្តហ៊ូប៉ីយ៉ាងតឹងតែង  ហើយ​ទីភ្នាក់ងារទេសចរណ៍ចិន ត្រូវបានបញ្ជាឱ្យលុបចោលដំណើរកម្សាន្តជាក្រុមនៅទូទាំងប្រទេសការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បានដាក់ចេញបម្រាមបញ្ឈប់ជាបណ្តោះអាសន្ននូវការផ្តល់ទិដ្ឋាការទេសចរដល់ជនជាតិចិនដើម្បីជួយធានាថា ប្រទេសនេះមិនមានមាន​តួរលេខមេរោគកូរ៉ូណា។

រដ្ឋធានីទីបេ ក៏ត្រូវបានបិទទ្វារ​ដោយគ្មានកាលកំណត់សម្រាប់ភ្ញៀវទេសចរគ្រប់សាសន៍។ អតីតវិមានអធិរាជនៅទីក្រុងប៉េកាំង បានបិទការទ្វារ តំាងតែ​ពីពីសប្តាហ៍មុនហើយកន្លែងទេសចរណ៍សំខាន់ៗដទៃទៀតនៅចិន ហុងកុង រួមមាន ឌីសនីលែន និង ឧទ្យានមហាសមុទ្រក៏បាន​ផ្អាកដំណើរការ។

ស្រីលង្កា និងកម្ពុជា បានបញ្ជាក់ផ្លូវការ​ពីករណីឆ្លងទីមួយ​របស់ខ្លួនកាលពីថ្ងៃចន្ទ ម្សិលមិញនេះបន្ទាប់ពី ប្រទេសថៃ តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ម៉ាឡេស៊ី នេប៉ាល់ បារាំងកាណាដានិងអូស្ត្រាលីបានរកឃើញ​អ្នករងគ្រោះ​ដូចគ្នា​។

អ្នករស់នៅក្នុងទីក្រុងវូហានបានជាប់គាំង

ដោយសារទីក្រុងនោះត្រូវបានចាក់សោរមិនឱ្យកម្រើកធ្វើដំណើរ គ្រប់គ្នានិយាយថា ពួកគេមានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះហើយ​ប្រាយ់រ៉យទ័រថា នេះជាបទពិសោធន៍នៃការរស់នៅដូចកំពុង​ទស្សនា​ខ្សែភាពយន្តភ័យរន្ធត់របស់ហូលីវូដ។
ប្រទេសចិន បានពន្យារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលជារដូវធ្វើដំណើរមមាញឹកបំផុតមួយ មិនមានកាលកំណត់ ដើម្បីរក្សាសាធារណជនឱ្យ​សម្ងំនៅផ្ទះ កាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល។

អ៊ូហានកំពុងសាងសង់មន្ទីរពេទ្យចំនួន ២ កន្លែងបន្ថែមបន្ទាន់បំផុត ដែលមានគ្រែ ១៥០០ និងមួយផ្សេងទៀតមាន គ្រែហោចណាស់១០០០ សម្រាប់ទទួលយក ចំនួនអ្នកជំងឺដែលគេ​ព្យាករណ៍និងកើនឡើងមិនឈប់។

ប្រភពនៃCorona

វីរុសនេះត្រូវបាន​គេ​អះអាងថា ចេញមកបន្ត ពីក្រុមគ្រួសារដែលធ្លាប់ទៅកាន់​ទីផ្សារ​សត្វព្រៃខុសច្បាប់មួយ ក្នុងទីក្រុងវូហាន។ ពីដំបូង ជំងឺឆ្លងនេះ​ហាក់មានអាការៈ​ដូចជា​ជំងឺផ្តាសាយធម្មតា ប៉ុន្តែក៏ឱកាស​ទទួលយក​វិរុសថ្មី​មក​វិវត្តជាស្ថានភាពជំងឺសួត​ដ៏ធ្ងន់ធ្ងរមិនខុស​ពី SARS និងជំងឺផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា។

រោគសញ្ញាវា មាន​ដូចជាផ្តាសាយនិងក្អក ក៏វិវត្តមក​គ្រុនក្តៅ រហូតថប់ដង្ហើម ការ​ត្រដរតស៊ូមាន​រយៈពេលខ្លី ព្រោះ​ការ​បំផ្លាញ​ដ៏រហ័សនៃ​រោគរលាកសួត។

ការជម្លៀសចេញពីទីក្រុងអ៊ូហានបានប្រព្រឹតិត្ត​ទៅតាម​ការ​គ្រោងទុក

ក្រសួងអប់រំចិន បានលុបចោលការប្រឡងនិង​បញ្ជាឱ្យពន្យារពេលនៃដំណើរការចូលរៀន​ឡើងវិញក្រោយបុណ្យចូលឆ្នាំរួច។

ស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុងវូហានកំពុងត្រៀមទទួលយក ក្រុមការទូតនិងជនជាតិអាមេរិកមួយចំនួនផ្សេងទៀតចាកចេញពីទីក្រុងនេះនាយប់ថ្ងៃអង្គារ៍នេះហើយ។

ប្រទេសជប៉ុន បារាំង និងម៉ុងហ្គោលីព្រមទំាង​រដ្ឋាភិបាលដទៃទៀតក៏កំពុងត្រៀមជម្លៀសពលរដ្ឋខ្លួន​ចាកចេញមកដូចគ្នាដែរ។

សាយ ពេជ្រ