សាលានៅស៊ីដនីបើកវិញមិនបានប៉ុន្មាន ប្រកាសបិទភ្លាមៗ ក្រោយរកឃើញគ្រូម្នាក់ឆ្លងវីរុស
BREAKING NEWS
Search

សាលានៅស៊ីដនីបើកវិញមិនបានប៉ុន្មាន ប្រកាសបិទភ្លាមៗ ក្រោយរកឃើញគ្រូម្នាក់ឆ្លងវីរុស

សាលារដ្ឋមួយនៅភាគខាងលិចទីក្រុងស៊ីដនី ត្រូវបានបិទបន្ទាប់ ពីបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ ១៩។

សាលារៀនត្រូវបិទទ្វារជាថ្មី ត្រូវគេស្គាល់ថា ជាសាលា Wellington នឹងត្រូវបានបិទសម្រាប់និស្សិត និងបុគ្គលិក នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះតែម្តង ខណៈខ្លួនកំពុងធ្វើការតាមដានទំនាក់ទំនងនានាជាមួយអ្នកឈឺ។

សេចក្តីថ្លែងការណ៍បាននិយាយថា “បុគ្គលិក និងនិស្សិតដែលត្រូវបានគេស្គាល់ថាជាមនុស្សជិតស្និទ្ធ និងគ្រូម្នាក់នោះ ត្រូវបានដាក់ឱ្យផ្តាច់ខ្លួនដោយខ្លួនឯងក្នុងរយៈពេលចាំបាច់ ២សប្តាហ៍។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក ក៏ដូចជានិស្សិត មានសារៈសំខាន់បំផុតសម្រាប់យើង។ សិស្សទាំងអស់នឹងរៀនពីផ្ទះចាប់ពីថ្ងៃនេះ”។

នាយកដ្ឋានអប់រំអូស្ត្រាលី បាននិយាយថា ខ្លួននឹងចេញការណែនាំបន្ថែមទៀតនៅថ្ងៃព្រហស្បត្តិ៍នេះ ពីពេលវេលាដែលសាលារៀននឹងបើកម្តងទៀត៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Australia News

អត្ថបទពាក់ព័ន្ធ៖