BREAKING NEWS
Search

អ្នកជំនាញព្រមានថាវីរុសកូរ៉ូណាអាចសម្លាប់មនុស្ស ៤៥លាននាក់និងឆ្លងដល់​មនុស្ស ៦០%លើពិភពលោក​បើ​សិន​ជាមិន​អាច​គ្រប់គ្រង​ទាន់​ពេលវេលា

មន្រ្តីវេជ្ជសាស្ត្រកំពូលរបស់ហុងកុងបានព្រមានថាវីរុសកូរ៉ូណា អាចនឹងសម្លាប់មនុស្ស ៤៥ លាននាក់ និងអាចឆ្លងជំងឺជាង ៦០ %នៃចំនួនប្រជាជនពិភពលោក ប្រសិនបើគ្មានវិធីសាស្ត្រទប់ស្កាត់ទាន់ពេល។

សាស្រ្តាចារ្យ Gabriel Leung ប្រធានវេជ្ជសាស្ត្រសុខភាពសាធារណៈនៅទីក្រុងហុងកុង បាននិយាយដែរថា ទោះបីជាអត្រាមរណភាពអាចមានត្រឹម១%នៃអ្នក​ឆ្លងក៏ដោយ ក៏ឥទ្ធិពលរបស់កូរ៉ូណានៅតែអាចសម្លាប់មនុស្សរាប់លាននាក់។

ចំនួនប្រជាជនពិភពលោកបច្ចុប្បន្នមានចំនួនជាង ៧ ពាន់លាននាក់ ដែលមានន័យថាវីរុសអាចមានសក្តានុពលក្នុងការចម្លងច្រើនជាង ៤ ពាន់លាននាក់ ប្រសិនបើការសន្និដ្ឋានរបស់សាស្រ្តាចារ្យ Leung ជាការត្រឹមត្រូវ ហើយការរីករាលដាលនៅតែបន្តពន្លឿនដូចបច្ចុប្បន្ន។

ក្រុមអ្នកជំនាញថាករណីនានាជុំវិញបញ្ហាកូរ៉ូណានឹងបន្តកើនឡើងដែលមិនគួរមើលរំលងនោះទេ។ បើទោះបីអ្នកជំងឺខ្លះមានរោគសញ្ញាស្រាល ឬគ្រាន់តែមិនស្រួលខ្លួនក៏ដោយ។ វីរុសឆ្លងកូរ៉ូណាកំពុងរីករាលដាលកាន់តែខ្លាំងនិងលឿនឡើង ដោយសារគេបានធ្វើរោគវិនិច្ឆ័យឃើញមេរោគនេះចំពោះមនុស្សកាន់តែច្រើន។  រហូតមកដល់ពេលនេះមានអ្នកឆ្លងជាង ៤៣ ពាន់ករណីនៅលើពិភពលោក និងមានអ្នកស្លាប់ជាង ១ពាន់នាក់ដោយសារវីរុសនេះ។

ប៉ុន្តែលោកសាស្ត្រាចារ្យ Leung បានប្រាប់កាសែត Guardian ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ថា អ្វីដែលសំខាន់នៅពេលនេះវីរុសបង្កើតទំហំនិរូបរាងនៃការរាលដាលកាន់តែធំ។ បន្ទាប់ពីបានកំណត់ពីទំហំនៃការរីករាលដាលសាស្រ្តាចារ្យបាននិយាយថា ក្រុមវេជ្ជបណ្ឌិតចាំបាច់ត្រូវកំណត់ថាតើវិធីសាស្ត្រទប់ស្កាត់ដើម្បីប្រើឲ្យមានប្រសិទ្ធិភាពក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស។

កាលពីថ្ងៃចន្ទលោកស្រីវេជ្ជបណ្ឌិត Nancy Messonnier នាយកមជ្ឈមណ្ឌលជាតិការពារជំងឺឆ្លងនិងជំងឺផ្លូវដង្ហើមបាននិយាយថា លោកស្រីនិងទីភ្នាក់ងារសន្មតថាករណីដែលបានរាយការណ៍ថាវីរុសកូរ៉ូណាមានឥទ្ធិពលខ្លាំងចំពោះសុខភាពប្រជាជនក្នុងពេលខាងមុខ គឺជាការប៉ាន់ស្មានមិនពិត។ អ្នកជំនាញភាគច្រើនជឿជាក់ថា អ្នកជំងឺម្នាក់ៗអាចបន្តចម្លងវីរុសនេះទៅមនុស្សប្រហែល ២,៥ នាក់។ យោងតាមការន្និដ្ឋាននេះ អត្រាមរណភាពត្រូវបានគេគិតថា វាមានកម្រិតទាបឆ្ងាយណាស់៕

ចុចអាន៖ ស្លាប់ ៩៤នាក់ទៀត! WHO ប្រកាសឈ្មោះថ្មីឲ្យវីរុសកូរ៉ូណា ខណៈចំនួនអ្នកស្លាប់ឡើងដល់ ១១០៧នាក់

ប្រែសម្រួល៖ សន្យា