BREAKING NEWS
Search

ទីក្រុង “ Chinatown” របស់​ជនជាតិ​ចិន ​ដែល​ស្ថិត​នៅ​ទី​ក្រុង​ឡុងដ៍​ក្លាយ​ជា​ទីក្រុង​ដ៏​ស្ងាត់ជ្រងំ

នៅ​ពេល​ដែល​អ្នក​ទេសចរ​រាប​ពាន់​នាក់​បាន​ចាប់ផ្ដើម​ភ័យ​រន្ធត់​និង​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​ឆ្លង​ដែល​បាន​រាល​ដាល​ដល់​ចក្រ​ភព​អង់គ្លេស​ ភោជនីយដ្ឋាន​ដែល​ធ្លាប់​តែ​មមាញឹក​ពេល​នេះ​ គឺ​ទទេ​ស្អាត​ បន្ទាប់​ពី​ករណី​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​កាល​ថ្ងៃ​ទី ៩ បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​បាន​ធ្វើដំណើរ​មកពី​ចិន ​នឹង​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅ​ទីក្រុង​ឡុងដ៍​​ដែល​មាន​មេរោគ​ឆ្លង​នេះ។ ចំនួន​ជនជាតិ​អង់គ្លេស​ដែល​បាន​សរុប​ការ​ធ្វើ​តេស​រក​ជំងឺ​នេះ​ក្នុង​ខែ​ចុងក្រោយ​បាន​កើន​ឡើង​ដល់ ២៥១២​ នាក់គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ជា​ធម្មតា​តាម​ដង​វិថី​នានា​នៃ​កណ្ដាល​ទី​ក្រុង​ឡុងដ៍ ​គឺ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​គ្រប់គ្នា​សម្លឹង​មើល​គំរូ​នៃ​មុខ​ម្ហូប​ ឬ​ដើរ​មើល​ផ្សារ​ទំនើប​ដែល​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ​ស្ទើរ​តែ​ទទេ​ស្អាត​ ហើយ​កន្លែង​អង្គុយ​គ្មាន​មនុស្ស​មក​អង្គុយ​ដូច​ពី​មុន​ ដោយសារ​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ​អំពី​ជំងឺ​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង Wuhan ។

គួរ​បញ្ជាក់​ថា​ករណី​ទី ៩ របស់​អង់គ្លេស​ត្រូវ​បាន​រកឃើញ​កាល​ពី​ថ្ងៃ​ពុធ ហើយបច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ Guyនិង St Thomas នៅ​ភាគ​ខាងត្បូង​ទីក្រុង​ឡុងដ៏។ នាង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ហោះហើរ​មក​ពី​ប្រទេស​ចិន​ ដោយ​មន្ត្រី​បាន​បញ្ជាក់​ថា​នាង​បាន​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ចិន។ កាល​ពី​ម្សិលមិញ​បាន​លេច​ចេញ​ថា​អ្នក​ជំងឺ​អង់គ្លេស​ជាង ៧៥០ នាក់ ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​​ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង Wuhan​ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្តោះ។ លទ្ធផលតេស្តបានបញ្ជាក់ថាគ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៧៦៣នាក់ មាន​ជំងឺ​នេះ​ទេ ​ប៉ុន្តែ​តួលេខ​ដ៏​អស្ចារ្យ​បំផុត​និង​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​នោះ​ វា​ក៏បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយ​បារម្ភ​របស់​សាធារណៈ​ជន​ដែល​កំពុង​តាមដាន​រឿង​ក្ដៅ​គគុក​មួយ​នេះ។ ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​មន្ត្រី NHS បាន​សារភាព​ថា​ អ្នក​ជំងឺ​ចុងក្រោយ​ដែល​បាន​ឆ្លង​វីរុស​នេះ​គឺ​ជា​អង្គភាព A&E ដែល​មមាញឹក​នៅ​ក្នុង​រថយន្ត​តាក់ស៊ី Uber រៀង​រាល់​ថ្ងៃ។

គួររំលឹកថា ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ១៣២៣ នាក់​នៅ​ទូទាំង​ពិភពលោក ​ខណៈ​ចំនួន​ករណី​បាន​កើន​ឡើង​ដល់ ៦៤០០០ នាក់។

ខាងក្រោមនេះ គឺជាទីក្រុងរបស់ចិនដែលស្ថិតនៅទី​ក្រុង​ឡុងដ៍ ដែលប្រែជាស្ងប់ស្ងាត់ដូចទីក្រុងគេបោះបង់ចោល។

 

ចុចអាន៖អ្នក​ជំងឺ​​សង្ស័យ​ផ្ទុក Covid-19 នៅ​កូរ៉េ​ខាងជើង ត្រូវ​បាន​បាញ់សម្លាប់​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​សាធារណៈ

ចុចអាន៖គ្រួសារ​ជប៉ុន​ ​ធ្វើ​ដំណើរ​ទៅទី​ឆ្ងាយ​ ដើម្បី​ប្រមូលម៉ាស សម្រាប់​ប្រទេស​ចិន

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ