BREAKING NEWS
Search

អ្នក​ជំងឺ​​សង្ស័យ​ផ្ទុក Covid-19 នៅ​កូរ៉េ​ខាងជើង ត្រូវ​បាន​បាញ់សម្លាប់​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​សាធារណៈ

នៅ​ពេល​មាន​ព័ត៌មាន​ទាក់ទង​នឹង​មេរោគ​ឆ្លង​វីរុស​កូរ៉ូណា​វាយ​ប្រហារ​ប្រទេស​ផ្សេង​ទៀត នៅ​ខាង​ក្រៅ​ប្រទេស​ចិន​​ឯនោះ​វិញ ​គឺ​កូរ៉េ​ខាងជើង​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​បង្អស់​ដែល​រារាំង​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​មិន​ឱ្យ​ចូល ​ដោយ​ហេតុផល​ប្រយ័ត្ន​ប្រយែង​ដើម្បី​ប្រឆាំង​នឹង​វីរុស។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួកគេ​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​រួម​ទាំង​ការ​ដាក់​ដាច់​ដោយឡែក​ចំពោះ​អ្នក​ដែល​បាន​ទៅ​ប្រទេស​ចិន​ឬ​ទាក់ទង​ជាមួយ​ពលរដ្ឋ​ចិន ​ហើយ​​ថែម​ទាំង​ឈានទៅរកការ​ប្រហារ​ជីវិតលើ​បុគ្គល​ណា​ដែល​មិន​បាន​គោរព​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​កំណត់។

យោង​តាម​កាសែតកូរ៉េ Dong-a Ilbo បាននិយាយ​ថា ​មន្ត្រី​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​សារ​តែ​ទៅ​ងូត​ទឹក​នៅ​សាធារណៈ​ ខណៈដែលគេ​ដាក់​លោក​ឲ្យ​នៅ​ដាច់​ពី​គេ។ មន្ត្រីរូបនោះ​ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​ ដោយ​ខ្លាច​ការ​រីក​រាលដាល​នៃ​ជំងឺ covid-19។

គួរបញ្ជាក់​ថា ​មន្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ដាក់​​ឱ្យ​នៅ​ឯកោ​បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ ដោយ​លោក​គីម​ជុងអ៊ុន​បាន​ដាក់​ចេញ​នូវ​ច្បាប់​យោធា​ថ្មី​ដើម្បី​ពង្រឹង​ច្រក​ចេញ​ចូល។ លោក​គីម​ជុងអ៊ុន​ ក៏ធ្លាប់បានប្រកាស ដោយបាន​ដាក់ចេញ​នូវ​បទ​បញ្ជា​ដល់ជន​ណា​ដែល​ចាកចេញ​ពី​ការ​ដាច់​ដោយឡែក ​ដោយគ្មាន​ការ​យល់ព្រម​នឹង​ត្រូវ​គេ​សម្លាប់ ​យោង​ទៅតាម“ ច្បាប់​យោ​ធា” ។

ចំណែក​មន្ត្រី​ម្នាក់​ទៀត​ ត្រូវ​បាន​គេ​និរទេស​ទៅ​កាន់​កសិដ្ឋាន​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ពី​បទ​ព្យាយាម​លាក់បាំង​ការ​ធ្វើ​ដំណើរ​របស់​គាត់​ទៅ​កាន់​ប្រទេស​ចិន។ វា​ជា​រឿង​ធម្មតា​សម្រាប់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ក្នុង​ការ​ប្រហារ​ជីវិត​បុគ្គល​ក្នុង​រឿងរ៉ាវ​បែបនេះ។  មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ត្រូវ​បាន​គេ​និរទេស​ចេញ​ក្នុង​ជុំវិញ​ជំនួប​កំពូល​ដែល​បរាជ័យ​ ជាមួយ​លោក​ដូណាល់ត្រាំ។ ប៉ុន្តែ​ការ​អះអាង​នេះ​ត្រូវ​បាន​បង្ហាញ​ថា​មិន​ពិត​នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​មើល​ឃើញ​ឈរ​នៅ​ក្បែរ​លោក​គីមជុងអ៊ុន​ជា​សាធារណៈ។

ជា​មួយ​គ្នា​នេះ​ដែរ ​ប្រទេស​កូរ៉េ​ខាងជើង​មិនទាន់​បាន​បញ្ជាក់​ថា​រក​ឃើញ​ករណី​ឆ្លងវីរុស​នេះ​ក្នុង​ប្រទេស​ខ្លួន​នៅ​ឡើយ​ទេ ៕

 

ចុចអាន៖ទីផ្សារ​មួយ​ចំនួន​នៅ​ឥណ្ឌូណេស៊ី​ នៅ​តែ​លក់​សាច់​ប្រចៀវ​ទោះបី​មាន​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូណា​ក៏​ដោយ

ចុចអាន៖ វីរុសកូរ៉ូណា Covid-19 ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទេសចរណ៍​ថៃ

 

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ dailymail