BREAKING NEWS
Search

ជំនាញទីផ្សារ៖ ចំណេះដឹងអំពីអតិថិជន និងវិធីសាស្ត្រធំៗ

ហេតុអ្វីបានជាអ្នកបង្កើតអាជីវកម្ម ត្រូវមានជំនាញទីផ្សារត្រឹមត្រូវ?  ហើយអតិថិជនហេតុអ្វីជាចំណេះដឹងទៅវិញ?
ជាមួយនឹងពិភពលោកមួយ ដែលអ្វីៗគ្រប់យ៉ាងងាកទៅរកឌីជីថល អំពីទីផ្សារលក់ទំនិញឬសេវាកម្ម ក៏មានវិធីសាស្ត្រថ្មីៗមិនចេះរីងស្ងួត ដើម្បីត្រួសត្រាយទៅតាមនោះដែរ។

ទោះយ៉ាងណា ដើម្បីធ្វើឱ្យប្រាកដថា យើងកាត់បន្ថយបាន ការប្រឈមនឹងបរាជ័យ ការ​ស្គាល់អតិថិជនគោលដៅ ជារឿងដ៏សែនសំខាន់។

តើអ្វីខ្លះទៅដែលអតិថិជនចង់បាន?

ពួកគេចង់បានផលិតផលឬសេវាកម្មណា​ដែលដំណើរការល្អ មើលទៅស្រស់ស្អាត មានគំនិតច្នៃប្រឌិត មានគុណភាព មានតម្លៃសមរម្យ មាន​ភាពរហ័សរហួន សន្សំពេលវេលាឱ្យខ្លួន​ ឬអាច​ប្តូរឱ្យការរស់នៅកាន់តែងាយស្រួលឡើង។

ដូច្នេះ ចំណេះដឹងឬជំនាញរឿងអតិថិជន​គឺ​ការដែលយើងមាន​លទ្ធភាព​ដឹងអំពីវិធីផ្តល់ឱ្យមនុស្សនូវអ្វីដែលពួកគេចង់បាន មុន ពេលអាច​កំណត់បានថា អាជីវកម្មយើង​កំពុងធ្វើអ្វី ផ្តល់អ្វីទៅលើទីផ្សារ​?  នោះហើយជាមូលហេតុដែលការពង្រឹងជំនាញទីផ្សារគួរតែផ្តល់ជាអាទិភាពដំបូងគេបង្អស់ គឺការសិក្សាអំពីចំណេះដឹង​ជុំវិញ(អតិថិជន)។

ការយល់ច្រលំដ៏ធំមួយ
មិនថា យើងពូកែ​ លើការធ្វើវីដេអូទាក់ទាញ ធ្វើទីផ្សារតាមការសរសេរអ៊ីម៉ែលយ៉ាងប៉ិន និយាយរត់មាត់កោកកាក ឬចេះ​តាមដានវិភាគ​ SEO បានជ្រៅទូលំទូលាយយ៉ាងណា ទីផ្សារមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានជំនាញផ្នែក​អតិថិជនច្បាស់ នឹង​រស់បានត្រឹមមួយ​ខណៈ​ក៏រលត់រលាយទៅវិញ។

ចំណេះដឹងអំពីអតិថិជន
សព្វថ្ងៃនេះ នៅពេលដែលអ្នកទិញកំពុងអង្គុយកៅអីពីមុខយើង គ្រប់គ្នា​មិនអាចដឹងបានះភ្លាម​ថាអតិថិជននោះ​ជានរណាឡើយ។

ស្វែងយល់ពីតម្រូវការនិងសេចក្តីស្រេកឃ្លានរបស់អតិថិជនគឺជាចម្លើយចំពោះការអភិវឌ្ឍផលិតផលនិងសេវាកម្ម ដើម្បីទទួលបានជោគជ័យ។

ដឹងអំពីអ្វីដែលមនុស្សគ្រប់រូបចូលចិត្តទិញច្បាស់ហើយនោះ ម្ចាស់អាជីវកម្ម ឬនាយកទីផ្សារ​នឹងអាចមើលឃើញរូបភាពកាន់តែធំថា​ តើវេទិការអ្វីដែលត្រូវប្រើនិងសារប្រភេទណាដែលដាក់ទៅហើយ​ទទួលបានលទ្ធផលមកវិញល្អបំផុត។ ល។

នេះជាសំណួរចំនួន ៣ ដែលសែនសំខាន់ ជួយ​វាស់ដឹងអំពីចំណេះ​ផ្នែក​អតិថិជន​របស់អ្នកទីផ្សារគ្រប់គ្នា៖

តើអតិថិជនរបស់យើង​អាចជាមនុស្ស​វ័យណា? ចូលចិត្ត​អ្វី?​កំពុងមានតម្រូវការអ្វី?
ការមិនស្គាល់អតិថិជនហើយបើកលក់ដូរ​តាម​គេឯង មានន័យថាខ្ជះខ្ជាយពេលវេលាលើយុទ្ធនាការទីផ្សារ ឬខាតបង់លុយកាក់ចោល ទទេមិនខាន។

ប្រើវិធីខាងក្រោមដើម្បីស្គាល់អតិថិជនគោលដៅកាន់តែច្បាស់៖

ជៀសវាងការសន្មត់ស្មានៗ
ការសន្មតទាក់ទងទៅនឹងចំណង់ចំណូលចិត្ត ជំនឿរបស់អតិថិជនមិនចាត់ទុកថាជាយុទ្ធសាស្ត្រទីផ្សារឆ្លាតវៃទេ។ អន្តរកម្មរបស់អតិថិជនជាមួយយីហោ បន្តវិវឌ្ឍទៅតាមពេលវេលាជានិច្ច ដូច្នេះ ត្រូវតែប្រើប្រាស់ទិន្នន័យថ្មីៗអំពីអតិថិជន បានន័យ​ថានាយកដ្ឋានទីផ្សារមិនអាចសម្រាកបានឡើយ។

ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
ការស្ទង់មតិមួយបានរកឃើញថាមានតែអ្នកទីផ្សារ ៣៨% ប៉ុណ្ណោះដែលពឹងផ្អែកលើទិន្នន័យពីបណ្តាញសង្គម ។ តាមពិតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុកនិងIG ផ្តល់នូវការយល់ដឹងអំពីចំណូលចិត្តរបស់អតិថិជន ថាទម្លាប់និងអ្វីហើយចង់ទិញអ្វី ចំណាយលើអ្វីជាងគេ។

ពូកែសួរអតិថិជន
វិធីសាស្រ្តសាមញ្ញបំផុតមួយដែលសហគ្រាសអាចស្គាល់អតិថិជនឱ្យកាន់តែច្បាស់គឺ​ ការសួរសំណួរអំពីអ្វីដែលអតិថិជនពិតជាត្រូវការ។ សំណួរត្រូវតែសង្កត់ធ្ងន់ទៅលើ“ ហេតុអ្វី” ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អ​ដល់អតិថិជនឱ្យវិលមកវិញទៀត​។ វិធីសាស្រ្តនេះពិតជាអាចជួយក្រុមហ៊ុននានាឱ្យស្វែងរកឱកាសថ្មីៗបានជាបន្តបន្ទាប់ និងលេចធ្លោក្នុងការ​ប្រកួតប្រជែង។

ការស្ទង់មតិ
នេះជាវិធីសាស្រ្តមួយល្អបំផុតដើម្បីទទួលបាននូវមតិយោបល់ ស្វែងយល់ពីអ្វីដែលអតិថិជនកំពុងគិតនិងអារម្មណ៍របស់ពួកគេចំពោះផលិតផលឬសេវាកម្ម។  ក្រុមហ៊ុនអាចធ្វើការស្ទង់មតិតាមរយៈគេហទំព័រដោយប្រើឧបករណ៍សូហ្វវែរដូចជា Qualaroo, WebEngage ឬ Foresee ។

រៀបចំព្រឹត្តិការណ៍
ប្រសិនបើសហគ្រាសមានទីតាំងជាក់ស្តែងនៅក្នុងសហគមន៍ គួរតែរៀបចំព្រឹត្តិការណ៍សមរម្យដែលនឹងផ្តល់ឱកាសជួបទំនាក់ទំនង​មួយអតិថិជនណែនាំផលិតផលខ្លួនដល់ពួកគេ ហើយដឹងត្រឡប់មកវិញ​អំពី​តម្រូវការរបស់ពួកគេដូចគ្នា។

ប្រអប់ផ្តល់មតិយោបល់

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្តល់សក្ខីកម្មនៅលើគេហទំព័ររបស់ក្រុមហ៊ុនត្រូវតែមាន​អ្នក​ប្រចាំការឆ្លើយតបសំណួរ​ និង តំអូញ​នានារបស់អតិថិជនទៀងពេល ពិនិត្យឡើងវិញដោយស្មោះត្រង់ ដើម្បីស្គាល់អតិថិជនកាន់តែច្បាស់។

 ប្រើទិន្នន័យថ្មីជានិច្ច​
សហគ្រាសនិងធុរកិច្ចជាធម្មតាមានចំនួនអតិបរិមានៃព័ត៌មានពីអតិថិជនដែលយើង​ទទួលបានមកតាមវិធីនានាឬ​ដោយផ្ទាល់ពីអតិថិជន។ ការវិភាគត្រូវតែមាន​សារសំខាន់ប្រើសំណុំព័ត៌មានទិន្នន័យនោះដឹងអំពី អាកប្បកិរិយាដែលអតិថិជនផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនទាន់ពេលវេលា។ ការ​ចេះ​ប្រើប្រាស់ព័ត៌មាននិងវិភាគទិន្នន័យ គឺជាជំនាញកំពូលនៃផ្នែកគ្រប់គ្រងអតិថិជន

 ដោយ សុភា

ប្រភពcustomerthink

ចុចអាន ប្រើបណ្តាញសង្គម boost យ៉ាងណាឱ្យយីហោយើង​បានទៅដល់ក្រុមអតិថិជនគោលដៅ

ចុចអាន របៀបផ្សាយ​លើបណ្តាញសង្គមដោយមិនចាយលុយ boostតែមានប្រសិទ្ធភាព