គូ​ស្នេហ៍​ថត​វីដេអូ​សិច​ក្នុង​សាកលវិទ្យាល័យ​បង្ហោះ​ល្បី​ពេញអ៊ិនធឺណិត​​ទីបំផុត​ត្រូវ​ប៉ូលីស​ ចាប់​ខ្លួន​បាន

បុរស​អាយុ៣០ឆ្នាំ និង​ស្ត្រី​អាយុ ២៤ ឆ្នាំ​ បាន​ចូល​មក​ប្រគល់​ខ្លួន​ឱ្យ​មន្ត្រី​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ Bangkhen ដោយ​សារភាព​ថា​ពួកគេ​គឺ​ជា​បុគ្គល ​លេច​មុខ​នៅ​ក្នុង​វីដេអូ​ឃ្លិបដែល​ត្រូវ​បាន​ថត​នៅ​សាកលវិទ្យាល័យ​មួយ​ និង​ជា​អ្នក​ដែល​បាន​បង្ហោះ​វា​តាម​អ៊ីនធឺណិត​ តាម​រយៈ​វេបសាយ pornhub.com ។

វីដេអូ​ឃ្លិប​របស់​គូស្នេហ៍​វ័យក្មេង​ដែល​រួមភេទ​នៅ​ឯ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខណ្ឌ​ Bangkhen នៃ​ទីក្រុង​បាងកក ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ចាប់តាំង​ពី​ថ្ងៃ​ទី ១៨ ខែ​ មករា​ ដោយ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ជា​សាធារណៈ​ និង​ការ​ចាប់​អារម្មណ៍​ពី​សាកលវិទ្យាល័យ ​ដែល​ក្រោយ​មក​បាន​ជូន​ដំណឹង​ដល់​ប៉ូលិស​និង​ជំរុញ​ឱ្យ​ពួកគេ​ស្វែង​រក​ជនល្មើស។

បុរស​នោះ​បាន​សារភាព​ថា ​គាត់​និង​មិត្ត​ស្រី​របស់​គាត់​បាន​ថត​វីដេអូ​ដែល​ពួកគេ​រួមភេទ​នៅ​យប់​ថ្ងៃ​ទី ១០ ខែ​មករា​ មុន​ពេល​បង្ហោះ​វីដេអូ​នេះ​ចូល​ក្នុង​​វេបសាយ​និងនៅលើ​គណនី Twitter មួយ​ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​វីដេអូ​របស់​ពួកគេ។ នៅ​ក្នុង​វីដេអូ​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គឺ​តម្រូវ​ឲ្យ​បង់​ថ្លៃ​១០ដុល្លា ​សម្រាប់​សមាជិក ​ដែល​ចូល​ទស្សនា​វីដេអូ ​និង​ថ្លៃ​ប្រចាំ​ខែ​បន្ទាប់ ៥ដុល្លា ដើម្បី​បន្ត​មើល​វីដេអូ​ថ្មីៗ​បន្ត​ទៀត។

អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ហាញ​ភាព​មិន​សមរម្យ​ជា​សាធារណៈ​ ដោយ​លាត​ត្រដាង​ពី​រាងកាយ​របស់​ពួកគេ ​សម្រាប់​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​រួម​ទាំង​ផលិត​រូបភាព​អាស​អាភាស​ និង​រួម​បញ្ចូល​សម្ភារៈ​អាសអាភាស​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ៕

 

ចុចអាន៖ខឹងប្ដី​ពូកែ​ផឹក​ពេក ​ដាក់​ថ្នាំ​ឲ្យ​រាករហូត​ស្បថ​​លែងហ៊ាន​ប្រមឹក!

ចុចអាន៖បុរស​​ម្នាក់ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ក្រោយ​រំលោភ​បុរស​ដូច​គ្នាជាង​ ១០០នាក់​នៅអង់គ្លេស​

 

ប្រែសម្រួល៖Blu Sky