BREAKING NEWS
Search

អាមេរិកស្លាប់១២៩៧នាក់ត្រឹម២៤ម៉ោងឯប្រេស៊ីលឆ្លងឡើងជិត៣ម៉ឺននាក់ក្នុងមួយថ្ងៃ

សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់១,២៩៧ ដោយកូវីដ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ​ ស្របពេលប្រេស៊ីលឆ្លងឡើងជិត៣ម៉ឺននាក់ក្នុងថ្ងៃតែមួយ​ដូចគ្នា។

ការស្លាប់យ៉ាងគំហុគនេះ​កើតឡើងខណៈដែលក្រុងញូវយ៉កកំពុងដាក់ចេញនូវផែនការត្រៀមដើម្បីអនុញ្ញាតឱ្យប្រជាជននៃទីក្រុង​រាលដាលបំផុតមួយនេះ ដល់ទៅរាប់សែននាក់អាចវិល​ត្រឡប់​ចូលធ្វើការវិញនៅសប្តាហ៍ក្រោយ។

នៅឯប្រទេសប្រេស៊ីល វិញ ការកត់ត្រាប្រចាំថ្ងៃរកឃើញករណីឆ្លងថ្មីជាង២ម៉ឺន៦ពាន់នាក់ដែលធ្វើឱ្យចំនួនអ្នកឆ្លង​សរុបកើនឡើងដល់ជាង ៤៣៨.០០០ នាក់ខណៈពេទ្យនិងប្រព័ន្ធដោះស្រាយសុខភាពសាធារណៈមិនដំណើរការបានល្អឡើយ។
នៅឯប្រទេសចិនដីគោក ប្រភពដំបូងនៃមេរោគនេះ មិនបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីនៅថ្ងៃទី ២៨ ខែឧសភាម្សិលមិញ​ឡើយ ។

ស្រស់

ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​សាកសិទ