ក្តៅៗ!! យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​មាន​ផ្ទុកកូវីដ-១៩មកពី​កូរ៉េ​ ទាំងអ្នក​បើកបរ​ និង​អ្នកបម្រើការ​បាន​ទៅ​ប្រទេស​ដើម​វិញ​នៅថ្ងៃដដែល​

ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួងសុខាភិបាល​បានធ្វើ​សេចក្តី​ជូន​ព័ត៌មាន​ នាល្ងាច​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ថា មាន​ករណី​បុរសជនជាតិ​ខ្មែរ​ម្នាក់​ មាន​ផ្ទុកកូវី១៩ ដែល​បុរស​រូប​នេះ ជាអ្នកដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន​ បន្ត​ជើង​ហោះហើរ​ពីសាធារណៈរដ្ឋកូរ៉េ បាន​មក​ដល់​កម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នោះមានផ្ទុកកូវីដ១៩ ទាំង​អ្នក​បើកបរ និង អ្នកបម្រើការ​នៅ​លើ​យន្តហោះ​បាន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េវិញ​នៅថ្ងៃដដែល​ នេះ​បើតាម​ប្រភព​ព័ត៌មាន​។

ចំណែក​អ្នកដំណើរ​ជិះយន្តហោះ​ដែល​មាន​អ្នកផ្ទុក​ជំងឺកូវីដ១៩​នោះ ចូល​មក​កម្ពុជាមាន​ចំនួន​៦៣នាក់ (ស្រី១៤នាក់ និងប្រុស​៤៩នាក់) ដែល​មាន​ជនជាតិ​កូរ៉េ២៣នាក់ (ស្រី៣នាក់) បុរសជនជាតិប៊ែលហ្សិកម្នាក់​ បុរស​ជនជាតិតៃវ៉ានម្នាក់ បុរស​ជនជាតិហូឡង់​ ម្នាក់​ ជនជាតិ​ជប៉ុន៣នាក់​ (ស្រីម្នាក់) និងជនជាតិខ្មែរ៣៤នាក់ (ស្រី១០នាក់)។

ក្នុងនោះ​ក៏មាន​ការ​ត្រួតពិនិត្យ​សុខភាព​ដោយ​ក្រុម​គ្រូពេទ្យ​ និង​បាន​ដាក់​ឲ្យ​នៅ​រង់ចាំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ នៅជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅពេល​មក​ដល់​រាជធានីភ្នំពេញ​ភ្លាម​ ហើយ​បាន​យក​វត្ថុសំណាក​ទៅ​ធ្វើ​វិភាគ​ទាំងអស់​ ដែល​ជាលទ្ធផល​បង្ហាញថា មាន​វិជ្ជមាន​វីរុសកូវីដ១៩ លើ​បុរស​ជនជាតិ​ខ្មែរ​ខាងលើ​នេះ។

សូមបញ្ជាក់ផងដែរ​ថា ក្រសួងសុខាភិបាលបាន​បញ្ជូន​បុរស​រូបនេះ​ ទៅសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រួចហើយ។ ដោយ​ឡែក​ អ្នក​ដំណើរ​ទាំង​៦២នាក់​ទៀត​ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ចំនួន១៤ថ្ងៃ នៅសណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ ដើម្បីតាម​ដាន​សុខភាព​តាម​វិធានការ​សុខាភិបាល​ជាចាំបាច់​៕
នាគព័ន្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114