BREAKING NEWS
Search

ការព្យាបាលកូវីដក្នុងវិធីពន្យារឬមិនត្រឹមត្រូវកំពុងបង្កើនគ្រោះថ្នាក់ខ្លាំងលើអ្នកជំងឺ

ការសិក្សាស្រាវជ្រាវដោយ JAMA Internal Medicine បានបង្ហាញថា ចំនួនមនុស្សដែលស្វែងរកការព្យាបាល តែ​មិនទាន់ទទួលបានការ​ព្យាបាលភ្លាមៗ ឬការពន្យាណាមួយ និងអាចបង្កគ្រោះថ្នាក់ទ្វេឡើងដោយ​សារ​ការ​បង្កកំណើតរហ័សនៃវីរុសកូវីដ១៩នេះ។

អង្គការសុខភាពពិភពលោកបានព្រមានប្រឆាំងនឹងការព្យាយាមព្យាបាលវីរុសនេះជាមួយនឹងសារធាតុដែលគ្មាន​ប្រសិទ្ធភាពនិងមិនទាន់ត្រូវបានទទួលស្គាល់។

អ្នកស្រាវជ្រាវបានព្រមានថា ការប្រើប្រាស់ផលិតផលវេជ្ជសាស្ត្រដែលពន្យាពេល នឹងមានផលវិបាកគ្រោះថ្នាក់ដល់អ្នកជំងឺខណៈអ្នកស្រាវជ្រាវបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកក្នុងការប្រើថ្នាំប្រឆាំង​ជំងឺគ្រុនចាញ់ពីរប្រភេទគឺ Chloroquine និង hydroxychloroquine មកព្យាបាលកូវីដ។

ក្រុមស្រាវជ្រាវដែលដឹកនាំដោយលោក Michael Liu នៃសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេសបាននិយាយថា ការស្វែងរកកន្លែងដែលត្រូវទិញសារធាតុ Chloroquine កើនឡើង ៤៤២% ខណៈពេលដែលការសាកសួរអំពី hydroxychloroquine កើនឡើង ១,៣៨៩% ។

អ្នកស្រាវជ្រាវបានសរសេរថានៅពេលមានវិបត្ដិសុខភាពសាធារណៈ តំរូវការសំរាប់ការព្យាបាលហក់ឡើងទាន់ហន់ ជាហេតុធ្វើឱ្យ​ការឆ្លើយតបដែលមានគុណភាពមិនល្អនិងអាចបណ្តាលអោយមានគ្រោះថ្នាក់ត្រូវបានកើនឡើងតាមនោះដែរ។

អ្នកស្រាវជ្រាវបន្ថែមថាអ្នកដឹកនាំនិងប្រព័ន្ធផ្សព្វផ្សាយត្រូវតែពង្រីកពត៌មានត្រឹមត្រូវអំពីគ្រោះថ្នាក់នៃការព្យាបាលរបៀបទំាងនេះ។

គ្រូឯម

មនុស្សជាច្រើនហាក់ភ្លេចខ្លួនថាកូវីដកំពុងនៅមាន​វត្តមាន​​ក្នុងសង្គមដែលខ្លួនរស់នៅ