BREAKING NEWS
Search

មន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារចុះត្រួតពិនិត្យ សត្តឃាតគោក្របីមួយកន្លែង បន្ទាប់ពីពលរដ្ឋប្តឹង​

មន្ត្រីជំនាញនៃមន្ទីរកសិកម្មរាជធានីភ្នំពេញរួមជាមួយអាជ្ញាធរខខណ្ឌជ្រោយចង្វារបានចុះត្រួតពិនិត្យទីសត្តឃាតមួយកន្លែង ដែលមានឈ្មោះ សេន គ្រីយ៉ាជាម្ចាស់អាជ្ញាបណ្ណ័បន្ទាប់ពីប្រជាពលរដ្ឋដាក់ពាក្យបន្តឹងនៅសាលាសង្កាត់បាក់ខែង ពីបញ្ហាមានក្លិនស្អុយប៉ះពាល់បរិស្ថាន ក្នុងភូមិរបស់គាត់ ។ជាមួយគ្នាននោះប្រជាពលរដ្ឋប្រមាណជាង២០នាក់បាននាំតវ៉ា ដោយលើកបដាស្នើរអោយបិទ សត្តឃាតដ្ឋាន សេន គ្រីយ៉ា (កុងស៊ីកាប់គោ ក្របី) ខណៈពេលដែលអាជ្ញាធរ ខណ្ឌជ្រោយចង្វារព្រមទាំងមន្រ្តីជំនាញចុះទៅត្រួតពិនិត្យ តែត្រូវម្ចាស់កុងថាមិនមានប៉ះពាល់ដូចការចោទប្រកាន់នោះទេ ហើយអ្នកគាំទ្រកុងសុីជាច្រើននាក់ប្រមូលផ្តុំអះអាងដូចគ្នា។

ការតវ៉ាបានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ នៅមុខទីតាំងសត្តឃាត ដែលស្ថិតចំណុចនៅស្ពានលេខ៦ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។ តាមប្រជាពលរដ្ឋដែលតវ៉ា បានអោយដឹងថា កុងស៊ី កាប់គោ ក្របី សេនគ្រីយ៉ាកំពុងតែបង្កការរំខាន ដោយបង្ហូរទឹកស្អុយចូលក្នុងប្រឡាយព្រមទាំង បើករថយន្តដឹកគោចុះឡើង បំផ្លាញផ្លូវ។ទោះបីជាយ៉ាងណាប្រជាពលរដ្ឋ ពុំបាននិយាយច្រើនឡើយ ភាគីខាងម្ចាស់ កុង ស៊ីបានសំឡុតហើយ សួររកអត្តសញ្ញាណប័ណ្ណ។

គួររំលឹកថា កន្លងមកទីសត្តឃាត គោ ក្របី សេនគ្រីយ៉ា ត្រូវបានប្រជាពលរដ្ឋប្តឹងថា កំពុងតែបង្កអោយប៉ះពាល់ដល់បរិស្ថានជុំវិញយ៉ាងធ្ងន់ធ្ងរ ដោយកាប់គោក្របីមួយថ្ងៃរាប់រយក្បាល បង្ហូរកាកសំណល់ សាច់ ឈាមចូលទៅក្នុងប្រឡាយព្រមទាំងបង្កសម្លេងរំ ខានទាំងយប់ទាំងថ្ងៃ រកពេលសម្រាកមិនបាន។ នៅពេលថ្មីៗនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ មិនចុះហត្ថលេខាបញ្ជូនលើសំណើរសុំអនុញ្ញាតបន្តបង្កើតសត្តឃាតបានឡើយ ដោយហេតុថា ទីតាំងនេះស្ថិតនៅបណ្តុំប្រជាពលរដ្ឋ រស់នៅ ជិតវិមានឈ្នះឈ្នះ ជិតកីឡាដ្ឋានមរតតេជោ ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ និងតំបន់ជុំវិញព្រមទាំងបញ្ជាក់ថា ការបើកបរដឹកជញ្ជូនដឹកគោ ក្របីក្នុងល្បឿនលឿន និងការពិឃាតគោ ក្របី ក្នុងពេលព្រឹកព្រលឹមតែងតែបង្កសម្លេងរំខាន ជាហេតុ ធ្វើអោយប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់និងបានលើកឡើងពីទុក្ខកង្វល់គ្រប់វេទិការសាធារណៈ។ដូចនេះរដ្ឋបាលខណ្ឌស្នើលោករកទីតាំងថ្មី សមស្រប។ ប៉ុន្តែក្រោយមកលោកឃ្លាំងហួតក៏បានសុីញេបញ្ជូនទៅសាលារាជធានីបន្តផងដែរ ។នៅក្នុងការចុះត្រួតពិនិត្យ គេសង្កេតឃើញ នៅក្នុងបរិវេណ ក៍មានការរៀបចំលាងយ៉ាងស្អាតផងដែរ ។

តាមមន្រ្តីជំនាញ និងអាជ្ញាធរ បានអោយដឹងថា ការចុះត្រួតពិនិត្យ គាតនឹងធ្វើរបាយការណ៍ ទៅថ្នាក់លើ ដោយមន្រ្តីជំនាញមិនបានបកស្រាយឡើយ ។
ចំណែកលោកសេន គ្រីយ៉ា ក៍បានអះអាង កុងស៊ីរបស់លោក ពុំបង្កអោយប៉ះពាល់ឡើយ ហើយពុំមានអ្នកណាប្តឹងផ្តល់ឡើយ ។

លោកសេនគ្រីយ៉ា ម្ចាស់កុងសុីកាប់គោក្របីបានឲ្យដឹងថា កុងកាប់គោរបស់គាត់បានរៀបចំប្រពន្ធ័លូមានកន្លែងស្តុកកាកសំណង់ហើយមានឡានសម្រាប់បូមចេញត្រឹមត្រូវមិនដូចការចោទប្រកាន់នោះទេ ។ចំណែកប្រជាពលរដ្ឋដែលប្តឹងនិងមកតវ៉ានៅទីសត្តឃាតរបស់លោកគឺមិនមានផ្ទះនៅក្បែរៗកុងសុីនោះសុទ្ធតែនៅឆ្ងាយៗហើយមានគេជួលពួកគាត់ក្នុងម្នាក់តម្លៃ២៥០០០រៀល ព្រោះមានការច្រណែននឹងមុខរបរដូចគ្នា ។

លោក ធីឆាក្តៅប្រជាពលរដ្ឋនៅភូមិបាក់ខែង ជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋជាង២០នាក់មកលើកបដាតវ៉ានិយាយថា លោកមកនេះគឺគេជួលមកទេ ប៉ុន្តែក៏សំណូមពរឲ្យម្ចាស់កុងសុីរៀបចំសំអាតអនាម័យនិងបរិស្ថានឲ្យល្អកុំបង្ហូរទឹកស្អុយកាកសំណល់ចូលព្រែក និងណែនាំឡានដឹកគោកុំបើកលើផ្លូវក្នុងភូមិលឿនៗពេក ព្រោះវាបានសាចទឹកទទឹកអ្នកធ្វើដំណើរ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុ

លោក គង់ប៊ុនលីចៅសង្កាត់បាក់ខែងមានប្រសាសន៍ថា ការលើកស្លាកយីហោ កុងសុីបើកវង់ក្រចក ដាក់ឈ្មោះទាវប៉ុលមន្នីរ័ត្នមិនត្រឹមត្រូវទេចាំលោកណែនាំឲ្យដោះចេញដាក់តែឈ្មោះម្ចាស់អាជ្ញាប័ណ្ណបានហើយ៕

អត្ថបទ៖ ឌីរៀ