ទិដ្ឋភាពចម្លែកមិនគួរឱ្យជឿ នៃសាលារៀនចំនួន​៥ មើលហើយ​ជក់ចិត្ត

អត្ថបទនេះបង្ហាញអ្នក នូវអំពី​សាលារៀន​ដ៏អស្ចារ្យនៅជុំវិញពិភពលោក ដែលមានបរិស្ថាននិង​ទិដ្ឋភាពទាក់ទាញ​ដ៏ ពិសេស ឃើញ​កាលណាហាក់​ចង់ត្រលប់ទៅរៀន ទៅ​ទទួលលកិច្ច​ការផ្ទះមកធ្វើបន្តវិញ​។

ការអប់រំមានសារៈសំខាន់ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ពេលខ្លះបរិយាកាសល្អនិងវិធីសាស្រ្តពិសេស អាចជួយអោយសិស្សអនុវត្តបានរឹតតែល្អប្រសើរនិងរីករាយចំពោះការ​មានពេលវេលាចំណាយក្នុងការសិក្សាជាងធ្វើអ្វីផ្សេង។​

១ សាកលវិទ្យាល័យ Nanyang ប្រទេសសិង្ហបុរី
អាគារសិក្សា​នៅNanyang រចនាលាយបញ្ចូលគ្នា រវាង​ទិដ្ឋភាព ធម្មជាតិរួមជាមួយសិល្បៈគួរឱ្យភ្ញាក់ផ្អើល  ស្ញប់ស្ញែង ដោយមានដំបូលស្មៅ និងខ្សែកោងរាងមូល ផ្តល់នូវអារម្មណ៍អសា្ចរ្ស នៃកំពូល​ស្ថាបត្យកម្ម។ ការ​វិនិយោគទឹកប្រាក់សាសង់និងគូសវាស គឺមាន​ដល់ ទៅចំនួន ៤៥ លានដុល្លារអាមេរិកធ្វើឱ្យវាក្លាយជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលមានពណ៌បៃតងស្រស់ និង​ពន្លឺថ្គ្រប់គ្រាន់បរិយាកាស​ដ៏ពិសេស ជាមួយ ថ្លៃសិក្សាជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣០.០០០ ដុល្លារសម្រាប់និស្សិតអន្តរជាតិ។

២ សាកលវិទ្យាល័យ Durhamឌូហាំប្រទេសអង់គ្លេស
ប្រទេសអង់គ្លេសពោរពេញទៅដោយប្រាសាទថ្មពីសម័យរាជវង្ស​ដ៏អស្ចារ្យរបស់ពួកគេ។ ខ្លះត្បិតតែ បាក់បែកហើយមែនតែគេ​ក៏បានបរិច្ចាគឱ្យ​ជាកន្លែង​សម្រាប់​ដល់សាកលវិទ្យាល័យដែលទើបបង្កើតថ្មី។ នោះជាហេតុផលដែល ប្រាសាទDurham ធ្លាប់ជាព្រះវិហារកាលពគី​សតវត្សរ៍ទី ១៨ត្រូវបានបរិច្ចាគមកជាអាគារសិក្សាដ៏បុរាណនិងអស្ចារ្ស  ក្នុងចំណោមអគារចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងរូបភាព​ជាសាកលវិទ្យាល័យមួយ។ អាគារនេះ ក្លាយជាតំបន់បេតិកភណ្​ឌយូណេស្កូ​ផងដែរ ដូច្នេះអ្នកអាចស្រមៃមើលថា តើប្រាសាទនេះមើលទៅដូចជាស្រស់ស្អាតនិងរុងរឿងយ៉ាងណានៅពេលដែលបានប្រែក្លាយមកជាសាលារៀនហើយសិស្សមានឱកាស​សិក្សា​ក្នុងនោះ​រាល់ថ្ងៃ?

Unauthorized Use Prohibited.

៣ អគារជីវសាស្រ្ត Phoenix’s Biomedical Sciences សហរដ្ឋ​អាមេរិក
នៅអាមេរិកសាកលវិទ្យាល័យមួយចំនួន ទទួលការបំផុសគំនិតពីប្រវត្តិសាស្ត្ររបស់ពួកគេ តួយ៉ាង  អគារភាពជាដៃគូជីវវិទ្យា វិទ្យាសាស្ត្ រជីវចលវិទ្យាមួយនេះ ត្រូវបានរកឃើញនៅក្នុងបរិស្ថានរដ្ឋ​ដែលនៅខាងក្នុងពេញ​ដោយប្រព័ន្ធបច្ចេកវិទ្យានិងឧបករណ៍ល្អបំផុតមួយចំនួនសម្រាប់អំណោយ​ផល​ដល់ ការស្រាវជ្រាវ។

៤ សាកលវិទ្យាល័យ Mcole Maternelle Pajol, ក្រុងប៉ារីស
តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើកំពុង​រៀន តែអាចមើល​ឃើញឥន្ធនូ​ពណ៌និងពណ៌ចម្រុះបំផុត? École Maternelle Pajol ជាកំពូលសាលាដែលមានទិដ្ឋភាព​ចម្រុះពណ៌មិនធ្លាប់ឃើញនៅលើពិភពលោក។

អគារដែលទើបរចនាថ្មីមានពណ៌ស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាដែលមកឃើញ មានអារម្មណ៍សប្បាយរីករាយ ជំរុញអារម្មណ៍និងគំនិតច្នៃប្រឌិត រនិងស្មារតី ជឿជាក់ចំពោះជីវិត។

៥ សាលារៀន River Plate អាហ្សង់ទីន

មានទីតាំងនៅខាងក្នុងពហុកីឡដ្ឋានបាល់ទាត់របស់អាហ្សង់ទីនតែ​ម្តង។ អស្ចារ្សអត់?  ពេលខ្លះកុមារៗ អាចមើលការប្រកួតកីឡា​ពីថ្នាក់រៀន​ផ្ទាល់​របស់ពួកគេ។ ជាការពិតសាលាប្រភេទនេះត្រូវបានបង្កើតឡើងក្នងគោលដៅ ជំរុញ​ក្មេងៗឱ្យចូលចិត្ត​វិស័យ​កីឡាដែលជាមោទន​ភាពដ៏សម្បើមមួយ​​របស់អាហ្សង់ទីន។

 

ចម្រើន​តារា