អាមេរិក​ចាប់បានការលាងលុយ២,៥ ពាន់លានដុល្លារពីកូរ៉េខាងជើង
BREAKING NEWS
Search

អាមេរិក​ចាប់បានការលាងលុយ២,៥ ពាន់លានដុល្លារពីកូរ៉េខាងជើង

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនជាតិកូរ៉េខាងជើង ២៨ នាក់និងជនជាតិចិន ៥ នាក់ពីបទដំណើរការ​លាងលុយមកប្រើលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍តុលាការនិយាយថាពួកគេបានផ្លាស់ប្តូរលាង​ប្រាក់គ្មានប្រភព​រាប់ពាន់លានដុល្លារ តាមរយៈធនាគារពិភពលោក ដោយ​បណ្តាញនេះបានដំណើរការទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារតាមរយៈក្រុមហ៊ុនមុខកាត់ ២៥០ នៅទូទាំងប្រទេសថៃ លីប៊ី អូទ្រីស រុស្ស៊ី ចិននិងកូវ៉ែតដើម្បីគេចពីការដាក់ទណ្ឌកម្មទិញទំនិញដែលត្រូវការដោយកូរ៉េខាងជើង។

ភាគច្រើននៃជនជាប់ចោទទាំងនោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងបណ្តាញសាខាធនាគារបរទេស ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់កូរ៉េខាងជើងនិងរួមមានមនុស្សពីរនាក់ដែលធ្លាប់ធ្វើជាប្រធានធនាគារគឺកូកូលម៉ាយ និងគីម សុងយូនិងអនុប្រធានពីរនាក់។

ពួកគេត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ក្រុមហ៊ុនជួរមុខដើម្បីលាងសំអាតប្រតិបត្តិការប្រាក់ដុល្លារអាមេរិកតាមរយៈបណ្តាញហិរញ្ញវត្ថុដែលឆ្លងកាត់សហរដ្ឋអាមេរិក ដែលជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

មន្រ្តីសហរដ្ឋអាមេរិកម្នាក់បាននិយាយថាការចោទប្រកាន់នេះមិនបានផ្តល់ព័ត៌មានអំពីថាតើប្រទេសកូរ៉េខាងជើងបានប្រាក់ចំនួនប៉ុន្មានជាក់លាក់នោះទេ ប៉ុន្តែវាពិតជាច្រើន នឹង​ត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់លើទំនិញប្រណីត រហូតដល់ការផ្គត់ផ្គង់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

របបលោកគីមជុងអ៊ុន បានតស៊ូក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដ៏តឹងរឹងដែលគាំទ្រដោយអង្គការសហប្រជាជាតិលើពាណិជ្ជកម្មនិងហិរញ្ញវត្ថុភាគច្រើនដោយសារពិភពលោក​ទាមទារឱ្យរដ្ឋមួយនេះបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមេធាវីស្តីទីរបស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនលោក Michael Sherwin ពន្យល់ថា  តាមរយៈការចោទប្រកាន់នេះសហរដ្ឋអាមេរិកអាចបង្ហាញពីការប្តេជ្ញាចិត្តខ្លាំង និងធ្ងន់ក្នុងការរារាំងសមត្ថភាពរបស់កូរ៉េខាងជើងពីការជ្រាតចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដោយខុសច្បាប់ ខណៈគេនៅជាប់ទណ្ឌកម្ម។

Mr Tomorrow
បាងកកបុស្តិ៍

រកស៊ីអីទៀត?អាកាសចរណ៍រុស្ស៊ី Aeroflot សល់អ្នកដំណើរត្រឹម៥ ភាគរយប៉ុណ្ណោះ