BREAKING NEWS
Search

រឿងស្នេហាឆ្លងដែនកំពុងបង្កភាពល្បីល្បាញក្នុងទូរទស្សន៍កូរ៉េខាងត្បូង

ភាពយន្តទូរទស្សន៍ដ៏ធំបំផុតរបស់កូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះគឺជារឿងរ៉ាវមិននឹកស្មានដល់មួយដែលរៀបរាប់អំពីអ្នកទទួលមរតកមហាសេដ្ឋីម្នាក់បានលោតឆ័ត្រយោងចូលទៅក្នុងប្រទេសកូរ៉េខាងជើងដោយចៃដន្យហើយបានលង់ស្នេហ៍ជាមួយមន្រ្តីយោធាដ៏ក្លាហានម្នាក់ដែលកំពុងបម្រើឲ្យលោកគីមជុងអ៊ុន។

ទូរទស្សន៍ tvN ផ្តល់រូបភាពចេញពីរឿងភាគ “Crash Landing on You” ដែលសម្តែងដោយតួស្រី Son Ye-jin និងតួប្រុស Hyun Bin (រូប AFP)

រឿង “Crash Landing on You” គឺជារឿងដ៏ប្លែកប៉ុន្តែវាបានទាក់ទាញការកោតសរសើរសម្រាប់ការឆ្លុះបញ្ចាំងអំពីជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសខាងជើងសូម្បីតែការនិយាយសង្កត់សំឡេងនិងពាក្យពេចន៍ក៏ដោយ។

ការបែងចែករបស់ឧបទ្វីបនេះគឺជាប្រធានបទទូទៅនៅក្នុងឧហ្សាហកម្ម K-drama និង K-movies ប៉ុន្តែវាមិនធម្មតាទេដែលកម្មវិធីទាំងនេះត្រូវបានដាក់បញ្ចាំងនៅកូរ៉េខាងជើងទាំងក្នុងទីក្រុងព្យុងយ៉ាងនិងនៅជនបទហើយអ្នករត់ចោលជួរបានសរសើរអំពីខ្លឹមសារត្រឹមត្រូវរបស់វា។

រូបថតរបស់ស្ថាបនិកកូរ៉េខាងជើងលោកគីមអ៊ីលស៊ុងនិងកូនប្រុសនិងជាអ្នកស្នងតំណែងលោកគីមជុងអ៊ីលដែលត្រូវជាឪពុករបស់មេដឹកនាំបច្ចុប្បន្នគឺមាននៅលើជញ្ជាំងនៃផ្ទះនីមួយៗ។

រឿងដែលមាន១៦ភាគមួយនេះបានបង្កភាពល្បីល្បាញលើបណ្តាញទូរទស្សន៍ខ្សែកាប tvN នៅចុងសប្តាហ៍នេះ។

សាស្ត្រាចារ្យ Yun Suk-jin នៅសាកលវិទ្យាល័យជាតិ Chungnam បាននិយាយថា “វាបានផ្លាស់ប្តូរបែបផែនលើប្រទេសកូរ៉េខាងជើងនិងបានបង្ហាញដោយត្រង់ៗថាវាក៏ជាកន្លែងដែលប្រជាជនរស់នៅដែរ”។

វាក៏បង្ហាញផងដែរពីរបៀបដែលភាពតានតឹងបានធូរស្រាលនៅលើឧបទ្វីបនេះដែលការភ័យខ្លាចនៃសង្គ្រាមក្នុងឆ្នាំ២០១៧ត្រូវបានជំនួសវិញដោយការវិវត្តផ្នែកការទូតយ៉ាងឆាប់រហ័សនិងកិច្ចប្រជុំកំពូលជាបន្តបន្ទាប់បើទោះបីជាដំណើរការនេះត្រូវជាប់គាំងក៏ដោយ។

រឿងនេះបានចាប់ផ្តើមដោយអ្នកស្នងមរតកដ៏ស្រស់ស្អាតម្នាក់នៃអាណាចក្រជំនួញរបស់កូរ៉េខាងត្បូងត្រូវបានបោកបក់ដោយព្យុះកំបុតត្បូងខណៈពេលកំពុងលោតឆ័ត្រយោងហើយធ្លាក់នៅខុសខាងនៃតំបន់គ្មានយោធា។

នាងបានជួបជាមួយទាហានកូរ៉េខាងជើងដ៏សង្ហាម្នាក់ដែលជាកូនប្រុសរបស់ឧត្តមសេនីយកំពូលហើយអ្នកទាំងពីរបានស្រលាញ់គ្នាប៉ុន្តែតួប្រុសត្រូវលាក់ខ្លួននិងការពារតួស្រី៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ