មកដឹងនិយមន័យប្លែកៗរបស់ «Crush» ដែលបានពីកំពូលអ្នក Crush គេ នៅកម្ពុជា

ឥឡូវនេះអ្នកណាៗក៏ចូលចិត្តនិយាយពាក្យថា Crush ដែរ​ ជាពិសេស​​ក្នុងចំណោម​មនុស្សសម័យថ្មី​ដែល​ជា​យុវវ័យមីតែម្ដង។ តែ​ទោះ​ជា​យ៉ាង​ណា អត្ថន័យ​នៃពាក្យ​នេះ​ក៏​ត្រូវបាន​គេ​កំណត់ខុសៗគ្នាទៅតាមការយល់ឃើញ​រៀងៗខ្លួន។ ខាងក្រោមនេះ​ជា​និយម​ន័យ​ប្លែកៗ​របស់ពាក្យ Crush ដែលបាន​មកពី​កំពូល​អ្នក Crush គេ​នៅកម្ពុជា ចង់ដឹងថា​មានអ្វីខ្លះ? តោះ..​មកតាមដាន​ជាមួយ​គ្នា៖

១. Crush ជាមនុស្សម្នាក់ដែលយើងលួចស្រលាញ់

២. Crush មានន័យថាមនុស្សដែលចិត្តរឹង ហើយភ្នែកមិនសូវភ្លឺព្រោះយើងតាមសុំស្នេហ៍ជិតក្ស័យហើយនៅមើលមិនឃើញ

៣. Crush ជាមនុស្សគ្មានថ្ងៃស្រលាញ់យើងវិញ

៤. Crush ជាមនុស្សម្នាក់ដែលគ្រាន់តែឃើញពីចម្ងាយ ក៏អាចធ្វើឱ្យយើងសប្បាយចិត្តពេញមួយថ្ងៃដែរ

៥. Crush ជាមនុស្សម្នាក់ដែលនៅក្បែរយើងហើយ ធ្វើឱ្យបេះដូងលោតញាប់ខុសពីធម្មតា បានជួបកាលណា សឹងតែមិនហ៊ាន​មើល​មុខគេផង ព្រោះខ្លាចពេលមើលគេទៅ លថ់ស្រលាញ់លើសដើម។ ស្នាមញញឹមគេ ធ្វើឱ្យពិភពលោកនេះ​ប្រែជាពណ៌ស៊ី​ជម្ពូរ។

៦. Crush ជាមនុស្សដែលធ្វើឱ្យយើងមានអារម្មណ៍ល្អជាមួយគេ តែគេមិនដឹងខ្លួន

៧. Crush ជាមនុស្សមនុស្សម្នាក់ដែលជួបហើយ ធ្វើឱ្យយើងមានអារម្មណ៍ថាចង់ធាក់២ជើង

៨. Crush ជាមនុស្សម្នាក់ដែលគ្រាន់តែជាការលេងសើច កុំឱ្យមានអារម្មណ៍ឯកា

៩. Crush ជាដំណើរដ៏រញ៉េរញ៉ៃដែលគ្មានថ្ងៃដល់ទីបញ្ចប់ វិលចុះវិលឡើងដូចកង់រទេះ តែគ្មានថ្ងៃប្រទះគ្នា

១០. Crush ជាមនុស្សធម្មតា តែនៅឆ្ងាយដូចមនុស្សដែលមិនបានរស់នៅលើផែនដីជាមួយគ្នា

១១. Crush ជាមនុស្សដែលភ្លើគ្មានដែលកំណត់

១២. Crush ជាថ្នាំប៉ូវ បើកាលណាយើងប្រើវាត្រូវ

១៣. Crush ជាមនុស្សម្នាក់ដែលមិនដែលផ្ដល់ក្ដីស្រលាញ់មកឱ្យយើងវិញ

១៤. Crush ជាចោរស្របច្បាប់

១៥. Crush ជាអ្នកដែល​ធ្វើឱ្យយើងស្គាល់ថាអ្វីជាស្នេហា

១៦. Crush ជាមនុស្សឆ្លាត តែក៏ជាមនុស្សល្ងង់ណាស់ដែរ ព្រោះដឹងថាគេស្រលាញ់​ហើយ​នៅតែធ្វើភ្លើ

១៧. Crush មានន័យថាចាប់ផ្ដើមលង់ចិត្ដ លង់គំនិត ផុងអារម្មណ៍ ដក់ជាប់ជាមួយនិងគេដកមិនរួច លើសពីស្រលាញ់ទៀត

១៨. Crush ប្រៀបដូចជាយន្តហោះដែល​ហោះចុះ ហោះឡើង​កាត់មុខយើង តែយើង​បានត្រឹម​តែមើល​ពីចម្ងាយ គ្មាន​ថ្ងៃអាច​ប៉ះ ឬជិះឡើយ ហើយវាក៏ជំនួសមកវិញនូវ​យន្តហោះថ្មី ​គឺ Crush ថ្មី៕

ចុះអ្នកកំពុងអាន ឱ្យនិយមន័យ Crush យ៉ាងដូចម្ដេចដែរ?

ចុចអាន៖ភាព​លេចធ្លោ​របស់​មនុស្ស​ស្រី​រឹងមាំ​​តែ​ទន់ភ្លន់​ ដែល​បុរស​ជា​ច្រើន​កំពុង​តែ​ស្វែងរក

ចុចអាន៖តាម​ប្រមាញ់បេះដូងនារីល្អម្នាក់មិនពិបាកទេប្រសិនដឹងវិធីសាស្ត្រទំាងនេះ

អត្ថបទផ្ដល់ដោយ៖poraman