អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cuminប្រើក្នុងម្ហូបឥណ្ឌា

អត្ថប្រយោជន៍សុខភាព ៩ យ៉ាងដ៏ មានឥទ្ធិពលរបស់គ្រាប់ធញ្ញជាតិ Cuminជាគ្រឿងទេសនៃ​អាហារមកពីតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងឥណ្ឌា។

Cumin ផ្តល់នូវរសជាតិប្លែកនិងក្លិនដ៏ខ្លាំង រកឃើញ​នៅភោជនីដ្ឋាន​ម្ហូបឥណ្ឌា ណេប៉ាល់ អ៊ីតាលី ទួរគី បារាំង ម៉ូណាកូ និងអេស្បាញ។ អ្នកដេលមិនធ្លាប់ហូបមានអារម្មណ៍​ថាវាមានក្លិនសា ហើយ​ខ្ពើមរអើម ពេលខ្លះ ថែមទាំង​យល់ថា វានឹងនាំមកនូវក្លិនខ្លួន ដែលជាការយល់ខុស។

មិនត្រឹមជាអាហារ Cumin ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងផ្នែកឱសថបុរាណ។

ការសិក្សាបែបទំនើបបានបញ្ជាក់ពីគុណប្រយោជន៍មួយចំនួននៃសុខភាពដែលត្រូវបានគេស្គាល់ជាទូទៅរួមមានការលើកកម្ពស់លទ្ធភាពនៃការរំលាយអាហារនិងកាត់បន្ថយការឆ្លងមេរោគដែលសំងំក្នុងអាហារណពោលគឺវា​បានសម្លាប់មេរោគទំាងនោះ ទោះជាអាហារឆៅ។

អត្ថប្រយោជន៍ធំមួយទៀត​គឺការសម្រកខ្លាញ់ ធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករនិងកូលេស្តេរ៉ុល។

ឧទាហរណ៍វាអាចបង្កើនសកម្មភាពរបស់អង់ស៊ីមដែលមានសក្តានុពលបង្កើនល្បឿននៃការរំលាយអាហារការពារក្រពះ ជួយបង្កើនការបញ្ចេញទឹកប្រមាត់ចេញពីថ្លើម រំលាយជាតិខ្លាញ់និងសារធាតុចិញ្ចឹមមួយចំនួននៅក្នុងពោះវៀនការពារ​មហារីកព្រោះវៀនបាន ។

នៅក្នុងការស្រាវជ្រាវមួយអ្នកជំងឺ ៥៧ នាក់ដែលមានរោគសញ្ញានៃការឆាប់ខឹង (IBS) បានរាយការណ៍ថាមានអាការៈប្រសើរឡើងបន្ទាប់ពីលេបថ្នាំដែលប្រមូលផ្តុំពីគ្រាប់Cumin (ប្រភព 3Trusted) ។

ជាសង្ខេបមកវិញ ដែលពិភពលោកបានទ្រាំដាក់អាហារដ៏ក្លិននេះ​ទៅក្នុងមករាប់រយឆ្នាំមកហើយគែវាមានអត្ថន័យពិតយើងប្រហែលមិនបានដឹង។ គេដឹងថា ម្សៅមើមCuminមួយស្លាបព្រាកាហ្វេមានផ្ទុកជាតិដែក ១,៤ មីលីក្រាមឬស្មើនឹង ១៧.៥% នៃ RDI គាំទ្រដល់ការលូតលាស់ សម្រាប់កុមារ និងស្ត្រីវ័យក្មេងដែលត្រូវការជាតិដែកបំផុតជំនួសឈាមរដូវដែលបាត់បង់ ។

ស្រស់