ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ផលិត​រថយន្ត Daimler កាត់បន្ថយ​ការងារ​១​ម៉ឺន​កន្លែង​បន្ថែម​

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត Daimler បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា​នឹង​កាត់បន្ថយ​ការងារ​យ៉ាងហោចណាស់ ១​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភពលោក ដែល​នេះ​ជាការ​កាត់បន្ថយ​ការងារ​ចុងក្រោយបង្អស់​ដែល​បាន​វាយប្រហារ​ឧស្សាហកម្ម​រថយន្ត​រប​ស់​អាល្លឺម៉ង់ ដោយសារតែ​ក្រុមហ៊ុន​ខាងលើនេះ​ត្រូវ​តស៊ូ​ប្រឆាំង​ជាមួយនឹង​ការ​ងាក​ទៅ​ផលិត​រថយន្ត​អេឡិចត្រូនិក​ដែល​ត្រូវ​ចំណាយ​ច្រើន​នោះ​។​

ក្រុមហ៊ុន​ផលិត​រថយន្ត Mercedes-Benz ខាងលើ​បាន​លើកឡើងថា ក្រុមហ៊ុន​ចង់​សន្សំ​ប្រាក់​ដែល​ចំណាយ​លើ​បុគ្គលិក​ចំនួន ១,៤​ពាន់​លាន​អឺរ៉ូ (១,៥​ពាន់​លាន​ដុល្លារ​) នៅត្រឹម​ចុងឆ្នាំ​២០២២ ដោយសារតែ​ក្រុមហ៊ុន​បាន​ចូលរួម​ជាមួយ​ដៃគូ​ប្រជែង​ជាច្រើន​ទៀត​ក្នុងការ​វិនិយោគ​ប្រាក់​ដ៏​ទៅ​ច្រើន​លើ​រថយន្ត​បៃតង និង​ឆ្លាត​វៃ​ជាង​មុន​សម្រាប់​ពេលអនាគត​។​

ក្រុមហ៊ុន​ថា ប្រាក់​ឈ្នួល​រួមមាន​ការកាត់បន្ថយ​ការងារ​ថ្នាក់​គ្រប់គ្រង​ត្រឹម​១០% ដែល​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន​១,១០០ តំណែង​នៅ​ជុំវិញ​ពិភពលោក​។ រួមជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃទៀត Daimler កំពុង​ត្រៀម​រៀបចំ​សម្រាប់​ច្បាប់​បំ​ភាយ​ឧស្ម័ន​ថ្មី​ដ៏​តឹងរ៉ឹង​របស់​សហភាព​អឺរ៉ុប​ដែល​នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំក្រោយ ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​បង្កើនល្បឿន​នៃ​ការផ្លាស់ប្តូរ​ថ្លៃដើម​ទៅជា​ការផលិត​រថយន្ត​អេឡិចត្រូនិក​ដែល​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​និង​ប្រភេទ​plug-in hybrids វិញ​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114