BREAKING NEWS
Search

ហេតុអ្វីគេបង្កើតឱ្យមានAppណាត់ជួប ឬ “Dating app”?

កម្មវិធី Dating app គឺជាកម្មវិធីមួយរបស់ហ្វេសប៊ុកដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីឱ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងថ្មីជាមួយមនុស្សដែលពួកគេមិនមែនជាមិត្តនឹងគ្នានៅក្នុងហ្វេសប៊ុក។

ដើម្បីប្រើកម្មវិធីនេះបាន អ្នកប្រើប្រាស់ Facebook អាចបង្កើត Dating profile មួយដែលមិត្តភក្តិនៅលើបណ្ដាញហ្វេសប៊ុកមិនអាចឆែកមើលបាននោះទេ។

កម្មវិធី Dating app គឺជាមុខងារថ្មីមួយនៅលើ Facebook ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហាញថា ពួកគេជាមនុស្សនៅលីវ ឫមានគូស្នេហ៍ហើយ។

កម្មវិធីរបស់ហ្វេសប៊ុកមួយនេះស្រដៀងទៅនឹងកម្មវិធីណាត់ជួបផ្សេងទៀតដូចជា Tinder, OkCupid  និង Bumble ដែរ ដោយវាបង្ហាញពីរូបថតពេញទំហំដូចគ្នា។

ទោះជាយ៉ាងណា លក្ខណៈខុសគ្នារបស់ Dating app គឺផ្តោតខ្លាំងលើព្រឹត្តិការណ៍សង្គម ដោយការដាក់បញ្ចូលនូវព្រឹត្តិការណ៍ថ្មីៗ និងក្រុមមនុស្សប្រភេទផ្សេងៗគ្នា ទៅក្នុងកម្មវិធី។ Dating app នឹងតម្រូវឱ្យគ្រប់គ្នាប្រើតែនាមត្រកូលប៉ុណ្ណោះ ព្រមទាំងមានប្រអប់ជូនដំណឹងមួយ ដែលសរសេរជាតួអក្សរពេលផ្ញើសារឱ្យគ្នាលើកដំបូង ប៉ុន្តែវាមិនអនុញ្ញាតឱ្យពួកគេផ្ញើរូបភាព ឫតំណភ្ជាប់ដូច Messenger ឡើយ ក្នុងគោលបំណងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ម្យ៉ាងវិញទៀតអ្នកប្រើ Dating app អាចធ្វើការបើក ឬ បិទ (Blocking and Unblocking) ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ នៅពេលដែលពួកគេអស់ចំណាប់អារម្មណ៍ជាមួយគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រែសម្រួល៖ about.fb

ចុចអាន៖ ថៅកែហ្វេសប៊ុកកំពុងព្យាយាមប្រឆាំងវិធានការណ៍​របស់លោកត្រាំ

ចុចអាន៖ CovAppកំពុងពេញនិយមសម្រាប់តាមដានមេរោគកូវីដនៅឥណ្ឌូនេស៊ី