ស្លាប់យ៉ាងតិច ៨០ នាក់និងអ្នកផ្សេងទៀតបាត់ខ្លួនក្រោយការធ្លាក់យន្តហោះយប់មិញ

ការធ្លាក់យន្ដហោះនៅប៉ាគីស្ថានយប់មិញ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៨០ នាក់និងអ្នកផ្សេងទៀតបានបាត់ខ្លួនបន្ទាប់ពីបុកផ្ទះយ៉ាងសន្ធោនៅក្បែរក្រុងការ៉ាជី។
យ៉ាងហោចណាស់មនុស្ស ៨០ នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅប៉ាគីស្ថាន ដែលមន្ត្រីអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសនេះនិយាយថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងសង្កាត់ដែលមានមនុស្សរស់នៅយ៉ាងកកកុញ ការផ្ទុះដ៏កក្រើកទីក្រុងបានសម្លាប់មនុស្ស​នៅនឹងកន្លែងនិងបាត់ខ្លួនខ្លះ។

បន្ទាប់ពីព្យាយាមចុះចតនៅអាកាសយានដ្ឋានពីរដងមិនបានសម្រេច យន្ដហោះដែលមានប្រភពមកពីទីក្រុងឡាហ័រភាគខាងកើតប្រទេស មានដឹកអ្នកដំណើរនិងនាវិកចំនួន ៩៩ នាក់
ត្រុវបាន​សាក្សីនិយាយថាទំនងបានព្យាយាមចុះចតនៅព្រលានយន្តហោះច្រើនដងដែរ មុនពេលបុកដី។
អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនិយាយថាយន្ដហោះនេះជារបស់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ (PIA) ។

យ៉ាងហោចណាស់មនុស្សពីរនាក់ក្នុងចំណោម ៩៩ នាក់នៅលើយន្តហោះបានរស់រានមានជីវិតហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងព្រោះថាមិនមែនអ្នកដំណើរទាំងអស់ ៩១ នាក់និងសមាជិកនាវិក ៨ នាក់នៅលើយន្តហោះត្រូវបានរាប់បញ្ចូលនោះទេ។

អាជ្ញាធរសុខាភិបាលខេត្តបាននិយាយថាគេមិនទាន់ដឹងច្បាស់ទេថាតើសាកសពដែលបានរកឃើញនោះរួមមានទាំងអ្នកស្លាប់និងរបួសនៅលើដីដែរឬទេ។

អ្នកនាំពាក្យ PIA លោក Abdullah H Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា“ ដំណឹងចុងក្រោយដែលយើងបាន ពីអ្នកបើកយន្តហោះគឺថា គាត់មានបញ្ហាបច្ចេកទេសមួយចំនួនពេលកំពុងចុះ” ។

នេះ​ជាឧប្បត្តិហេតុដ៏ខ្លោចផ្សាបំផុតមួយបន្ថែ​មក្នុងវិបត្តិកូវីដ។

ចម្រើនតារា

ថ្មី! វីដេអូធ្លាក់យន្តហោះនៅប៉ាគីស្ថាន!


TAG