BREAKING NEWS
Search

អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅលើពិភពលោក បានកើនឡើងដល់ជិត១លាននាក់ហើយ ខណៈដែលអ្នកឆ្លងមានចំនួន ៣១លាននាក់

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ នៅលើពិភពលោក អ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានកើនឡើងដល់ជិត១លាននាក់ហើយ ក្នុងនោះសម្រាប់អ្នកឆ្លង covid-19 មានចំនួន ៣១លាននាក់ អ្នកដែលបានជាសះស្បើយមានចំនួន២៥នាក់និងអ្នកបាននិងកំពុងបន្តការព្យាបាលមានចំនួន៦លាននាក់។

លោកបញ្ជាក់ទៀតថា ការកើតឡើងនូវជំងឺកូវីដ-១៩នេះ គឺពិតណាស់ថា វាបានផ្ដើមឡើងពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុដែលនាំឱ្យកើតឡើងនូវជំងឺប្លែកៗ និងសាហាវៗ នៅក្នុងលោកយើងនេះ ។ ជាក់ស្ដែងដូចជាជំងឺកូវីដ-១៩ដែលបាននិងកំពុងរីករាលដាលពេញពិភពលោក ដូចសព្វថ្ងៃនេះ ដែលយើងត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលបន្តទៀត ។

លោកបន្តថា កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងដោយមានការចូលរួមពីប្រជាពលរដ្ឋដូចជាការផ្សព្វផ្សាយពីអាជ្ញាធរបានធ្វើឲ្យជំងឺកូវីដ-១៩ នៅកម្ពុជាមិនមានការរីករាលដាលនិងសម្លាប់មនុស្សដោយសារជំងឺនេះទេ ។ លោកក៏បានថ្លែងការ ដឹងគុណនិង កោតសរសើរចំពោះអាជ្ញាធរភូមិ សង្កាត់ដែលបានផ្សព្វផ្សាយដូចជាអប់រំណែនាំឲ្យប្រជាពលរដ្ឋ បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះបានល្អ ។ ជាក់ស្តែង ការឈប់សម្រាកចូលឆ្នាំនិងពិធីបុណ្យភ្ជុំបិណ្ឌដែលបានបញ្ចប់ទៅថ្មីៗ នេះ គឺមិនមានការរីករាលដាលនៃជំងឺកូវី-១៩នោះទេ។នេះបញ្ជាក់អោយឃើញថា កម្ពុជាពិតជាបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងីកូវីដ-១៩បានយ៉ាងល្អ ។

ការបញ្ជាក់របស់លោកឯក ឃុនដឿនខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២០ នៅក្នុងពិធីជួបជុំរើសសំរាម ដើម្បីអបអរសាទរ “ទិវាពិភពលោកស្អាត” នៅលើសួនច្បារចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់។
លោកឯក ឃុនដឿនបន្តថា ពាក់ព័ន្ធនឹង ទិវាពិភពលោកស្អាត ដែលរដ្ឋបាលខណ្ឌទួលគោករៀបចំឡើងនេះធ្វើឡើង ក្នុងគោលបំណងដើម្បី ជាការក្រើនរំលឹកអោយប្រជាពលរដ្ឋបានយល់ដឹង អំពីការទុកដាក់ វេចខ្ចប់សំរាម ឲ្យបានល្អនិងចំ ពេលវេលា។ លោកបញ្ជាក់ទៀតថា នៅពេលដ៏ខ្លីខាងមុខនេះពោលគឺ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសយកក្រុមហ៊ុន ដើម្បីធ្វើការប្រមូលសំរាមបានហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ផាកពិន័យទៅលើអ្នកដែលចោលសំរាមផ្ដេសផ្ដាស មិនត្រូវតាមពេល ម៉ោងហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីរើសសំរាម សំអាតបរិស្ថាននេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌទួលគោកបានចែកចេញជាច្រើនក្រុម ដើម្បីរើសសំរាមនៅតាមបណ្ដាលផ្លូវមួយចំនួននៅជុំវិញផ្សារដើមគរ ផ្លូវ២៤៥ ផ្លូវម៉ៅសេទុង ផ្លូវ ៣៣៦ រហូតដល់ អាងទឹកអូឡាំពិចផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន