ព័ត៍មានទាន់​ហេតុការណ៏
Search

​ដោះ​បំណុល​​ខ្លួន​ឯងដោយ​វិធី​ទាំង​នេះ

បំណុលជាបញ្ហារាំងស្ទះដ៏ធំមួយ​បង្អាក់​ជោគជ័យក្នុងជីវិតយើង​។ ការ​ដោះ​បំណុលជារឿង​ចាំបាច់ប៉ុន្តែមនុស្ស​យើង​ភាគច្រើន​ចេះ​ខ្ចីមិនងាយចេះដោះឡើយ។

​​​ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះៗ​ដែល​KPT plus ​យក​មក​ចែក​រំ​លែកក្នុងការ​ដោះបំណុល​៖

១ ប្រឈម​មុខ​​

យើង​ដឹង​ថា​អ្នក​ណាៗ​ក៏​ខ្លាច​ពាក្យ​ថា​បំណុល​ដែរ​ប៉ុន្តែ​បើ​យើង​ធ្វើ​មិន​ខ្វល់​ហើយ​គេច​វេះ​ក៏​នៅ​តែ​ជាប់​បំណុល​ដដែល​។​ដូចនេះ​កុំ​ទុក​បំណុល​របស់​យើង​ចោល​ត្រូវ​បូក​សរុប​បំណុល​ដែល​យើង​មាន​ទាំង​អស់។​គណនា​ប្រាក់​ចំណូល​របស់​យើង​ថា​តើ​វា​សមាមាត្រ​គ្នា​ដែរ​ទេ​?​​ឧទាហរណ៍​ថា​នៅ​ពេល​ដែល​យើង​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​ប្រាក់​ពី​ធនាគារ​មួយ​យើង​ត្រូវ​ទូទាត់​ភាគរយ​បំណុល​ប្រចាំ​ខែ​ជាមួយ​នឹង​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​យើង​។

​​​ឧទាហរណ៍​ទី1៖បើយើង​រក​បាន​ប្រាក់​ចំណូល​ ១ម៉ឺន​​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​នឹង​បំណុល​ក្នុង​ដៃមាន​៥ម៉ឺន ដុល្លារ​ដូចនេះ​សមាមាត្រ​បំណុល​របស់​យើង​ស្មើនឹង​​0.5។​

​​ឧទាហរណ៍​ទី2​៖ បើ​យើង​រក​បាន​ប្រាក់​ចំណូល​១០ម៉ឺន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​នឹង​បំណុល​ក្នុង​ដៃ​ ២៥ម៉ឺន​ដុល្លារ​ដូចនេះ​សមាមាត្រ​បំណុល​ស្មើនឹង​២.៥។

២ផ្លាស់​ប្តូរ​ទម្លាប់

មនុស្ស​គ្រប់គ្នា​ជាប់​បំណុល​ដោយ​សារ​មូល​ហេតុ​ជា​ច្រើន​ដូចជា​ បញ្ហា​សាលា​រៀន​ថ្លៃពេក បញ្ហា​អត់​ការងាររយៈពេលវែង ​ធ្វើ​បញ្ហា​ថ្នាំ​សង្កូវព្យាបាលជម្ងឺ ​​​​​​​ប៉ុន្តែ​មនុស្ស​ដែលវៃឆ្លាតគេ​នឹង​មិនបណ្តោយឱ្យខ្លួនឯង​ត្រូវរឹតរួតដោយបំណុលងាយៗទេ។ឧទាហរណ៍ថា​ទូរសព្ទថ្មីមួយក៏ព្រមជាប់​បំណុល​? ជិះម៉ូតូល្អហើយសុខចិត្ត​ជាប់បំណុល។ល។​

ចូររៀនគណនាៈ​

●     បើ​យក​កម្ចី​ឥណទាន​សម្រាប់​សិស្ស​ ៥ពាន់ដុល្លារមក​រៀន​ថ្នាក់​បរិញ្ញា​បត្រ​ដូចនេះ​កុំ​យក​កម្ចី ៥ពាន់​ថែមទៀត​ដើម្បី​រៀន​ថ្នាក់​អនុ​បណ្ឌិត​អោយ​សោះ​។

●     បើ​យើង​ធ្លាប់​ធ្លាក់​ក្នុង​គំនរ​បំណុល​នៅ​ពេល​ដែល​យើង​បាត់​បង់​​ការ​ងារ​តើយើងដោះស្រាយ​យ៉ាងណា?អ្នកណាសន្យាថារៀនចប់យើង​នឹង​មាន​ការងារល្អមានចំណូលដើម្បីសង?

៣ រកចំណូល​ដែលធំជាងចំណាយ

បើរកមិនបានចំណូលធំត្រូវ​កាត់ចំណយចោលទំាំងអស់​រហូត​ដល់យើង​សងបំណុលរួច។

ការ​ខ្ចីប្រាក់ដែលធ្ងន់ធ្ងរហួសហេតុជាការបញ្ចប់អានាគត​របស់ខ្លួនព្រោះ​ក្នុងសង្គមនេះ​យើងគ្មាន​វិធីគេ​ចវ៉េះពគីបំណុលរួចឡើយ។

ចូរគិត​ឱ្យបានច្រើន​ដងមុនពេលទៅចុះកិច្ចសន្យាខ្ចីប្រាក់។

មួង ពិសី