អត្ថាធិប្បាយ៖ ជំងឺ​រាតត្បាតថ្មី ឈ្មោះ«បំណុល»

តើបំណុលគឺជាអ្វី?
បំណុលគឺជាប្រាក់ ដែលយើង​ជំពាក់ធនាគារ តាមរយៈ ការចាយវាយលើកាតឥណទាន ឬប្រាក់កម្ចីប្រភេទផ្សេងៗច្រើនទៀត។ សម័យនេះ​យើង​ងាយ​ក្លាយជា​អ្នកជំពាក់ ឬអ្នកជម្ងឺ«បំណុល»ព្រោះអ្នកឱ្យខ្ចីមកដល់ជណ្តើរផ្ទះ ។ នៅពេលយើងខ្ចីលុយ ដើម្បីទិញអ្វីមួយ ឧទាហរណ៍ជាផ្ទះ ឡានដោយ​ប្រើប័ណ្ណឥណទាន និងលុយដែលមិនមែនជារបស់យើង នោះហៅថា ការចាប់ផ្តើមបំណុល។

ធម្មតាទេ ដែល​យើង​ត្រូវសងវាមកវិញ ប៉ុន្តែក៏ជាចំនួនទឹកប្រាក់ដែលច្រើន​លើស​មុនហៅថា បន្ថែម«ការប្រាក់»។

តែបំណុលក៏មាន​ប្រភេទល្អនិងអាក្រក់របស់វា។

យល់ពីអ្វីទៅ ហៅថាបំណុលមិនល្អ

ប្រសិនបើបំណុលណាមួយ ដែល​មិនបានជួយអ្វីក្នុងការទាក់ទាញ​ឬកសាងទ្រព្យសម្បត្តិ និង​ចំណូលមកបន្ថែម​ទេ ដូចជា ​ទិញឡានថ្មី មកជិះ ឬទិញសំបុត្រ​យន្តហោះដើរលេង  ទិញគ្រឿងអល្លង្ការ វាត្រូវបានគេចាត់ទុកថា ជាបំណុលអាក្រក់។ ពីមួយថ្ងៃទៅមួយថ្ងៃ យើង​កាន់តែខាតបង់ប្រាក់ថែម​ឡើងជានិច្ច។

បំណុលល្អ មុខមាត់រូបរាងវារបៀបម៉េច?
បំណុលល្អគឺជាប្រភេទបំណុលដែលនឹងនាំឱ្យមានការរីកចម្រើនជាទូទៅ នៅក្នុងជំហរហិរញ្ញវត្ថុរយៈពេលវែង។

ឧទាហរណ៍កម្ចីទិញអចលនទ្រព្យ  សិក្សា​នៅបរទេស សិក្សាជំនាញ ឬវិនិយោគដីធ្លី​ ទិញហ៊ុន​រកស៊ី ឬបើកហាងនាំចូលទំនិញ សេវាកម្ម លក់ផលិតផល​។ល។

ប៉ុន្តែ​ត្រូវប្រុងប្រយត្ន័ ការយកប្រាក់កម្ចីទៅទិញផ្ទះ ជាបំណុលធំបំផុត ដែលធ្វើឱ្យ​យើង​ត្រូវដោះស្រាយ ជាប់វ័ណ្ឌក ពេញមួយជីវិតរើខ្លួនមិនរួច មុជក៏មិនជ្រៅទៅក៏មិនឆ្ងាយ (លោកខាងលិចគេកម្រធ្វើបំណុលប្រភេទនេះណាស់)ព្រោះគេយល់ថា បំណុលប្រាក់កម្ចីទិញផ្ទះ មានចំនួនច្រើនដូច្នេះអត្រាការប្រាក់ នឹងចំណាយពេលច្រើនឆ្នាំដើម្បីសង ធ្វើឱ្យ​ជីវិត​ទំាងមូល​ត្រូវចោម សង្កត់ដោយ​វិន័យហិរញ្ញវត្ថុ។

បំណុលកាតឥណទាន
កាតឥណទាន ធ្វើឱ្យងាយស្រួលក្នុងការចំណាយប្រាក់ដោយមនុស្ស​ភាគច្រើន​មិនសូវ​គិតខ្វល់​ពីផលវិបាកទេពេលចាយវាយ​ស្រួលៗ។ ជាអកុសលនៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមគណនាកម្រិតបំណុលកើនឡើងយ៉ាងឆាប់រហ័សធ្វើឱ្យវណ្ឌកបាន។

កាតឥណទានជាបំណុល​ ដែលគិតអត្រាការប្រាក់ខ្ពស់បំផុត។ កាតខ្លះមានអត្រាខ្ពស់រហូតដល់ ២០% ។ ហើយប្រសិនបើអ្នកធ្វើវិក័យប័ត្រច្រើនលើសពីមួយសន្លឹកនោះកម្រិតនៃបំណុលអាចឡើងខ្ពស់។

បំណុលកំចីផ្ទាល់ខ្លួន
ក្នុងជីវិត តែងមាន​ពេលខ្លះដែល​យើង​ត្រូវការប្រាក់ចាំបាច់បន្ទាន់ ដែលភាគច្រើនជាប្រាក់កម្ចីផ្ទាល់ខ្លួន ដែលមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពសង។ ប្រសិនបើប្រាក់កម្ចីនោះទៀតសោត ត្រូវបានធានាដោយទ្រព្យសម្បត្តិឧទាហរណ៍រថយន្តអ្នកនឹងប្រឈមនឹងហានិភ័យនៃអ្នកអោយខ្ចីរឹបអូសយកយាន ឬខាតបង់ប្រាក់រាប់ពាន់ដុល្លារ ប្រសិនបើការប្រាក់ដែលត្រូវចំណាយ អូសបន្លាយយូរ។

 បំណុលពីប្រាក់ខែ
ប្រាក់កម្ចីខ្លះ មាន​រយៈពេលខ្លីដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានរយៈពេលខ្លីៗដូចគ្នា ដោយ​យើង​ទទួលសាច់ប្រាក់មកបានរហ័សប្រសិនបើកំពុងត្រូវការមូលនិធិបន្ទាន់។ ទោះយ៉ាងណាក៏ដោយពួកគេទាក់យកថ្លៃការខ្ពស់បំផុតមួយចំនួនដែលអាចនាំឱ្យយើង​ជំពាក់បំណុលកាន់តែជ្រៅឡើងបាន។

បំណុលអាជីវកម្ម
ពាក្យចាស់លោកថា អ្នកត្រូវចំណាយលុយដើម្បីរកលុយ។ ជាការពិតសម្រាប់អាជីវកម្មវាល្អហើយ ប៉ុន្តែពេលខ្លះក៏វាអាចបណ្តាលឱ្យមានបំណុលដើមទុន ដែលធំឡើងៗ ប្រសិនបើសេដ្ឋកិច្ចជួបហានីភ័យ។ ចូរពិចារណាជម្រើសប្រាក់កម្ចីដោយគត់មត់ និងស្វែងរកដំបូន្មានហិរញ្ញវត្ថុពីមនុស្ស​ដែលមានជំនាញ។

តើវិធីដោះស្រាយបំណុលមាន​ដែរទេ?​ គួរធ្វើដូចម្តេចខ្លះ?
ប្រសិនបើអ្នកអាន ពេលនេះកំពុងតែតស៊ូជាមួយបំណុល KPT plus មានជំរើសជាច្រើនដែលអាចជួយ :

ទីមួយ​អាច​ជា កិច្ចព្រមព្រៀងដោះស្រាយបំណុល
កិច្ចព្រមព្រៀងទូទាត់បំណុលគឺជាកិច្ចព្រមព្រៀងដែលចងឬស្រាយរវាងអ្នកខ្ចី និងម្ចាស់បំណុល។ ប្រសិនបើអ្នកចូលទៅក្នុងកិច្ចព្រមព្រៀងបែបនេះម្ចាស់បំណុលរបស់អ្នកយល់ព្រមទទួលយកចំនួនទឹកប្រាក់ជាក់លាក់ណាមួយដុំ ដែលអ្នកអាចមានលទ្ធភាពទូទាត់ក្នុងរយៈនេះ ដើម្បីបញ្ចប់ការខាតបង់រយៈពេលវែងលើអាត្រាការប្រាក់។ ជម្រើសនេះសម្រាប់ការកាត់បន្ថយបំណុលដែលដែល​បង់ការ​រយៈពេល យូរពេកហើយ នៅតែមិនរួចបំណុល។

ទីពីរ ភាពក្ស័យធន
ប្រសិនបើអ្នកណាម្នាក់ មិនអាចសងបំណុល អាជីវកម្មបាន គេអ្នកអាចដាក់ពាក្យសុំក្ស័យធន។ នេះគឺជាជម្រើសចុងក្រោយ ហើយគួរតែត្រូវបានអនុវត្តបន្ទាប់ពីស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុនិងច្បាប់ជំនាញ។

ក្ស័យធនគឺនៅពេលដែលអ្នកខ្ចី ត្រូវបានប្រកាសដោយស្របច្បាប់ថា មិនអាចសងបំណុលបាន។ ការដាក់ពាក្យស្នើសុំក្ស័យធន មានន័យថា នោះ ត្រូវបានដោះលែងពីបំណុលភាគច្រើន ប៉ុន្តែវាអាចមានបញ្ហា​ឈ្មោះនិងប្រវត្តិ ដែល​រារាំងយើង​ពីការទទួលបានឥណទានថ្មីនាពេលអនាគត។

ភាពក្ស័យធននឹងត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍ឥណទានរបស់គេនោះ ក្នុងរយៈពេល ៧ ទៅ ១០ ឆ្នាំគិតចាប់ពីថ្ងៃដែលប្រកាសក្ស័យធន។ CraditបែបនេះពិបាកសុំVisaទៅប្រទេសជាច្រើន​និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។

ទីបី ស្វែងរកជំនួយពីក្រុម​ជំនាញ​ខាងគ្រប់គ្រងបំណុល
ការការពារពីការរឹបអូសយកផ្ទះ ឡាន​ឬ​អ្វីផ្សេងទៀត ដែលមានអ្នកជំនាញ​ឬអង្គការមិនមែន​រដ្ឋកំពុងជួយជាជំនួយផ្នែកច្បាប់។ បើអ្នកហ៊ាន​លេងជាមួយបំណុល​អ្នកត្រូវយល់និងរៀនជានិច្ច​អំពីជំនួយផ្នែកច្បាប់។

សាយ​ពេជ្រ