BREAKING NEWS
Search

ក្រៅពីចិន ជាង ៤៥ប្រទេស នៅអាស៊ីប៉ាស៊ីហ្វីក នឹងធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានអំឡុង ៦០ឆ្នាំចុងក្រោយ

វិបត្តិរាតត្បាតជំងឺកូវីដ នឹងបង្កសេដ្ឋកិច្ចក្នុងតំបន់ប្រជាជាតិអាស៊ីកំពុងអភិវឌ្ឍ ហៅថា Developing Asia នៅឆ្នាំ២០២០ ធ្លាក់ចុះខ្លាំងបំផុតជាលើកដំបូង មិនធា្លប់មានរយៈពេល ៦ទសវត្សរ៍ចុងក្រោយនេះ មុនរំពឹងកើនឡើងវិញនៅឆ្នាំ ២០២១ ខាងមុខ។ នេះបើតាមការអះអាងពីធនាគារអភិវឌ្ឍអាស៊ី ADB។

ប្រជាជាតិអាស៊ីកំពុងអភិវឌ្ឍ សំដៅទៅលើក្រុមប្រជាជាតិអាស៊ីទាំង ៤៥ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរំពឹងនឹងមានមិនការកើនឡើងនោះឡើង ដោយថែមទាំងធ្លាក់ទាបជាងឆ្នាំមុន ០,៧% ប៉ុណ្ណោះទៀត ក៏ត្រូវចាត់ទុកជាការព្យាករណ៍អវិជ្ជមានដំបូងបង្អស់ចាប់តាំងពីឆ្នាំ ១៩៦២ មក ខណៈការព្យាករណ៍របស់ ADB អំឡុងខែមិថុនាកន្លងទៅ យ៉ាងហោចណាស់ ក៏កើនឡើងប្រមាណ ០,១% ដែរ។

សម្រាប់ឆ្នាំ ២០២១ វិញ ប្រជាជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវគេព្យាករណ៍ថា នឹងអាចស្តារសេដ្ឋកិច្ចខ្លួនឡើងវិញ ជាមួយកំណើនប្រមាណ ៦,៨% ឯណោះ។ យ៉ាងណា កំណើនព្យាករថ្មីនេះ នៅតែទាបជាការព្យាករណ៍មុនវិបត្តិរាតត្បាតកូវីដ ១៩ ចូលមកដល់។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងរបាយការណ៍របស់ ADB។

លោក Yasuyuki Sawada ប្រធានសេដ្ឋកិច្ចវិទូរបស់ ADB បានលើកឡើងថា សេដ្ឋកិច្ចមួយភាគធំ នៃប្រជាជាតិអាស៊ី និងប៉ាស៊ីហ្វិល រំពឹងនឹងជួយផលវិបាកធ្ងន់ធ្ងរនៅក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួនអំឡុងឆ្នាំ ២០២០ នេះ។ លោកថា វិបត្តិសេដ្ឋកិច្ចទាំងនេះ នឹងប្រសើរឡើងវិញ បើសិនជាការរាតត្បាតកូវីដ ១៩ អាចគ្រប់គ្រងបានប្រសើរនាពេលខាងមុខ។

ក្រៅពីស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ភាពតានតឹងដ៏អាក្រក់ក្នុងនយោបាយអាមេរិក ចិន ក៏អាចទាញសេដ្ឋកិច្ចអាស៊ីធ្លាក់ចុះខ្លាំងនៅឆ្នាំនេះដូចគ្នា។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ទោះជាពិភពលោក ពិសេសតំបន់អាស៊ី កំពុងរងគ្រោះខ្លាំងផ្នែកសេដ្ឋកិច្ច ប៉ុន្តែចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក ហាក់អាចគេចផុតពីគ្រោះមហន្តរាយនេះ ដោយតាមការព្យាករណ៍ ចិន នឹងមានកំណើនសេដ្ឋកិច្ច ១,៨% នៅឆ្នាំនេះ និងប្រមាណ ៧,៧% នៅឆ្នាំ ២០២១៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

អត្ថបទពាក់ព័ន្ធ៖