បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច កំពុង​គម្រាមយកទីផ្សារ ​របស់DHL

DHL បានរាតត្បាតលើ​ទីផ្សារ​អន្តរជាតិពេញមួយទសវត្សឆ្នាំ ៧០ ដោយបន្ថែមទិសដៅ​នៅអឺរ៉ុបក្នុងឆ្នាំ ១៩៧៤ ទៅ​មជ្ឈឹមបូព៌ាក្នុងឆ្នាំ ១៩៧៦ ទៅ​អាមេរិកឡាទីននៅឆ្នាំ ១៩៧៧ និង​អាហ្វ្រិកនៅឆ្នាំ ១៩៧៨ ។
នៅឆ្នាំ ១៩៨១ DHL បានចារប្រវត្តិនៃ​ការជញ្ជូនតាម​ផ្លូវអាកាស ជាង​១០ លានកញ្ចប់ រវាងទីក្រុងចំនួន ២៦៨ និងរកចំណូលបានប្រមាណជា ១០០ លានដុល្លារអាមេរិក​។
នៅឆ្នាំ ១៩៨៣ DHL បានប៉ាន់ប្រមាណថាខ្លួនបានដឹកសម្ភារៈធនាគារចំនួន ៨០ ភាគរយ​ដែលធ្វើដំណើរដោយអ្នកនាំសំបុត្រពីអឺរ៉ុបទៅសហរដ្ឋអាមេរិក។ ហើយ​សេវាកម្មនេះ​បានញាំងឱ្យប្រាក់ចំណូលរបសគេ​កើនឡើងដល់ប្រមាណជា ៦០០ លានដុល្លារក្នុងឆ្នាំដដែល​។នៅឆ្នាំ​១៩៩៨ ក្រុមហ៊ុនអាល្លឺម៉ង់មួយ​ឈ្មោះ Deutsche Post បានទិញភាគហ៊ុនធំរបស់​ DHL ហើយ​ឈានដល់ទិញ​យកទំាងស្រុង​នៅខែធ្នូឆ្នាំ ២០០២។

ចង់បង្កើតម៉ាកសញ្ញាខ្លួនឯង កុំរំលងវីដេអូនេះ៖


DHL ​ជា​ក្រុមហ៊ុនដឹកជញ្ចូនអាល្លឺម៉ង់ ក៏​ជាក្រុមហ៊ុនឈានមុខគេបង្អស់មួយ​ លើសេវាកម្ម​ដឹកជញ្ចូនជាអន្តរជាតិនៅទូទំាងពិភពលោកដោយមាន​មូលដ្ឋាននៅ​ជាង ២២០ ប្រទេស​និង បញ្ជូន​ប្រមាណជាង​១ពាន់លានកញ្ចប់បញ្ញើ​​ជារៀងរាល់ឆ្នាំ មិនថា​តាមសមុទ្រនិងផ្លវ​អាកាស។សព្វថ្ងៃនេះ DHL អ៊ិចប្រេស បានពង្រីក​ម៉ាកយីហោខ្លួនក្នុងកិច្ចសហប្រតិបត្តិការកាន់តែធំឡើង​ដោយ​ប្រើឈ្មោះ​អង្គភាពអាជីវកម្មចំណុះនានា មាន​ដូចជា DHL Global Forwarding និង DHL Chain Supply Chain ។ល។
លទ្ធផលហិរញ្ញវត្ថុរបស់​ DHL អ៊ិចប្រេសត្រូវបានគេដឹងថងា ហោចណាស់ក៏ទទួលបាន​ ប្រាក់ចំណូលជិតម្ភៃពាន់លានអ៊ឺរ៉ូជារៀងរាល់ឆ្នាំ។