BREAKING NEWS
Search

ជំនាញទីផ្សារឌីជីថល៖ធ្វើទីផ្សារ​តាមការផ្ញើម៉ែលមិនដែលហួសសម័យទេ

បរិយាកាសបោះពុម្ភផ្សាយតាមអ៊ិនធឺរណែត កាន់តែមានភាពច្របូកច្របល់ឡើងនាពេលឥឡូវនេះ។ មាតិកាភាគច្រើន ល្អខ្លាំង និងមានតម្លៃ​បែរ​ជាមិនដែលឈានដល់ភ្នែកទស្សនិកជនគោលដៅឡើយ។ មនុស្សជាច្រើនជឿថា ការផ្សព្វផ្សាយមាតិកាលើអ៊ីធើណេតមិនដំណើរការទេប្រសិន​បើមិនមានBoostលើហ្វេសប៊ុក ។ ពិតណាស់ ប្រសិនបើបាន​ចំណាយពេលដើម្បីសរសេរប្លក់ដែលស្មេរ បានខិតខំ ស្រាវជ្រាវយ៉ាងល្អ នឹង​ដែលមានសារ​ពិតៗ អាចអប់រំ​អ្នកអាន ឬជម្រុញពួកគេឱ្យចាត់វិធានការចំពោះអាជីពនិងជីវិត នោះគ្មានហេតុផលដែលទុកវាមើលតែឯងទេ។

ប្រសិន​ការប្រើបណ្តាញសង្គមមិនបានផល​ដូចរំពឹង ឬមិនមាន​ថវិកា​Boost យើងអាចនៅតែប្រើឧបករណ៍ទីផ្សារអ៊ីម៉ែលដែលមិនហួសសម័យនៅឡើយ។

អ៊ីមែលដំបូងត្រូវបានគេ​ផ្ញើចេញនៅឆ្នាំ ១៩៧១ ម្ល៉េះ​ដូច្នេះហាក់ជារឿងចំលែកដែលKPT plus ទូន្មាន​គ្នាយើង​ថា ធ្វើទីផ្សារ​តាមការផ្ញើម៉េល នៅតែ​ជា​ផ្នែកសំខាន់​មួយ នៅក្នុងទីផ្សារឌីជីថល។ ឆ្នាំ​២០២០។

ទោះបីយ៉ាងណា នៅអាមេរិកក្តី អ៊ីម៉ែលនៅតែ​ជា​បណ្តាញទីផ្សារដ៏មានប្រសិទ្ធភាពបំផុតបើនិយាយពី ROI ។ ការប្រើប្រាស់អ៊ីម៉ែលនៅតែបន្តកើនឡើងប្រមាណ ៤% ពីមួយឆ្នាំទៅមួយឆ្នាំហើយមិនមានសញ្ញានៃការថយចុះណាមួយនៅពេលអនាគត​ឆាប់ៗនេះទេ។

១ កម្មវិធីទីផ្សាអ៊ីម៉ែល HubSpot 
HubSpot ដែលជាក្រុមហ៊ុនល្បីខាង CRM និងទីផ្សារផ្នែកទន់ ថ្មីៗនេះបានបង្កើតផលិតផលទីផ្សារអ៊ីម៉ែល HubSpot ដ៏មានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ទៅចែកចាយព័ត៌មាន​ច្រើនហើយរហ័ស ឥតគិតថ្លៃក៏ដូចជាឧបករណ៍ទីផ្សារពេញនិយមរាប់រយផ្សេងទៀតដែរ​។ ឧបករណ៍នេះភ្ជាប់មកជាមួយផែនការផ្ញើរហូតដល់ ២០០០ អ៊ីមែលក្នុងមួយខែៗ ក្នុងបញ្ជីទំនាក់ទំនងបានភ្លាមៗ។

២ កម្មវិធី MailChimp
MailChimp តំណាងឱ្យក្រុមហ៊ុនចែកចាយព័ត៌មានកម្រិតយក្សមួយនៅក្នុងចន្លោះទីផ្សារអ៊ីម៉ែលដែលមានជាង ២៥០ ពាន់លានសារ​ត្រូវបាន​គេ​ផ្ញើចេញកាលពីឆ្នាំ២០១៩។ ប្រើប្រាស់ MailChimp គឺអាចប្រើវេទិកាតម្លៃថោក ឬគម្រោង​“ ឥតគិតថ្លៃជារៀងរហូត”ដ៏ល្អឥតខ្ចោះសម្រាប់អ្នកទីផ្សារឌីអីថលដែលចង់ផ្ញើម៉េលបានលឿមនទាន់ចិត្ត ដ៏អស្ចារ្យមួយ។

៣ កម្មវិធី Marketo 
វេទិកាអ៊ីម៉ែលមួយនេះវិញសក្តសមនឹង​អ្នកទីផ្សារឌីជីថលណា ដែល​ត្រៀមខ្លួនដើម្បីទទួលយកកម្រិតខ្ពស់បន្ថែមទៀតក្នុងការ​កសាងបណ្តាញ ផ្តល់ព័ត៌មាន​ចេញក្រៅលឿន។ Marketo អាចជាដំណោះស្រាយដ៏ធំនៃអាជីវកម្ម សម្រាប់ឃ្លាំងទីផ្សារដែល​សង្កត់ធ្ងន់លើស្វ័យប្រវត្តិកម្មក្នុងការ​ផ្សព្វផ្សាយលើអនឡាញ។

 

៤ កម្មវិធី GetResponse
វេទិកាទីផ្សារអ៊ីម៉ែល GetResponse សង្កត់ធ្ងន់លើនិន្នាការកើនឡើងនៃស្វ័យប្រវត្តិកម្ម ដោយ​អាច​វិភាគដឹង អំពីនិន្នាការនិងអាកប្បកិរិយាជាក់លាក់ពីបញ្ជីរបស់ទស្សនិកជន ដើម្បីបង្កឱ្យមានវិធីសាស្ត្រជាក់លាក់បំពេញមុខងារ​ស្វ័យប្រវត្តិភ្លាមៗ។ នេះ​ជាលទ្ធផលចុងក្រោយនៃToolsទីផ្សារអ៊ីម៉ែលដ៏ឆ្លាតវៃជាងមុន។

ដោយ សុភា

ប្រភព StopStuck 

ចុចអាន ជំនាញទីផ្សារឌីជីថល៖ content creation ការបង្កើតមាតិកាលើអីនធើណេត

ចុចអាន តើការធ្វើជា hacker ជាវិជ្ជាជីវៈ ឬជាឧក្រិដ្ឋកម្ម?