តិចនិក​បន្ថែម​រសជាតិ​ស្នេហា ​ឲ្យ​កាន់​តែ​មាន​ន័យ​ទ្វេដងក្នុងគម្លាតឌីជីថល
BREAKING NEWS
Search

តិចនិក​បន្ថែម​រសជាតិ​ស្នេហា ​ឲ្យ​កាន់​តែ​មាន​ន័យ​ទ្វេដងក្នុងគម្លាតឌីជីថល

មនោសញ្ចេតនា​ក្នុង​យុគសម័យ​ឌីជីថល ​ឧស្សាហ៍ឃើញមាន​ការ​ផ្លាស់ប្ដូរ​ដៃគូ​រហ័ស។ ដូច្នេះ​ក្នុងនាម​ជា​ដៃគូ​ស្នេហា​ដែល​នៅ​ឆ្ងាយ​ ហើយ​មិន​សូវ​មាន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ យើង​គួរ​តែ​រក​គន្លឹះ​ណាមួយ​មក​ប្រើ ​ដើម្បី​បន្ថែម​ភាព​រ៉ូមែនទិក ​ចំពោះ​គូស្នេហ៍​ក្នុង​សម័យ​ទំនើប​មួយ​នេះ។

៤ វិធី​ខាងក្រោម​នេះ​ គឺ​ជា​តិចនិក​បន្ថែម​រសជាតិ​ស្នេហា ​ឲ្យ​កាន់​តែ​មាន​ន័យ​ទ្វេដង ៖

១. ពាក្យ​និង​រូបភាព​ផ្សេងៗ

អស់​រយៈ​ពេល​ជា​ច្រើន​សត​វត្សរ៍​មក​ហើយ​ មនុស្ស​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​តាមរយៈ​សំបុត្រ​ស្នេហា។ អក្សរ​សរសេរ​ដោយដៃ​សព្វថ្ងៃ​នេះ ​កម្រ​មាន​ណាស់ ​ប៉ុន្តែ​សេចក្ដី​អំណរ​នៃ​ការ​ទទួល​បាន​មិន​មាន​ការ​ថយ​ចុះ​ឡើយ ​ទោះបី​កំពុង​តែ​មាន​ការ​ពេញ​និយម​តាម​បច្ចេកវិទ្យា​ក៏​ដោយ។

សាកល្បង​សរសេរ​ជា​រូបភាព​ស្នេហា ​ដូច​សម័យ​មុន​ល៏​មើល​ ដៃគូអាចរំភើបជាងទទួលបានរបស់អ្វីទៅទៀត។

២. តន្ត្រី​និង​កំណាព្យ

បច្ចេកវិទ្យា​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ថត​បទ​ចម្រៀង ​ហើយ​ផ្ញើ​វា​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក ​ដូច្នេះ​ពួកគេ​អាច​ស្ដាប់​វា​បាន ​តាម​ទូរស័ព្ទ​ ថេប្លេត​ ឬ​កុំព្យូទ័រ​របស់​ពួកគេ។

អ្នក​គួរ​តែ​ច្នៃ​ប្រឌិត​នៃ​ភាព​រ៉ូមែនទិក ដើម្បី​ថត​បទ​ចម្រៀង​ស្នេហា​របស់​អ្នក ​ឬ​សូត្រ​ជា​កំណាព្យ ដោយ​សាមញ្ញ​ ដើម្បី​ផ្ញើ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់ ឲ្យ​គេ​បាន​ស្ដាប់​សំឡេង​ផ្ទាល់​របស់​អ្នក។

៣. ហ្គេម​និង​ដំណើរ​ផ្សង​ព្រេង

វិធី​ល្អ​ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​តាម​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​ គឺ​ការ​លេង​ហ្គេម​អនឡាញ​ជាមួយ​គ្នា។ ល្បែង​នេះ​មិន​ចាំបាច់​ទាក់ទង​នឹង​ស្នេហា​ឡើយ​ តែ​អាច​ហ្គេម​ទូទៅ។

វិធី​នេះ​គូ​ស្វាមីភរិយា​ឬ​សង្សារ ​អាច​ជ្រើសរើស​ស្វែង​រក​ហ្គេម​មួយ​ណា​ក៏​បាន ​ដើម្បី​ជជែក​លេង​ បង្កើត​យុទ្ធសាស្ត្រ​ សម្រាប់​ដៃគូ​ម្ខាង​ទៀត។

៤. ជជែក​លេង​ជា​សម្ងាត់

គូ​ស្វាមី​ភរិយា​ខ្លះ​ ត្រូវ​រក្សា​ទំនាក់ទំនង​របស់​ពួកគេ​ជា​អាថ៌កំបាំង​ សម្រាប់​ហេតុផល​របស់​ពួកគេ។ ប្រហែល​ជា​ពួកគេ​កំពុង​លាក់ខ្លួន​ពី​ឪពុកម្ដាយ ​អតីត​ដៃគូ​ដែល​ច្រណែន​ ឬ​ពួកគេ​ជា​អ្នក​ល្បីល្បាញ ​ហើយ​ពួកគេ​មិន​ចង់​ឱ្យ​ពិភពលោក​និយាយ​អំពី​ជីវិត​ឯកជន​របស់​ពួកគេ​ទេ។

គូ​ស្វាមី​ភរិយាឬសង្សារ​ ​អាច​ភ្ជាប់​អ៊ីនធឺណិត​តាម​វិធី​ជា​ច្រើន តាម​រយៈ​បណ្ដាញ​សង្គម​អ៊ីមែល ​ហ្គេម ​សេវាកម្ម​ជជែក​កម្សាន្ត​ផ្សេងៗ។ អ្នកអាច​ចែក​រំលែកជា​រូបថត​ វីដេអូ​សារ​កំប្លែង ​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ទោះ​យ៉ាងណា​ អ្នក​ខ្លះ​ខ្លាច​ថា​យុគសម័យ​ឌីជីថល​ នឹង​បំផ្លាញ​ទំនាក់ទំនង​របស់​គេ ​ប៉ុន្តែ​សូម​ឱ្យ​មាន​សុទិដ្ឋិនិយម​ ហើយ​ព្យាយាម​ប្រើ​​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​អ៊ីនធឺណិត ​ជា​ប្រយោជន៍​មកវិញ៕

ចុចអាន៖ ស្នេហាបែបចាស់ទុំខុសពីស្នេហាបែបក្មេងៗយ៉ាងម៉េចខ្លះ?

ចុចអាន៖សុខភាព​ផ្លូវ​ចិត្ភ​របស់​បុរស​ងាយប៉ះពាល់ខ្លាំងទោះបីជាមិនសូវបង្ហាញចេញ

ប្រែស​ម្រួល៖ សាង ស្រីល័ក្ខ