ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុផល ​៨យ៉ាង​ដែល​គួរ​ទៅ​កម្សាន្ត​នៅ Texas

រូប​សំណាក់​វប្បធម៌​ ការ​ដើរ​កម្សាន្ត​តាម​ដង​ទន្លេ​ កន្លែង​ធ្វើ​ម្ហូប​ដែល​កំពុង​រីក​ដុះដាល​ និង​សិល្បៈ​សាធារណៈ គ្មាន​អ្វី​ចម្លែក​ទេ​ដែលទីក្រុង San Antonio គឺ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ទីក្រុង​​នេះ។

មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​ដើមកំណើតទីក្រុង San Antonio គឺ​ជា​កំណើត​ដើម​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើត​ឡើង​ជាង​កន្លះ​សត វត្សរ៍។ Alamo (បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៧១៨) គឺ​ជា​និមិត្ត​រូប​វប្បធម៌​និង​ជា​បងប្អូន​ដែល តំណាង​អោយ​យុគសម័យ​អាណា​និគម​អេស្ប៉ាញ។

១.ធាតុផ្សំ​ដែល​អស្ចារ្យ​ទាំង ៥


កាលពី​ពេល​ថ្មីៗ​នេះ SanAntonio​ បាន​ទទួល​កិត្តិនាម​ដ៏​ល្បីល្បាញ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO ។ រចនា​សម្ព័ន្ធមិត្ត ( រួម​មានAlamo and Missions Concepcion, Espada, San Jose និង San Juan) ត្រូវ​បាន​សាងសង់​ឡើង​នៅ​យុគសម័យ Peter the Great and Johann Sebastian Bach និង​ជា​សក្ខីភាព​នៃ​តួនាទី​ដ៏​សំខាន់​ដែល​រដ្ឋ​ Texas​ ដោយ​ដើរ​តួ​ក្នុង​ប្រវត្តិសាស្ត្រ​អន្តរជាតិ​នា​ពេល​នោះ។ មធ្យោបាយ​ល្អ​បំផុត​មួយ​ដើម្បី​រុករក​ទី​កន្លែង​នោះ​គឺ​តាម​រយៈ​កង់​ព្រោះ​ទីនោះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ផ្លូវ​ដែក​ហើយ​កង់​​អាច​រក ជួល​បាន​នៅ​តាម​​ទីប្រជុំជន​ដើម្បី​ជិះ​កម្សាន្ត។

២.វប្បធម៌​ជិះ​សេះ​ខោ​ខូវប៊យ


វប្បធម៌​មួយ​ដែល​បាន​ចារ​អំពី​បេតិកភណ្ឌ​ហើយ​លោក​អ្នក​អាច​ទៅ​ទស្សនា​នៅ​ទីលាន​ប្រណាំងAsociacion de Charros de San Antonio ដែល​មាន​លក្ខណៈ​ពិសេស​​ដោយ​បាន​ឃើញ​ពី​ការ​សម្ដែង​ភាព​អស្ចារ្យ​របស់​សត្វ​សេះ ។ លោក​អ្នក​ក៏​អាច​ស្វែង​យល់​បន្ថែម​អំពី​ប្រពៃណី​វប្បធម៌​ដ៏​សំបូរ​បែបនេះ​នៅ​ឯ​ក្រុមហ៊ុន Tejas Rodeo ក្បែរ​សារមន្ទីរ​សិល្បៈ Briscoe លោក​ខាងលិច​និង មជ្ឈមណ្ឌល​បេតិកភណ្ឌ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​Texasនៅ​ឯ​សារមន្ទីរ Witte ។

៣.ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ Alamo


Alamo ច្រើន​តែ​ត្រូវ​បាន​គេ​ហៅ​ថា​ចេតិយ​មួយ ភាសា​អេស្ប៉ាញ​ជា​ប្រវត្តិសាស្ត្រ​នៃ
កន្លែង​វប្បធម៌​នេះ​រួម​ទាំង​បន្ទាយ​គឺ
បង្កើត​ឡើង​នៅ​សតវត្សរ៍​ទី ១៨ ដោយ​អ្នក​ផ្សព្វផ្សាយ សាសនា​រ៉ូម៉ាំង​កាតូលិក។នៅ​ពេល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ក្នុង​សម្ព័ន្ធ ដ៏​បរិសុទ្ធ
ពួកគេ​ត្រូវ​តម្រូវ​ឱ្យ​ដោះ​មួក​ចេញ​ហើយ​មុន​ពេល​ថត​ថត​រូប។ ទីនោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ Texas Liberty” ដែល​ជា​បន្ទាយ​សក្ការ​និង​ទេវកថា​របស់​អ្នក​ដែល​គោរព​ភាព​ស្មោះត្រង់។អាគារ​ដ៏​ល្បីល្បាញ Alamo មាន​សារមន្ទីរ Long Barrack នៅ​ខាង​ក្នុង​ដែល​បង្ហាញ​ពី​ការ​ប្រមូល​ផ្ដុំ​នៃ​វត្ថុ​បុរាណ​របស់​ប្រវត្តិសាស្ត្រAlamo។

៤.អតីត​រោងចក្រ​ផលិត​ស្រាបៀរ


អតីត​រោងចក្រ​ផលិត​ស្រាបៀរ (១៨៨៣-២០០១)នៅ​ភាគ​ខាងជើង​នៃ​ដងទន្លេ ដែល​បាន​កែ​លម្អ​ឡើង​វិញ​ក្លាយជាកន្លែងទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​ភោជនីយដ្ឋាន​និង​ហាង​លក់ទំនិញ​វា​គឺ​ជា​ទិសដៅ​វប្បធម៌​សម្រាប់​អ្នកស្រុក​និង​ភ្ញៀវ​ទេសចរ​ដូចគ្នា។ ក្នុងចំណោមនោះ​មាន​សណ្ឋាគារ​មួយ​ឈ្មោះ Emma ​មាន​អាហារ​ឆ្ងាញ់ៗ​សូម្បី​តែ​ភ្ញៀវ​ដែល​ធ្លាប់​មក​លេង​ទីនេះ​ក៏​ពោល​សរសើរ។
៥.ដើរ​តាម​ដង​ទន្លេ


ទន្លេ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទីក្រុង Alamo គឺ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​អស្ចារ្យ​មាន​ហេតុផល​ជា​ច្រើន​ដែល​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ទាក់ទាញ​ទៅ​ទី​តាំង​នេះ។ វា​ជា​បរិយាកាស​ដ៏​រីករាយ​និង​ស្រស់ថ្លា​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​សម្រស់​ធម្មជាតិ។ លោក​អ្នក​អាច​ដើរ​កម្សាន្ត​តាម​ដង​ទន្លេ​ ​ទិញ​ឥវ៉ាន់​ដោយ​សប្បាយ​រីករាយ​ដូចគ្នា។

៦.វប្បធម៌ Creek តាម​ជ្រលង​ទឹក


ពេល​ខ្លះ​ទិដ្ឋភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នៃ​ទីក្រុង​គឺ​ជា​ការ​រីក​ចម្រើន​ទៅ​មុខ។ នៅ San Antonio អនាគត​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អតីតកាល​របស់​ខ្លួន​ដែល​មាន​ឧទ្យាន​វប្បធម៌ San Pedro Creek ។ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទីប្រជុំជន​ឧទ្យាន​នេះ​គោរព​ដល់​ប្រជាជន Payapa ដែល​មាន​ដើម​កំណើត​នៅ​ជិត​ផ្លូវ​ទឹក​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​មុន​ពេល​តាំង​ទី​លំ​នៅ​អឺរ៉ុប។ អ្នក​ទេសចរ​អាច​មើល​ទេសភាព​បែប​សិល្បៈ​និង​ទេសភាព​ចម្រុះ​ពណ៌​នៅ​តាម​ឧទ្យាន​ដែល​មាន​ចម្ងាយ ២គីឡូ។

៧.ប៉មយាមនៃទ្វីបអាមេរិក


San Antonio ត្រូវ​បាន​កំណត់​ដោយ​ប៉ម​នៃ​ទ្វីប​អាមេរិក​ដែល​ជា​ប៉ម​អគារ​កម្ពស់ ២២៨ ម៉ែត្រ​ដែល​អាច​មើល​ឃើញ​ពី​​ទីប្រជុំជន​បាន។ប៉ម​យាម​នេះ​ត្រូវ​បាន​សាងសង់​ដំបូង​សម្រាប់​ពិព័រណ៍​ពិភពលោក​ឆ្នាំ ១៩៦៨ ប៉ម​នេះ​ស្ថិត​នៅ​ជាប់​នឹង​វិទ្យាស្ថាន​ដ៏​ធំ​នៃ​វិទ្យាស្ថាន Texan នៅ​ឧទ្យាន HemisFair ។នៅ​ក្នុង​ប៉ម​មាន​ការ​ប្រារព្ធ​នូវ​ភាព​វប្បធម៌​ចម្រុះ​គួរ​ឱ្យ​កត់​សម្គាល់​របស់​រដ្ឋ​ Texas​ ក្នុង​នោះ​មាន​ក្រុម​ជនជាតិ​និង​វប្បធម៌​ជាង ២៥០ ក្រុម​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ​នៅ​ក្នុង​ប៉ម​ក៏​មាន​ភោជនីយដ្ឋាន​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។

៨.សិល្បៈ​ក្នុង​ស្រុក


ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​សិល្បៈ​ក្នុង​ស្រុក​ដ៏​អស្ចារ្យ​និង​ភាព​សប្បាយ​រីករាយ​ជា​ច្រើន​យើង​សូម​ចង្អុល​ទៅ​ទិស​ខាងត្បូង។ Southtown ជា​ស្រុក​សិល្បៈ​ដ៏​រស់​រវើក​របស់ San Antonio’s គឺ​ជា​ផ្ទះ​នៃ​សហគមន៍​ច្នៃ​ប្រឌិត​ដ៏​ធំ​មួយ។ នៅ​ទីនេះ​អ្នក​អាច​ចំណាយ​ពេល​ដើរ​លេង​ពេញ​មួយថ្ងៃ​ដោយ​មាន​បារ​ហាង​កាហ្វេ​ហាង​ទំនិញ​សារ​មន្ទីរ​និង​សាល​វិចិត្រ​សិល្បៈ។ហើយ​នៅ​ខាងត្បូង​ទីក្រុង​លោក​អ្នក​នឹង​ឃើញ​សង្កាត់​មួយ​ដែល​បំផុស​គំនិត​ដោយ​លោក William បាន​ដាក់​ឈ្មោះ​តាម​ស្ដេច Wilhelmនៃ Prussia។ប្រជាជន​អាល្លឺម៉ង់​ជា​អ្នក​ធ្វើ​ឱ្យ​ទីក្រុង​មួយ​នេះ​ក្លាយ​ជា​ផ្ទះ​របស់​ពួកគេ​នៅ​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ១៨០០ ។

នៅ​ឆ្នាំ ២០១១ រូប​ថត​ស្ដេចWilhelm​ត្រូវ​បាន​ដាក់តាំង​នៅ​មណ្ឌល​សិល្បៈ​វប្បធម៌​ដោយ​គណៈ​ធម្មាធិការ​នៅ​រដ្ឋTexas។ នេះ​គឺ​ទីក្រុង​ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​ស្ទូឌីយោ​វិចិត្រសាល​សិល្បៈ​ហាង​លក់​រាយ​រង្គសាល​និង​ហាង​បរិភោគ​អាហារ​ដែល​មាន​ទំហំ ១៦០លាន​ការ៉េ​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ