ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រឡេក​មើល​ចំណូល​សរុប​របស់​ភាពយន្ត Disney ១០រឿង​ចុង​ក្រោយ

Disney ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​មាន​មនុស្សស​ស្គាល់ជា​ច្រើន​តាម​រយៈ​សួន​កម្សាន្ត​រហូត​ដល់​កម្មវិធី​ទូរទស្សន៍​។ ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​បែប​បុរាណ ប៉ុន្តែបច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​​បាន​យក​ភាពយន្ត​គំនូរ​ជីវចល​ទាំង​នោះ​មក​ផលិត​ឡើង​វិញជាលក្ខណៈ Live Action ជាច្រើន​រឿង​ដែរ។ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​យ៉ាង​ច្រើន​ ឥឡូវ​នេះ​មក​តាម​ដាន​ពី​ចំណូល​ភាពយន្ត​ ១០រឿង​ចុង​ក្រោយ​របស់​ Disney ដូច​តទៅ៖

១ CHRISTOPHER ROBIN
Christopher Robin ជា​សាច់​រឿង​ដែល​រក​ប្រាក់​ចំណូល​បាន​ទៅ​ដល់​១៩៧លានដុល្លារអាមេរិក​នៅ Box Office ទូទាំង​ពិភពលោក។ តួអង្គChristopher នៅ​ពេល​ពេញ​វ័យ​ខណៈ​ពេល​ដែល​គាត់​បាន​ជួប​ជុំ​ជា​មួយ​តួ​អង្គ​ប្រដាប់​ប្រដា​ក្មេង​លេង​ជា​ទី​ស្រឡាញ់​នៅ​ពេល​គាត់​ដឹង​ថា​គ្រួសារ​សំខាន់​ជាង​ការងារ។

២ MARY POPPINS RETURNS
Disney ក៏​បាន​ផលិត​រឿង​ភាគ​បន្ត​ជា​មួយ​រឿង Mary Poppins ហើយ​វា​ពិត​ជា​ដំណើរ​ការ​ល្អ​ណាស់​ដោយ Mary Poppins Returns រក​បាន ៣៤៩លានដុល្លារ​នៅ Box Office ទូ​ទាំង​ពិភពលោក។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង​ថា​តើ Emily Blunt មេដោះ​ដ៏​មាន​ប្រជាប្រិយ​ភាព​និង​ធ្វើ​យ៉ាង​ដូចម្ដេច​ហើយ​វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​និយាយ​ថា​នាង​បាន​ធ្វើ​ការងារ​អស្ចារ្យ​ដោយ​ចាប់​ដៃ​គ្នា​ជា​មួយ Lin Manuel Miranda សម្រាប់​ការ​ផ្សង​ព្រេង​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​ទៀត។

៣ DUMBO
ទោះ​បី​ជា​រឿង Dumbo មិន​សូវ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដែល Disney ធ្វើ​ពី​មុន​មក​ក៏​ដោយ​ប៉ុន្តែ​រឿង​មួយ​នេះ​រក​ប្រាក់​ចំណូល​បាន​៣៥៣លានដុល្លារ ទោះ​បី​រឿង​នេះ​ជា​ខ្សែ​ភាព​យន្ត​ខ្លី​បំផុត​មួយ​តែ​អ្វីៗ​ដែល​បាន​ធ្វើ​ឡើង​ត្រូវ​បន្ថែម​នៅ​ទី​នេះ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​កម្សាន្ត​ដល់​អ្នក​ទស្សនា។


៤ MALEFICENT MISTRESS OF EVIL
រឿងMaleficient ដែល​ទទួល​បាន​គាំទ្រ​ទូទាំង​ពិភពលោក​រក​ប្រាក់​ចំណូល​៤៣៣លានដុល្លារ​នៅ Box Office ។ រឿង​នេះ​អាច​និង​មាន​ការ​កើន​ឡើង​ជា​បន្ត​ទៅ​ទៀត​ព្រោះ​ថា​សាច់​រឿង​មួយ​នេះ​មិន​ទាន់​បាន​ចាក់​តាម​រោង​កុន​ជុំវិញ​ពិភពលោក​នៅ​ឡើយ​ទេ​ដូច្នេះ​មាន​ឱកាស​ល្អ​ដែល​អាច​រក​ប្រាក់​បាន​កាន់​តែ​ច្រើន។ រឿង Maleficent Mistress Of Evil បាន​ទទួល​ជោគជ័យ​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​ឌីជីថល Disney ដោយ​អ្នក​គាំទ្រ​រីករាយ​នឹង​ការ​វិវត្ត​នៃ​ចរិត​លក្ខណៈ​របស់ អេន​ជេ​លី​ណា​ចូ​លី​តួនាទី​របស់​នាង​ជា Maleficent មនុស្ស​មាន​រូប​រាង​អាក្រក់​មិន​ប្រាកដ​ថា​ជា​មនុស្ស​អាក្រក់​នោះ​ទេ។


៥ RALPH BREAKS THE INTERNET
បន្ទប់​ពី​ទទួល​បាន​ជោគជ័យ​រឿង Wreck-It Ralph Disney ក៏​បាន​ផលិត​រឿង Ralph Breaks The Internet ដែល​រក​ប្រាក់​ចំណូល​បាន​៥២៩ លានដុល្លារ។ ខ្សែ​ភាព​យន្ត​នេះ​ក៏​បាន​បន្ថែម​តួ​អង្គ​ថ្មី​និង​របៀប​មួយ​ចំនួន​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ Internet។ ដោយ​មាន​ឈុត​ឆាក​ការ​លេង​សើច​ឈុត​ឆាក​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ព្រះនាង Disney តាម​របៀប​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។


៦ BIG HERO 6
Big Hero 6 ក៏​បាន​នាំ​នៅ​ភាព​ជោគជ័យ​ដល់ Disney ដែល​រក​ប្រាក់​ចំណូល​បាន​៦៥៧.៨២៧.៨២៨ ដុល្លារ​នៅ Box Office Gross ទូ​ទាំង​ពិភពលោក​ដោយ​ធ្វើ​ការ​ចំណាយ​ត្រឹម​តែ​ ១៦៥លានដុល្លារ។ Hiro and Baymax បាន​បង្កើត​ថាមពល​បច្ចេកវិទ្យា​ខ្ពស់​នៅ​ពេល​ពួក​គេ​ធ្វើ​ការ​ដើម្បី​បង្ហាញ​អាថ៌កំបាំង​ដ៏​ធំ​មួយ។


៧ MOANA
Moana ជា​រឿង​ដែល​ទទួល​បាន​ជោគជ័យ​មួយ​ទៀត​របស់ Disney ដែល​រក​ប្រាក់​ចំណូល​៦៩០លានដុល្លារ​នៅ Box Office Gross។ សាច់​រឿង​ដែល​អម​ដោយ​បទ​ចម្រៀង​និង​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​របស់ Moana ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​តស៊ូ​ដើម្បី​កោះ​របស់​នាង។


៨ ZOOTOPIA
ZOOTOPIA ដែល​ជា​រឿង​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ដល់​ទៅ​១ពាន់លានដុល្លារ Box Office Gross ។ ដោយ Judy Hopps និង Nick Wilde សហការ​គ្នា​ដើម្បី​បង្ហាញ​អាថ៌កំបាំង​នៅ​ពី​ក្រោយ Mystery ដែល​បាន​បាត់​ខ្លួន​ចំនួន​១៤​នាក់។ ពួក​គេ​បាន​បញ្ចប់​ការ​ស្វែង​រក​ថា​ការ​ផ្សំ​គំនិត​នេះ​មាន​ទំហំ​ធំ​ជាង​អ្វី​ដែល​មើល​ឃើញ។


៩ ALADDIN
ពិត​ជា​អស្ចារ្យ​ជា​មួយ​រឿង ALADDIN ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​និង​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ ១ពាន់លានដុល្លារ​នៅ Box Office ទូទាំងពិភពលោក។ ជាមួយនឹងWill Smithដើរ​តួ​ជា​ជេនី​ដោយ​ដើរ​តាម Genie​ របស់ Robin Williams គាត់​បាន​ក្លាយ​ជា​តួ​អង្គ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជា​មួយ​និង​រូប​ភាព​ដល់​ស្រស់​ស្អាត​របស់​គាត់។


១០ THE LION KING
គ្មាន​អ្វី​ដែល​ចម្លែក​ទេ​ដែល​រឿង THE LION KING ទទួល​បាន​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ជុំ​វិញ​ពិភពលោក​និង​រក​ប្រាក់​ចំណូល​បាន ១,៦ពាន់លានដុល្លារ នៅទូទាំងពិភពលោកព្រោះ​ថា​ខ្សែ​ភាព​យន្ត​ជីវចល​ដើម​គឺ​ជា​ខ្សែ​ភាព​យន្ត​ដែល​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​ក្នុង​បណ្ណាល័យ Disney ។ នៅ​ពេល Disney បាន​ប្រកាស​ថា​ខ្សែ​ភាព​យន្ត​សម្ដែង​ផ្ទាល់​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ដែល​យក​មក​ធ្វើ​ការ​បង្កើត​ថ្មី​មួយ​នេះ​ប៉ុន្តែ Disney មិន​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខុស​បំណង​ទេ​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​ស្មាន​មិន​ដល់​ដែល​អម​ជា​មួយ​និង​បទ​ចម្រៀង​ពេញ​និយម៕

ប្រែសម្រួល៖ សន ផានិត

https://www.therichest.com/movies/disney-recent-movies-ranked-box-office-gross/


TAG