អភិបាលខណ្ឌ​ដូនពេញ​គាំទ្រ​ទាំងស្រុង​ ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ​ក្នុង​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរណ៍​អន្តរជាតិ WESTERDAM​បាន​ចូល​ចត

ភ្នំពេញ​ ៖​ លោក​សុខ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ សូម​ធ្វើការ​គាំទ្រ​ទាំងស្រុង​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរណ៍​អន្តរជាតិ WESTERDAM ដែល​បាន​រសាត់អណ្ដែត​លើ​ផ្ទៃសមុទ្រ​រយៈពេល​២១​ថ្ងៃ បន្ទាប់ពី​ប្រទេស​ជាច្រើន​បាន​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ប្រទេស របស់គេ ហើយ​បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​។

ការសម្រេចចិត្ត​នេះ ​គឺជា​ការ​បើក​បេះដូង​ចំហ ពោរពេញ​ដោយ​មនុស្ស​ធម៌ និង​គ្មាន​ការរើសអើង​ជាតិ​សាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពិសេស​បានបង្ហាញ​ទៅកាន់​ពិភពលោក​ជាថ្មី​នូវ​កម្ពុជា ជា​ដែនដី​នៃ​អរិយ​ធម៌​ឡើងវិញ​។ ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​នេះ បាននឹងកំពុង​បង្ហាញ​ភាពជា​មេដឹកនាំ ដែលមាន​ការទទួលខុសត្រូវ​ក្នុងនាម​មនុស្សជាតិ និង​បាន​ចាប់​ផ្តើម​បង្ហាញ​នូវ​ស្នាមញញឹម​ថ្មី​ពី​កម្ពុជា​ទៅកាន់​ពិភពលោក និង​បង្ហាញ​ពី​ភាពជា​អរិយ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ជាថ្មី ទៅកាន់​ពិភពលោក​ក្នុង​ទស្សន​ថ្មី “​កម្ពុជា​ទឹកដី​នៃ​មេត្តា​ធម៌ និង​ស្នាមញញឹម​នៃ​មនុស្សជាតិ​គ្រប់​ជាតិ​សាសន៍​”៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114