ដឹង​ទេ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ទទួលទាន​អ្វី​បាន​ខ្លះ​?
BREAKING NEWS
Search

ដឹង​ទេ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ទទួលទាន​អ្វី​បាន​ខ្លះ​?

ស្ទើរតែ​រៀងរាល់​ពេល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម អញ្ជើញ​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​តែងតែ​សួរ ថា តើ​ពួកគាត់​អាច​ទទួល​ទៀន​អ្វី​បាន​ខ្លះ​? ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​អ្នកជំងឺ ក៏ដូចជា​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ យើងខ្ញុំ​សុំ​ធ្វើ​ការ​ណែ​នាំ​អំពី​របៀប នៃ​ការ​ហូប​ចុក ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នកជំងឺ​កើន​ឡើង​។

អត្ថបទ​ខាងក្រោម​នេះ យើង​សូម​នែ​នាំ​ជូន​បងប្អូន​អំពី អ្វី​ដែល​ជា​សន្ទស្សន៍​ជាតិ​ស្ករ​? នៅ​ពេល​ដែល​យើង ទទួល​ទាន​អាហារ (​ជា​បាយ ជា​បង្អែម ផ្លែ​ឈើ​ក្តី​) ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ចំណីអាហារ​ទាំងនោះ និង​ត្រូវ​ស្រូប​យក​ដោយ​ពោះវៀន​ចូល​ទៅ ក្នុង​ឈាម ហើយ​ពេលនោះ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង​។ ប៉ុន្តែ​ល្បឿន​នៃ​ការ​ស្រូប​ជាតិ​ស្ករ​ទាំងនោះ​ចូល​ក្នុង​ឈាម​មិន​ដូច គ្នា​ទេ អាហារ​ខ្លះ​ជាតិ​ស្ករ​ស្រូប​ចូល​លឿន អាហារ​ខ្លះ​ទៀត​ជាតិ​ស្ករ​ស្រូប​ចូល​យឺត​។ ល្បឿន​នៃ​ការ​ស្រូប​ជាតិ​ស្ករ​ពី​ចំណីអាហារ ផ្សេងៗ ចូល​ទៅ​ក្នុង​ឈាម​នោះ​គេ​ហៅថា ”​សន្ទស្សន៍​ជាតិ​ស្ករ​” ។​

ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ ដែល​ភាសា​អង់គ្លេស​គេ​ហៅថា Glycemic Index (GI) ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ​ទៅតាម​កម្រិត​របស់​វា ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្លះ​ទាប ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្លះ​មធ្យម និង​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្លះ​ខ្ពស់​។ ខាងក្រោម​នេះ​ ជា​ឧទាហរណ៍​ពី​តារាង ចំណីអាហារ ដែល​បង្ហាញ​អំពី​កម្រិត​នៃ​ស​ន្ទ​ស្សន៍ ជាតិ​ស្ករ​ទៅតាម​ប្រភេទ​នីមួយៗ ដែល​បងប្អូន​ត្រូវ​យកចិត្តទុកដាក់​។ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម គួរ​គប្បី​ជ្រើស​រើស​យក អាហារ​ណា​ដែល​មាន​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប ឬ​មធ្យម​ហើយ​ជៀសវាង ទទួលទាន​អាហារ​ណា​ដែល មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្ពស់​។ ដើម្បី​ស្វែងយល់​បន្ថែម​ពី​របប​ចំណីអាហារ ក៏ដូចជា​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​សុខភាព​ល្អ បងប្អូន​អាច​មក​ប្រឹក្សា​ជា​មួយ​នឹង​ក្រុម​គ្រូ ពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បានជា​រៀងរាល់ថ្ងៃ​៕
អត្ថបទ៖ ​រស្មី
សូមចុចអាន៖ ​គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព