ព័ត៍មានទាន់​ហេតុការណ៏
Search

គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

ទោះបីឧស្សាហកម្មទេសចរណ៍កំពុង​តែមាន​​​ឥទ្ធិពលខ្លាំងនៅឌូបៃហើយ​លំហូរ​ភ្ញៀវបរទេស​រាប់ពាន់នាក់បានចូលទៅ​ដល់ទីក្រុងឌូបៃជា​រៀងរាល់សប្តាហ៍ ប៉ុន្តែ​ការជួលបន្ទប់សណ្ថាគារ​គេ​ងជាមួយគ្នា​រវាងគូស្នេហ៍ដែល មិនបានរៀបការនៅតែ​ជាប្រធានបទក្តៅ។

នៅពេលដែល Dubaiofw.com បានរាយការណ៍​អំពីគូស្នេហ៍មួយគូ​ត្រូវ​ជាប់ពិរុទ្ធ ដល់ទៅមួយ​ឆ្នាំជាមួយទោស​នៃការ​ស្និទ្ធិស្នាលមុនរៀបការ​ គេហទំព័រ​ធំៗ ដែលទាក់ទងនឹង​ការនាំភ្ញៀវទេសចរ ដូចជា​ TripAdvisor ។ល។ បានលើកម្ពស់ការ​យកចិត្ត​ទុកដាក់ចំពោះករណីនេះ។

ការជួលសណ្ឋាគារស្នាក់នៅឌូបៃ​សម្រាប់ប្រុសនិងស្រី​ដែលមិនមែន​ជាប្តីប្រពន្ធ​នៅតែ​ត្រូវបានគេជជែក​វែកញែក​លើអ៊ីនធើណេត ។

មានការ​អះអាង ថា សណ្ឋាគារធំៗទំនើបៗ​នៅឌូបៃជាច្រើនធ្វ់ើជាមើលរំលង មិនយកចិត្តទុកដាក់ចំពោះបញ្ហានេះតែភ្ញៀវទេសចរ នៅតែត្រូវគេទូន្មាន​ឱ្យប្រយ័ត្នប្រយែងបំផុត​នូវ​ទង្វើ​ក៏​ដូចជា​ពាក្យ​សម្តីនៅរាល់ពេលគេបណ្តើរ​គូស្នេហ៍​ទៅកាន់ឌូបៃ។
តាមច្បាប់អ៊ីស្លាម ការ​ហាមឃាត់គូប្រុសស្រី​ដែលមិនទាន់រៀបការមិនឱ្យរស់នៅជាមួយគ្នានៅតែ​ត្រូវបានគេរឹតបន្តឹង​ដូច្នេះហើយ ប្រុសនិងស្រី​ត្រូវ​ចែកបន្ទប់សណ្ឋាគារចេញពីគ្នា។

តាមច្បាប់ សណ្ឋាគារមិនអាច​ឱ្យអ្នក​ដំណើរកម្សាន្តដែលមិនទាន់​រៀបការ​ស្នាក់នៅចូលគ្នា​នោះទេ។ ផ្អែកលើឃ្លាមួយនៃ​​បញ្ញត្តិ​របស់គេ​ដែលចែងថា មនុស្សភេទផ្ទុយមិនអាចនៅជាមួយ​គ្នាបានទេលើកលែងតែពួកគេរៀបការឬជា​។

តាម​ការអនុវត្តជាក់ស្តែង BBC និយាយថា សណ្ឋាគារឌូបៃភាគច្រើនមិនបាន​អនុវត្តតាមគោលការណ៍ នេះចំពោះភ្ញៀវបរទេស​ដែលកាន់សាសនា​ផ្សេងនោះឡើយ ។ សណ្ឋាគារប្រណីតៗ​ដែលតែងតែផ្តល់ជូនភ្ញៀវបរទេសនូវ​ភាព​ងាយស្រួល​មិនស្មុគស្មាញ ក្នុងការ​​សម្រាកលម្ហែកាយដូច្នេះការកក់បន្ទប់​សឹងថា មិនមានបញ្ហាអ្វី​ទំាងអស់​។

បញ្ហា​គឺនៅពេល​ដែលពិនិត្យលិខិតឆ្លងដែនហើយ​ប្រសិនបើប្រុសស្រីទំាង​ទ្វេប្រើ​ត្រកូលផ្សេងៗពីគ្នានឹងមាន​ការចងចិញ្ចើម​ខ្លះ តែប៉ុណ្ណោះ។

ចំពោះការប្រព្រឹត្តនៅទី​សាធារណៈដោយ​ការបង្ហាញសេចក្ដីស្រឡាញ់ពាសវាលពាសកាលមិនត្រូវបាន​លើកទឹកចិត្ត​នផោះទេ។ ត្រឹម​កាន់ដៃគ្នាគឺរាប់ថា ទង្វើ​ស្និទ្ធស្នាល​បំផុតហើយ។

សម្រាប់គូដែលរៀបការហើយនៅតែ​មិនអាចថើបឬឱបនៅទីសាធារណៈបាននៅឡើយ​ព្រោះ​ថាប្រសិនបើយើង​ឆ៊យ​ប៉ះប៉ូលីសហៅដោយសារទង្វើទំាងនោះ​ហើយមិនមាន​ភ្ជាប់នូវ​ភស្តុតាងនៃការ​រៀបការ យើង​អាចនឹងមានបញ្ហា។ រឿងនេះមិនងាយ​កើតឡើងនៅក្នុងសណ្ឋាគារទេ ហើយតែបាន​កើតឡើងរួចទៅ​ហើយ​នៅតាមទីសាធារណៈដូចជាភោជនីយដ្ឋានឬមជ្ឈមណ្ឌលទិញឥវ៉ាន់ជាដើម។

ត្រូវស្វែងយល់អំពី​បរិយាកាស​ជុំវិញខ្លួនដែរ  ប្រសិនបើយើង​ចូលទៅ​ស្នាក់នៅសណ្ឋាគារដែលមានអ្នកទេសចរជា​មូស្លីមច្រើន ពួកគេអាចជូនដំណឹងដល់អាជ្ញាធរអំពីអាកប្បកិរិយាមិនសមរម្យណាមួយ​ដេលមាន​ចែង​ក្នុងច្បាប់​របស់ពួកគេ។ មានបញ្ហាផ្លូវច្បាប់ គឺជារឿង​លំបាកដោះស្រាយមួយ​។

ក្រៅពីនេះ អ្នកធ្វើដំណើរម្នាក់ៗត្រូវបានអនុញ្ញាតឱ្យនាំយកជាតិ​អាកុល មិនលើសពីបួនលីត ដោយ​អា​ច​ផឹកវា​បានតែនៅក្នុងកន្លែងណាដែលគេ​សរសេរថាអនុញ្ញាតដូចជា ក្នុងបន្ទប់ សណ្ឋាគារ បារ។ល។ ការផឹកឬស្រវឹង នៅទីសាធារណៈជារឿង​ខុសច្បាប់ធ្ងន់មួយនៅឌូបៃ។
ដោយសារ​ការរឹតបន្តឹងនេះ នៅឌូបៃមានស្រានិងស្រាបៀរមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ចំណែក​អាហារ​វិញ ឌូបៃ​ក៏ជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពី​Iceland។

យោងតាមមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌរបស់អារ៉ាប់រួម UAE ត្រូវបានគេស្បថជាសាធារណៈនៅអារ៉ាប់រួមដោយការប្រើពាក្យ F នៅទីសាធារណៈត្រូវបានហាមឃាត់ជាដាច់ខាត។ ពាក្យនេះ ត្រូវបាន​គេ​ចាត់ទុកថា ជាពាក្យឧក្រិដ្ឋកម្មដែលត្រូវពិន័យធ្ងន់និងអាច​ឃុំខ្លួនផង។

ចម្រើន​តារា