BREAKING NEWS
Search

ក្រោយពីព័រណ៌សៀវភៅ សូម្បី “តម្រា” ចេញរឿង​​ថ្មីពេជ្របណ្ឌិតក៏លក់ថយតួលេខ

“សង្វៀន​ផ្លូវ​ងងឹត” ដែល​ជា​សៀវភៅ ចំណងជើង​ទី១ និង​ជា​ប្រភេទ​រឿង​មន្ត​អាគម ទើប​ចេញ​លើ​ផ្សាយ​ដើម​ខែ មករា ២០២០​នេះ បានលក់ធ្លាក់ចុះពីការរំពឹង​ទុក​ មួយផ្នែកមកពី​ការលក់ចេញ​សៀវភៅ​រាប់សែនក្បាលនៅឯពិព័រណ៌ជាតិ។
កញ្ញា​ទូច​បុប្ផា នាយិកា​តម្រា​ឱ្ត​ដឹងថា ការ​​បញ្ជា​ទិញដុំ ទាំង​ក្នុង​ក្រុង និង​តាម​បណ្ដា​ខេត្ត បាន​ត្រឹមប្រហាក់ប្រហែល​៥០០​ក្បាល​ប៉ុណ្ណោះ ក្រោយចេញលក់៥ថ្ងៃ។

«សង្វៀនផ្លូវូងងឹត» ដែលមាន​ប្រជុំរឿងប្រលោមលោកអំ​ពី​អប្បិយជំនឿ រឿង​ផ្លូវ​ងងឹត បួនរឿង​ផ្សេងគ្នា​ នៅ​តែ​ជា​ចំណុច​រសើប និងពេញនិយមក្នុងចំណោម​មិត្ត​អ្នកអាន ជាពិសេស​កាល​ដែល មិនធ្លាប់​ខកចិត្ត​ជាមួយស្នាដៃ​ពេជ្រ បណ្ឌិត(នាម​និពន្ធ​របស់ អ្នក​ស្រី ម៉ីសន សុធារី) បានធ្វើឱ្យ​សៀវភៅ​រឿងប្រភេទនេះ​ចេញម្តងណា​ក៏មិនដែល​ថាមិនកក្រើករំពើក។ លើកនេះ​ហាក់ស្ងាត់ជាងមុន អាចបណ្តាលមកពីការចំណាយ​ច្រើន ​ការទិញសៀវភៅ ហើយមិនទាន់​បានអាន​ក្នុង​ចំណោម​អ្នកស្នេហា​សៀវភៅ។

កញ្ញា ទូច បុប្ផា នាយិកា តម្រា បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​បន្ថែមថា ឆ្នាំ ២០២០​នេះ អាច​ថាតម្រា​ព្យាយាបង្កើន ​ជា​រសអារម្មណ៍កាន់តែ​ច្រើនឡើង ហើយ​​ព្យាយាម​ធ្វើការ​ជាមួយ​បណ្ដា​អ្នក​និពន្ធ​​ថ្មីៗពិសេស​ផ្តោតលើអ្នកនិពន្ធវ័យក្មេង ឲ្យ​តែ​​មាន​សមត្ថភាព ​មាន​បេះដូង​ខាងសំណេរ តម្រា​នឹង​ជួញ​ជំរុញ​ស្នាដៃ​​ទៅ​លើ​ទីផ្សារ​។

នាយិកា​ដដែល​នេះ​សង្កត់​បន្ថែម​ថា “ខ្ញុំ​គិត​ថា អ្នក​ដែល​ចូលចិត្ត​តាមដាន​រឿង​ដែល​មន្តអាគម អូមអាម ​ អប្បិយជំនឿ រឿង​បែប​ខ្លាចៗ ទោះ​មិន​មែន​ជា​រឿង​ខ្មោច បែប​បន្លាចៗ គួរ​តែ​មាន​សៀវភៅ​ សង្វៀន​ផ្លូវ​ងងឹត​ក្នុង​ដៃ ”។

ក្រៅ​ពី​សៀវភៅ ចំណងជើង​ថ្មី​នេះ តម្រា បាន​ចេញ​សៀវភៅ មួយ​ចំនួន​ទៀត​ដូចជា៖
១. អាគមបរព្រៃ (បែបមន្តអាគម)
២. ពេលវេលា (បែបទស្សនវិជ្ជា)
៣. បឹងអតីត (បែបមនោសញ្ចេតនា)
៤. ស្ទូឌីយោលេខ៧ (បែបស៊ើបអង្កេត) ប្រភេទ Limited Edition
៥. ទឹកភ្នែកគជ់ខ្យង (បែបមនោសញ្ចេតនា)
៦. ភ្នំពេញអើយបងនឹកអូន (បែប​ស្នេហា មនោសញ្ចេតនា)

សៀវភៅ​ទាំង​នេះ អាច​រក​ទិញ​បាន តាម​បណ្ដា​ហាង មួយ​ចំនួន​មាន៖ ហាង​Grey Universe 015287995  ហាង​រឿងខ្លាច 015213111 ហាងភ្នំពេញ​Terminal។ល។