អត្ថន័យ​ក្នុង​សុបិន ​៦យ៉ាង​បញ្ជាក់​ហេតុការណ៍​ក្នុង​ជីវិត​ពិត​ ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ

ជា​ញឹកញាប់ ​សុបិន​តែង​កើតមាន​ក្នុង​ពេល​ដែល​អ្នក​គេងលក់ ​ហើយ​វា​តែងតែ​បង្ហាញ​ជាសញ្ញា​ ដែល​ចង់​បញ្ជាក់​ន័យ​អ្វីមួយ​ដល់​អ្នក។
ខាងក្រោម​នេះ ​គឺ​ជា​អត្ថន័យ​ទូទៅ ៦ យ៉ាង ​ដែល​អ្នក​ត្រូវ​តែ​ដឹង៖

១. សុបិន​ឃើញ​បាត់បង់​ឬ​ជាប់​ក្នុង​កន្លែង​ណា​មួយ

ការ​វង្វេង​បាត់ ​ឬ​ជាប់​អន្ទាក់​ ជា​ធម្មតា​មាន​ន័យ​ថា ​អ្នក​មិន​ប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើជាក់លាក់ ​​នៅ​ក្នុង​ជីវិត​ពិត។ មនុស្ស​ដែល​សុបិន​អំពី​ការ​បាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ អាគារ​ធំ ៗ ឬ​រចនា​សម្ព័ន្ធ​ដូច​ផ្ទាំង​គំនូរ ​ជា​ទូទៅ​តែង​ឆ្លុះ​បញ្ចាំង​ពី​បន្ទុក​ផ្លូវ​ចិត្ត​ រាង​កាយ ​ហិរញ្ញវត្ថុ​ ឬ​អារម្មណ៍​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​ពិត។

២. ខកខាន​ឱកាស​ណាមួយ

តើ​អ្នក​ធ្លាប់​សុបិន​អំពី​ការ​ដឹកជញ្ជូន​សាធារណៈ​ ហើយ​បាត់​របស់ ​ឬ​ក៏​ត្រូវឡាន​ក្រុង ​រថភ្លើង​ ​ឬ​តាក់ស៊ី​ចេញ​ចោល​ដែរ​ទេ? ជារឿយៗ​មនុស្ស​ដែល​សុបិន​អំពី​រូបភាព​បែបនេះ ​គឺ​តែង​តែង​ផ្សារ​ភ្ជាប់​នឹង​​ទំនោរ​ទៅ​រក​ជីវិត​ពិត​របស់​ពួកគេ។ សុបិន​នេះ​ អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​សោកស្ដាយ​ ដែល​ពួកគេ​មាន​ ហើយ​មិន​បាន​ដើរ​តាម​អ្វី​ដែល​អ្នក​ចង់​បាន។

៣. ឃើញ​រថយន្ត​

មនុស្ស​ដែល​សុបិន​អំពី​ហេតុការណ៍​ទាំងនេះ ​​ជា​ធម្មតា​តែង​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​ឬ​ក្បែរ​រថយន្ត។ ពួកគេ​អាច​ជា​អ្នក​បើកបរ ​ឬ​ជា​អ្នក​ដំណើរ​នៅ​ពេល​ដែល​ពួកគេ​ជួប​ប្រទះ​នូវ​ការ​ជាន់​ហ្វ្រាំង ​កង់​ឡាន​ ឬ​ក៏​ត្រូវ​បាន​បុក​ដោយ​ឡាន​ផ្សេង​ទៀត។ នៅ​ក្នុង​ជីវិត​ពិត​ ជា​ធម្មតា​មាន​ន័យ​​​ថា​ ពួកគេមិន​បាន​គ្រប់គ្រង​លើ​ស្ថានភាព​ណាមួយ​ ឬ​អ្នក​អាច​ឈាន​ទៅ​រក​បញ្ហា​នា​ពេល​អនាគតមើលមិនឃើញ។

៤. បរាជ័យ​ការ​តេស្ត​អ្វី​មួយ

ហេតុការណ៍​នៃ​សុបិន ​ទូទៅ​រួមមាន​​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​បន្ទប់​ប្រឡង​ ដោយ​មិន​បាន​ត្រៀម​ទុកមុន ​ពី​កង្វះ​ការ​សិក្សា​ឬ​បាត់​ឧបករណ៍​ដើម្បី​បញ្ចប់​វា។ នេះ​ចង់​បញ្ជាក់​ថា ​អ្នក​កំពុង​មាន​អារម្មណ៍​ដូច​ត្រូវ​បាន​គេ​សាកល្បង​នៅ​ក្នុង​ជីវិត​ពិត​ ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​អ្នក។

៥. ត្រូវ​បាន​គេ​ដេញ

នេះ​គឺ​ជា​សុបិន​ទូទៅ ​ដែល​មនុស្ស​មាន​ការ​ថប់បារម្ភ​តែងតែ​សុបិន​ញឹក​ជាង​គេ។ ជា​ធម្មតា​ពួកគេ​សុបិន​ឃើញ​ត្រូវ​បាន​ដេញ​ ដោយ​សត្វ​ មនុស្ស​ឬ​អ្វី​មួ​យ​ដែល​អ្នក​មិន​​ស្គាល់​ ហើយ​ធ្វើ​ឲ្យ​អ្នក​ភ័យ។ នៅ​ក្នុង​ជីវិត​ពិត​វា​មាន​ន័យ​ថា​ អ្នក​កំពុង​ព្យាយាម​រត់​ចេញ​ពី​ស្ថានភាព​ជាក់លាក់​មួយ ​ឬ​វា​អាច​ជា​អារម្មណ៍​ដែល​អ្នក​ត្រៀម​ខ្លួន ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ មិន​ថា​វា​ជា​ការ​សោកសៅ​ឬ​ការ​បែកបាក់​គ្នា។

៦. ធ្លាក់​ឬ​លិច​ចូល​ទៅ​កន្លែង​ណា​មួយ

មនុស្ស​ដែល​សុបិន​​ពី​ហេតុការណ៍​​ដូចជា ​ពួកគេ​ធ្លាក់​ពី​អាគារ​ខ្ពស់ ​ឬ​លិច​ចូល​ក្នុង​មហាសមុទ្រ នោះ​មាន​ន័យ​ថា​ ពួកគេ​មាន​អារម្មណ៍​អស់​សង្ឃឹម​និង​ធុញទ្រាន់ ​ឬ​មិន​ពេញចិត្ត​នឹង​កន្លែង​ដែល​អ្នក​កំពុង​រស់​នៅ៕

ចុចអាន៖ថ្មធម្មជាតិ​ ៦០០០ឆ្នាំ lapis lazuli នាំសំណាង យសសក្តិ និងការគោរពស្រលាញ់

ចុចអាន៖អត្ថន័យ​សុបិនឃើញ​ពស់​ បញ្ជាក់​ពី​រឿង​អាក្រក់​និង​ល្អ​ក្នុងជីវិត តាម​ពណ៌​របស់វា

ប្រែសម្រួល៖ សាង ស្រីល័ក្ខ