សុបិនឃើញ​ឡាន​ពណ៌ស តំណាង​ឱ្យភាពរីកចម្រើន​នៃ​អាជីព ឡានខ្មៅ ទទួលបានបុណ្យសក្តិ

សុបិនមាន​អត្ថន័យខុសគ្នាជាច្រើនបែប អាស្រ័យលើសេចក្តីលម្អិតនៃដំណើរ​របស់ក្តីសុបិននោះ។ ប្រសិនបើអ្នកសុបិនឃើញរថយន្ត ដែលមានលក្ខណៈអវិជ្ជមាន ដូច​ជាឡានខូច កំពុងបើកបរលឿនហួសឬមិនអាចគ្រប់គ្រងបាន ឡាន​ខូច ឡានក្រឡាប់ ឡាន​ចេញពីផ្លូវ សុបិននេះ វាអាចឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់អ្នកថា កំពុងតែមាន​អារម្មណ៍តានតឹងក្នុងជីវិតពិត។

នៅក្នុងសៀវភៅកាត់ក្តីសុបិនបុរាណវិញ ប្រសិនឡាននោះស្អាត​ល្អ មានផាសុកភាព  វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះម្ចាស់សុបិន នៅក្នុងជីវិតពិត ហើយ​បើ​ជា​ឡានផ្ទាល់ខ្លួនរបស់អ្នកសុបិនទៀត ត្រូវបានភ្ជាប់ទៅនឹងអត្តសញ្ញាណរបស់អ្នកក្នុងន័យមានជីវិត​រុងរ៉ឿងឆាប់ៗ មិនខាន។ ជាទូទៅរថយន្តត្រូវបានភ្ជាប់ទៅនឹងសំណាង​លើការងារ​ឬរបរក្នុងសង្គម។

ឡានពណ៌ស តំណាង​ឱ្យការងារ​បានការស្ងើចសរសើរ។ ចំណែក​ឡានខ្មៅ​គឺ តំណាងឱ្យបុណ្យសក្តិអំណាច​ និងបរិវាហែរហម។

គ្រូឯម