ព័ត៍មានទាន់​ហេតុការណ៏
Search

សុបិនឃើញរបស់ទាំងនេះ​ប្រផ្នូលថា​លុយកំពុងត្រៀមហូរចូលគគ្រឹកគគ្រេង

មាន​ហេតុផលមួយចំនួន​ ដែល​បង្ហាញថា​ យើងគួរ​តែ​គិតអំពី​ប្រផ្នូលនៃសុបិននិមួយៗ ព្រោះ​សុបិន​មិន​ត្រឹម​តែជា​ការ​រំលឹកឡើងវិញនូវអ្វីដែលបានកើតឡើងកាលពីមុននោះទេ តែ​វា​ក៏ជាការបង្ហាញប្រាប់ពីរឿង​ហៀបនឹង​កើត​ឡើង​ផងដែរ។

របកគំហើញវិទ្យាសាស្ត្រមួយចំនួនបានពន្យល់ថា សុបិនគឺជាលទ្ធផល​នៃការគិត ​ប៉ុន្តែ​ចុះ​រឿង​ខ្លះ​យើង​មិន​ដែល​គិត​ដល់​សោះម៉េចក៏​បែរជាយល់សប្តិឃើញ?​

នៅអារ៉ាប់គេមានជំនឿថា​ សុបិនជាពិភពមួយដែលវិញ្ញាណ យើង​ដើរទៅដល់មុន​ហើយ​ យើង​នឹងជួបក្រោយពេលភ្ញាក់ឡើង។ មានសុបិនមួយចំនួន​ដែលបញ្ជាក់ថា​លុយកាក់កំពុង​ត្រៀមហូរចូលមកក្នុងជីវិត​យើង៖

១ ដើមអំពៅ

ឃើញដើមអំពៅ គឺជាសុបិនដ័​អស្ចារ្សមួយ ទោះកាន់​ ទទួល ដាំ ហូប កាត់វាជាប្រផ្នូលនៃភាព​រីកចម្រើន​ផ្នែកហិរញ្ញវត្ថុទាំងអស់។

២ ត្បូងទទឹម

សុបិនឃើញត្បូងពណ៌ក្រហមជា​តំណាង​នៃអច្ឆរិយភាព​ដែលកំពុង​តែជះពន្លឺមកក្នុងជីវិត​យើង​។ ទទួលបានត្បូងក្តី​ចិញ្ចៀនក្តី​ វាជាប្រផ្នូលថាលុយកាក់ដែលយើងមិនរំពឹងទុកស្រាប់តែបង្ហាញខ្លួន។

៣ ផ្លែឈើនានា

ទទួលទានផ្លែឈើអ្វី​ក៏​ដោយដែលមាន​រសជាតិផ្អែមល្ហែមក្នុងសុបិន​បង្ហាញ​ថា យើងកំពុង​តែ​ទទួលបានផលពីការតស៊ូ​ស្វិតស្វាញ​របស់យើង។​ទុក្ខលំបាកបានចាកចេញហើយ។​ យើងនឹងមាន​ស្ថិរភាព​ហិរញ្ញវត្ថុ ។

៤ ដើមរុក្ខជាតិត្រឈងត្រឈៃ

សុបិនឃើញដើមឈើធំ ជា​ប្រផ្នូល​នៃ​ការរកបានរបរឬការងារ​ដែលមាន​ចំណូលល្អនិងយូរអង្វែង។ បើជា​ដើម​ពោធិ​ទៀត បានន័យ​ថាការងារឬ​គម្រោង​អ្វីមួយ​ដែលធំដុំ​ និងមានតម្លៃខ្ពស់កំពុង​ឈានមកក្នុងជីវិត​របស់យើង។

៥ សម្លៀកបំពាក់ពណ៌បៃតង

ការឃើញខ្លួនឯងតែងតួពណ៌បែតងក្នុងសុបិនជាសញ្ញានៃភាពលូតលាស់ផ្នែក​រូបិយប័ណ្ណ ។ ប្រសិន​លោកអ្នកមិនមាន​ប្រកបរបរអ្វី ប្រាកដជាទទួលបានចំណូល​ឬការសន្តោស​ពីបុគ្គលជាអ្នកមាន​អំណាច​ណាម្នាក់​ដែលមកស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុរបស់យើង​។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114