ការ​រកស៊ី​ដោយ​បង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាស​នៅឡើយ​

បង្កើតម៉ាកសម្លៀកបំពាក់ដោយខ្លួនឯងជាការល្អបំផុត ព្រោះវា​ត្រូវការ​ ភាព​ខុសពីគេ​នៃ ស្ទីលរបស់អ្នកក្នុងការ​ង្កើតឡើងទំនិញដ៏​ល្អតំណាង​ឱ្យ​យីហោផ្ទាល់ខ្លួនរបស់យើង។

ការ​ប្រើស្ទីលរបស់អ្នកជាឧបករណ៍មួយដើម្បីលេចធ្លោជាគន្លឹះ បើអ្នកមិនមាន​ស្ទីល ហើយ​ចង់លក់ខោអាវប្រេន​ត្រាប់តាមអ្នកដទៃ អ្នកនឹង​ខាតបង់លុយកាក់អសារឥតការ។

សម្លៀកបំពាក់ រមែង​បង្ហាញ​ពី​ចរិតលក្ខណៈរបស់អ្នកហើយថែមទាំងបង្កើនទំនុកចិត្តដល់អ្នកដែលប្រើប្រាស់វា។ ប្រសិនបើអតិថិជន មានអារម្មណ៍ល្អចំពោះអ្វីដែលគេកំពុង​ពាក់អារម្មណ៍នេះអាចបង្កើតជា​ឧស្សាហកម្មម៉ូតរាយ​បានយ៉ាង​ជោគជ័យមួយ។

ហេតុអ្វី​បានជាមនុស្សមាន​ខោអាវពេញទូ​ហើយ​គេនៅតែ​ដើររកទិញវា?

ព្រោះ​សម្លៀកបំពាក់ រមែង​ផ្សារភ្ជាប់​នឹងព្រឺត្តិការណ៍​សំខាន់ៗនៃជីវិត​យើងម្នាក់ៗ​។​
ដំបូងបង្អស់ អ្នកត្រូវរកឱ្យឃើញថា អ្នកជានរណា មាន​ស្ទីល​បែបណា ខុសពីអ្នកផ្សេងត្រង់ណា​ហើយ​អ្នកចងើឱ្យអតិថិជន​អ្នក​ស្លៀកពាក់បែបណានឹង​ទទួលបានការសរសើរ​បិលមកវិញម្តង​ទៀត?

សម្លៀកបំពាក់អាចបង្ហាញសម្ងាត់ ពីអារម្មណ៍មហិច្ឆិតា អួតអាង ទម្លាប់ចំណាយ និងទំនុកចិត្ត ។ You are what you wear នេះជាពាក្យគេប្រើ​ជានិច្ច​ក្នុងឧស្សាហកម្មច្នៃម៉ូតដែលប្រែមកថា អ្នកជាអ្វីដែលអ្នកពាក់។ ដូច្នេះ ត្រូវប្រាកដថាអ្នកមានអារម្មណ៍ល្អចំពោះអ្វីដែលអ្នកពាក់។ ការជ្រើសរើសបង្ហាញថា​អ្នកជាអ្នកណា កម្រិតណា​ភ្លើតភ្លើន​ឬរឹងមាំ?

ការទិញសម្លៀកបំពាក់ក៏​បង្កើតនូវការ​គោរពពីភ្នែក​អ្នកផង​ដែរ។

យោងទៅតាមចិត្តវិទូជេនីហ្វើរប៊ូម័រណឺរអ្នកនិពន្ធសៀវភៅ“ ចិត្តវិទ្យានៃការស្លៀកពាក់” អ្នកអាចប្រើខោអាវដើម្បីផ្លាស់ប្តូររបៀបដែលមនុស្សដទៃទៀតយល់ពីអ្នក ហើយសំខាន់ជាងនេះទៅទៀត គឺបង្កើន​របៀបដែលអ្នកមើលឃើញខ្លួនឯងក្នុងប្រភេទ​បែបណានៃសង្គមរស់នៅ​។

ការកសាង ខោអាវ​មួយ​ដែល ខ្លួន អ្នកមានទំនុកចិត្តថាវានឹង មានទំាង​ផាសុកភាព និងឯករាជ្យភាព​ក្នុងការ​បង្ហាញខ្លួ​នក្នុងសង្គម ជា​សិល្បៈ ហើយ​បើគ្មាន​សិល្បៈនេះ អ្នកមិនទាន់យល់ពី ឧស្សាហកម្មសម្លៀកបំពាក់ទេកុំទាន់​ប្រកបអាជីពនេះល្អជាង។

ប្រែសម្រួល​ដោយ​ ស្រស់

ប្រភព dimmbla