រ៉ូបសមោសរក្នុងសុបិន តំណាងពីការផ្លាស់ប្តូរ​ថ្មីមួយក្នុងជីវិតពិត

សុបិនឃើញរ៉ូបសមោសរតំណាងឱ្យការ​រីកចម្រើន​ឬឆ្លងផុតឧបសគ្គ។ នេះជាក្តីសុបិនវិជ្ជមាន​ប្រសិនបើរ៉ូបនោះស្អាត​ហើយមិនប្រលាក់ប្រលូសអ្វី។

ប្រសិនបើអ្នកសុបិនមានជំងឺតំណាង​ឱ្យការជាសះវិញ ប្រសិនបើរកស៊ឹកំពុងតឹង ប្រផ្នូលថា​អាចឆ្លងកាត់បាន។

រូ៉បពណ៌លឿងក្នុងយល់សប្ត គឺជានិមិត្តរូបនៃបញ្ញា ថាមពលនិងភាពរហ័សរហួនរបស់អ្នកក្នុងភ្នែកអ្នកដទៃ ដែលចង់បានអ្នកមកដឹកនាំគេ ហើយ​ក៏តំណាងឱ្យសុភមង្គល ភាពសុខដុមនិងប្រាជ្ញាដោះស្រាយបានក្នុងជីវិត​យ៉ាងរលូន។


បើម្ចាស់សុបិនជាស្ត្រី បង្ហាញថាមានភេទផ្ទុយ ដែលមានចំណង់ផ្លូវភេទលើអ្នក ឬអ្នកបានទាក់ទាញមនុស្សជាច្រើនឱ្យចង់បានមកជាគូនៃជីវិត ឬអ្នកត្រូវបានគេគោរពចង់ដើរតាម។

រ៉ូបពណ៌ក្រហមឆ្លុះបញ្ចាំងពីការអនុលោមឬការចុះចូលជាមួយអ្នក ដែលអាចកត់សម្គាល់ឬជាក់ស្តែងពីអំណាច។

រ៉ូបពណ៌ស តំណាងឱ្យ​ស្នេហា​ដែលនឹងនរនិងឈានដល់អនាគត​កំពុងកើតមាន។

រ៉ូបពណ៌ស្វាយ បង្ហាញថាផ្នែកមួយនៃជីវិតរបស់អ្នកដែលមាន​គេព្រម​លះបង់ខ្លួនមកជួយ​អ្នកទៅតាមជាមួយ​អ្នកជាកូចៅបរិវា។

រ៉ូបខ្មៅ ជាតំណាង​ឱ្យភាពឯកោនិង​ស៊ីវិល័យ​ដែលអ្នកតែងតែមានក្នុងភ្នែកអ្នកដទៃ។
នៅ​ពេល​ដែលសុបិនឃើញជាងកាត់ដេរ វាមានន័យថាអ្វីៗនៅក្នុងជីវិតនេហ តម្រូវឱ្យមានការជួសជុលកែប្រែវិញជាថ្មី។

សុបិន្តទិញរ៉ូបថ្មីអាចតំណាងឱ្យបំណងប្រាថ្នាយើងខ្លួនឯងក្នុងការ​ផ្លាស់ប្តូរបុគ្គលិកលក្ខណៈចង់ធ្វើគម្រោងខ្លួនឯងជា “មនុស្សថ្មី” បន្ទាប់ពីជាសះស្បើយពីបញ្ហា ឬធ្វើការផ្លាស់ប្តូរទីតាំំង​ដ៏សំខាន់នៅក្នុងជីវិត។

រ៉ូបសមោសរនៅក្នុងក្តីសុបិន្តក៏តំណាងឱ្យការរីករាយ និងប្រណីតភាព ភាពសម្បូរសប្បាយដែលអ្នកកំពុងឆ្លុះបញ្ចាំងទៅលើអ្នកដទៃ។  ប្រសិនបើអាវផាយមានក្បូរក្បាច់ឬលម្អរយ៉ាងខ្លាំងនោះវាបង្ហាញពីរបៀបរស់នៅដ៏ប្រណីតឆាប់ៗនេះក្នុងជីវិត​ពិត។

គ្រូឯម