BREAKING NEWS
Search

ដឹង​ពី​តម្លៃ និង​ក្រុមហ៊ុន​ផលិត​ដ្រូន ដែល​ធ្លាក់​នៅ​ខេត្ត​កោះកុង​ នោះ​ហើយ

កោះកុង ​៖ ​ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នោះ ត្រូវ​បាន​ប្រភព​បញ្ជាក់​ពី​តម្លៃ និង​ក្រុមហ៊ុន ដែល​ផលិត​វា​ឡើង​ហើយ។

ប្រភព​ពី​ការ​ស្រាវជ្រាវ​របស់​ទ័ព​អាកាស បាន​បញ្ជាក់​​ថា តម្លៃ​ដ្រូ​ន ដែល​ធ្លាក់​នៅ​កោះកុង​នោះ ចន្លោះ​ពី ​១០០០​លាន​រៀល ទៅ​១៣០០​លាន​រៀល ហើយ​ស្ថិត​ក្នុង​ស៊េរី Rainbow drone ​ផលិត​នៅ​​ខែ ​ឧសភា ​ឆ្នាំ​២០១៥ ​ជា ផលិតផល​របស់ ក្រុមហ៊ុន CASC (​ក្រុមហ៊ុន​ចិន)។ ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​បណ្ដាល​មក​ពី​អស់​ប្រេង។ ប៉ុន្តែ​ថា​តើ​ហេតុ​អ្វី ​បាន​វា​មក​ធ្លាក់​លើ​ដី​ខ្មែរ​នោះ ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លា​ក់​នៅ​កោះកុង​ខាង​លើ​នេះ ​ទំហំ​ ​តួ ៥.១០​ម៉ែត្រ ស្លាបសងខាង ៩.៦០​ម៉ែត្រ​​ ហើយ​ក្រុម​ជំនាញ​បច្ចេកទេស បាន​សម្រេច​ដោះ​បំបែក​តួខ្លួន​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​យក​មក​ភ្នំពេញ ហើយ​រៀប​បញ្ចូល​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ៕

លឹមហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114