ពាក់កណ្ដាល​​ឆ្នាំ​២០២០មក​នេះ សមត្ថកិច្ច​ប​ង្ក្រា​បគ្រឿង​ញៀន​ជាង​៤​ពាន់​ករណី ចាប់​យក​ថ្នាំញៀន​សរុប​ជិត​៣០០​គីឡូក្រាម
BREAKING NEWS
Search

ពាក់កណ្ដាល​​ឆ្នាំ​២០២០មក​នេះ សមត្ថកិច្ច​ប​ង្ក្រា​បគ្រឿង​ញៀន​ជាង​៤​ពាន់​ករណី ចាប់​យក​ថ្នាំញៀន​សរុប​ជិត​៣០០​គីឡូក្រាម

ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​កម្ពុ​ជាថ្មី ទទួល​បាន​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​បទល្មើស​គ្រឿងញៀន គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ទូទាំងប្រទេស​បង្ក្រាប សរុប 4414​ករណី ឃាត់ខ្លួន​ជនសង្ស័យ 8701​នាក់ (​ស្រី 559​នាក់​) (​ជនបរទេស 114​នាក់ ស្រី 18​នាក់ មាន​7​សញ្ជាតិ​) ។

បទល្មើស​គ្រឿងញៀន​ទាំងនោះ ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 2748​ករណី ឃាត់​ជនសង្ស័យ 5142​នាក់ (​ស្រី 426​នាក់​) និង​ប្រើប្រាស់ 1666​ករណី ឃាត់​ជនសង្ស័យ 3559​នាក់ (​ស្រី 133​នាក់​) ។ វត្ថុតាង​ដកហូត សារធាតុ​ញៀន គ្រប់​ប្រភេទ 257​គីឡូ និង 793,82​ក្រាម និង 851​កញ្ចប់​តូច កញ្ឆា 180490​ដើម និង 225​គីឡូ និង 506,89​ក្រាម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 29​គ្រឿង ម៉ូតូ 882​គ្រឿង ទូរស័ព្ទ 2673​គ្រឿង ជញ្ជីង 174​គ្រឿង អាវុធខ្លី 4​ដើម និង អាវុធ​វែង 16​ដើម ។

សូម​ជម្រាបជូន​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​ទូទាំង​ប្រទេស​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន សរុប​ប្រមាណ 9806​ករណី ឃាត់​មនុស្ស 20489​នាក់ ស្រី​1353​នាក់ (​ជនបរទេស 447​នាក់ ស្រី 72​នាក់ មាន 15​សញ្ជាតិ​) ដកហូត​សារធាតុ​ញៀន គ្រប់​ប្រភេទ 750​គីឡូ និង 701,11​ក្រាម កញ្ឆា​ក្រៀម 102​គីឡូ និង 859​ក្រាម និង 98599​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 72​គ្រឿង ម៉ូតូ 2653​គ្រឿង ទូរស័ព្ទ 7041​គ្រឿង ជញ្ជីង 398​គ្រឿង អាវុធខ្លី 11​ដើម អាវុធ​វែង 11​ដើម៕
រ៉ា​វុ​ទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114