BREAKING NEWS
Search

បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ឃាត់​មនុស្ស​៣​នាក់

កំពង់ចាម ៖ ជនសង្ស័យ​៣​នាក់ ត្រូវ​នគរបាល​ខេត្ត​កំពង់ចាម ​ឃាត់ខ្លួន​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម ជាមួយ​ជំនាញ​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ទោ ជីវ សេង​រស់ នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង១៤និង​៤៥​នាទី នៅ​ចំណុច​តាមផ្លូវ ស្ថិតនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់។

ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ អ៊ុក ថា​រិ​ទ្ធ ហៅ ប្រុស​ដូង ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។ ២-​ឈ្មោះ ដន វ៉ាន់​ដេ​ត ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។​
៣-​ឈ្មោះ ស៊ឹម សុ​ឃា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែកកក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ និង​ដកហូត​វត្ថុតាង​រួមមាន ៖​ ម្សៅ​ក្រាម​ពណ៌ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន​២៧​កញ្ចប់ (​ធំ​០១​កញ្ចប់ កណ្តាល​០៧​កញ្ចប់​) ម៉ូតូ​០១​គ្រឿង ទូរស័ព្ទដៃ ចំនួន​០៣​គ្រឿង ជញ្ជីង​អេឡិចត្រូនិក​០១​គ្រឿង ឧបករណ៍​សេព និង ​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត។​

បច្ចុប្បន្ន​ ជនសង្ស័យ រួមទាំង​វត្ថុតាង​ទាំងអស់ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114