BREAKING NEWS
Search

ម៉ោង​២​​រំលង​អធ្រាត្រ​ហើយ​ នៅ​មិន​ដេក​ ដល់​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​០៣​នាក់ ​ទើប​ដឹង​មូលហេតុ

បាត់ដំបង​ ៖​ បុរស​​​០៣​នាក់​​ រហូត​ដល់​ម៉ោង​០២​រំលង​អាធ្រាត្រ​ហើយ ​មិនព្រម​ដេក​ពួន ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្ស័យ​ ក៏បាន​ឃាត់ខ្លួន​ ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុតាង ​ទើប​ដឹង​មូលហេតុ​ ដែល​ពួកគេ​មិន​ព្រម​ដេក​ពួន​នេះ​តែម្ដង។

ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​បី​នាក់​ ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​យប់​​រំលង​អាធ្រាត្រថ្ងៃទី​១៥ ​ខែមករា ​ឆ្នាំ​២០២០​ នៅវេលា​ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែមករា​នេះ​ នៅត្រង់ចំណុច​មាត់​ស្ទឹង​តា​គក់​ ឃុំ​ក្តុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។

របាយការណ៍​ដដែល​ប​ន្ត​ទៀត​ថា ​ករណី​ខាងលើនេះ ​បង្ក្រាប​ដោយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​នៃ​អធិការ​ស្រុក​ប​វេ​ល​ក្នុង​សកម្មភាព​បទល្មើស​ជាក់ស្តែង​ក្រោម​បទ​ចោទ​ថា ​បាន​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្រោយ​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ជាក់​ស្តែង​ចំពោះ​មុខ​មួយ​ចំនួន​។

​ជនសង្ស័យ​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន​ ១.ឈ្មោះ​ស៊ុន​.​តឿន​ហៅ​(​ប្រុស​)​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​គក់​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ ​២.​ឈ្មោះ​ស៊ុន​.​វុទ្ធី​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​គក់​ឃុំ​ក្តុល​តា​ហែ​ន ​ស្រុក​ប​វេ​ល​ ខេត្ត​បាត់​ដំ​ង ​និង​ទី​៣.ឈ្មោះ​ចុង​.​មឹក​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង​ ឃុំ​ក្តុល​តា​ហែ​ន ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។

​ឮក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ​ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុតាង​ដែល​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ប្រព្រឹត្ត​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ice)​ ចំនួន​១៩​កូន​ថង់​ទម្ងន់​៣,២៤​ក្រាម ​(​ទង​សំបក​)​ រួមជាមួយ​សម្ភារៈ​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត​។​

ជនសង្ស័យ​រួម​នឹង​វត្ថុតាង​បច្ចុប្បន្ន ​ត្រូ​វបាន​កម្លាំង​ជំនាញ​ការិយាល័យ​នៃ​ស្នងការ​ខេត្ត​កំពុង​ធ្វើការ​សាកសួរ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាមផ្លូវច្បាប់​៕​


អត្ថបទ ៖ សៅ សារិទ្ធ​