ជន​សង្ស័យ​ប្រើប្រាស់​ ​​ចែកចាយ និង​រក្សា​ទុក​នូវ​សារធាតុ ​ញៀន​៣​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ឧត្ដរមានជ័យ ​៖ ​កម្លាំង​ការិយាល័យ​ជំនាញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក វរសេនីយ៍ឯក ថោង សា​មិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មាន​ការ​សម្របសម្រួល ពី​លោក ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​​​ បាន​ចុះ​បង្ក្រាប​ករណី ​ចែកចាយ​រក្សាទុក​ និង​ប្រើប្រាស់​​គ្រឿងញៀន​ ០១​ករណី ​ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ០៣​នាក់ ​កាលពី​វេលា​ម៉ោង​២២​និង​២៥​នាទី ​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​ ទី​១.​ឈ្មោះ សំ លី​ហាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ទី​២.ឈ្មោះ សំ ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ទី​៣. ឈ្មោះ ឡែ​ម កុសល ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លទ្ធ​ផល​បង្ក្រាប​នេះ​ សមត្ថកិច្ច ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មិន ICE ចំនួន​០៤​កញ្ចប់​តូច ,​ទូរសព្ទ ០៣​គ្រឿង​ និង​កាបូបដៃ​ចំនួន ០២។ បច្ចុប្បន្ន ​វត្ថុតាង​ ​រួម​នឹង​ជនសង្ស័យ​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ចូល​ទៅ​តុលាការ៕

​អត្ថបទ៖ ​ចាន់ ធី​